Connect with us

បច្ចេកវិទ្យា

ក្រុមហ៊ុន Bookeyond សហការជាមួយឧកញ៉ា ជា តុងហ៊ួរ ដាក់បញ្ចូលសៀវភៅ “ផែនទីផ្នត់គំនិត”ទៅក្នុងអេប Bookeyond

បានផុស

នៅ

ក្រុមហ៊ុន ប៊ុកឃីអន (bookeyond) ដែលជាអេប(App)សង្ខេបសៀវភៅជាភាសាខ្មែរដំបូងគេនៅកម្ពុជានៅរសៀលថ្ងៃអាទិត្យ ទី ១២ ខែធ្នូ ឆ្នាំ២០២១ បានចុះអនុស្សារណៈយោគយល់គ្នាជាមួយឧកញ៉ា ជា តុងហ៊ួរ ដែលជាសហគ្រិនវ័យក្មេងមួយរូបនៅកម្ពុជា និងមានអាជីវកម្មជាច្រើននៅក្នុងដៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចសហការនេះ ធ្វើឡើងក្នុងគោលបំណងដាក់បញ្ចូលសៀវភៅរបស់ឧកញ៉ា ជា តុងហ៊ួរ ដែលមានចំណងជើងថា “ផែនទីផ្នត់គំនិត (Mind Map)” ទៅក្នុងអេប Bookeyond។ “ផែនទីផ្នត់គំនិត (Mind Map)” ជាសៀវភៅដ៏ល្អដែលលើកឡើងពីបទពិសោធរកស៊ីរបស់ឧកញ៉ា ជា តុងហ៊ួរ រាប់ចាប់តាំងពីការធ្លាក់ដល់បាតរហូតដល់លោកទទួលបានជោគជ័យ និងមានសមិទ្ធផលជាស្នាដៃរបស់ខ្លួនគួរឱ្យសរសើរដូចពេលបច្ចុប្បន្ន។

សៀវភៅមួយក្បាលនេះ នឹងផ្តល់អត្ថប្រយោជន៍ដ៏ច្រើនចំពោះអ្នកអានដូចជា ការលើកកម្លាំងចិត្ត ការតស៊ូអត់ធ្មត់ក្នុងជីវិត ការវិភាគលើចំណុចខ្សោយ និងចំណុចខ្លាំងខ្លួនឯង ការសេពគប់មនុស្ស ចំណេះដឹងអចលនទ្រព្យ វិធីសាស្រ្តប្រែក្លាយខ្លួនពីមនុស្សបរាជ័យទៅជាមនុស្សជោគជ័យ។ល។  ហើយអ្វីដែលពិសេសបំផុតនោះ គឺអ្នកអាននឹងចេះបង្កើតផែនទីផ្នត់គំនិត ដើម្បីចាត់ចែងរៀបចំជីវិតខ្លួនឯងឱ្យក្លាយជាមនុស្សជោគជ័យប្រកបដោយគុណតម្លៃម្នាក់។ ចាប់ពីពេលនេះតទៅ សៀវភៅ “ផែនទីផ្នត់គំនិត (Mind Map)” មានដាក់លក់នៅក្នុងអេប bookeyond ហើយ ដែលមានទាំងជាអត្ថបទ និងសំឡេង។

លោក ឧកញ៉ា ជា តុងហ៊ួរ បានមានប្រសាសន៍ថា លោកមានសេចក្តីរីករាយយ៉ាងខ្លាំងចំពោះកិច្ចសហការនេះ ហើយលោកសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហការនេះ នឹងផ្តល់ផ្លែផ្កាដល់ភាគីទាំងពីរ និងសាធារណជនផងដែរ។ លោកបានបន្ថែមថា សៀវភៅ “ផែនទីផ្នត់គំនិត (Mind Map)” គឺជាស្នាដៃប្រសូត្រចេញពីបទពិសោធន៍របស់លោកជាច្រើនឆ្នាំដែលបានប្រឡូកនៅក្នុងជីវិតជាអ្នករកស៊ី ហើយបានឆ្លងកាត់មេរៀនជូរចត់យ៉ាងសន្ធឹកសន្ធាប់។ អ្នកដែលទិញសៀវភៅនេះយកទៅអានដោយយកចិត្តទុកដាក់ ព្រមទាំងអនុវត្តតាមគោលការណ៍ និងទ្រឹស្តីដែលមាននៅក្នុងសៀវភៅនេះ ប្រាដកជាក្លាយខ្លួនទៅជាមនុស្សថ្មីម្នាក់ប្រកបដោយគុណតម្លៃ ការរីកចម្រើន និងជោគជ័យ។

លោក រឺន សីហា អ្នកតំណាងរបស់ក្រុមហ៊ុន Bookeyond បានលើកឡើងថា កិច្ចសហការនេះ គឺជាដំណើរឆ្ពោះទៅមុខមួយជំហានទៀតសម្រាប់ក្រុមហ៊ុន Bookeyond ក្នុងការរួមចំណែកពង្រីកសក្កានុពលវិស័យអប់រំ និងអាជីវកម្មនៅកម្ពុជា។ លោកបានបន្តទៀតថា ក្រុមហ៊ុនប៊ុកឃីអន (Bookeyond) បានចាប់កំណើតឡើងនៅឆ្នាំ២០១៩ ហើយមកទល់នឹងពេលនេះមានសៀវភៅសង្ខេបនៅក្នុងអេប(App) ជាង ៣០០ ក្បាលហើយសម្រាប់អ្នកប្រើប្រាស់របស់ខ្លួន៕

អត្ដបទពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

​អាស៊ាន រួមទាំងកម្ពុជា វៀតណាម រងការដំឡើងពន្ធថ្មីរបស់ត្រាំ ក្នុងអត្រាធ្ងន់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៥១ នាទីutes មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

Sokha Hotels

ព័ត៌មានពេញនិយម