បច្ចេកវិទ្យា
ប្រសិទ្ធភាពនៃការទប់ស្កាត់មេរោគកូរ៉ូណា (SARS-CoV-2) ជាមួយម៉ាស៊ីនត្រជាក់ Panasonic ដែលបំពាក់នូវបច្ចេកវិទ្យា nanoe™ X
Panasonic បានប្រកាសពីប្រសិទ្ធភាពរបស់ម៉ាស៊ីនត្រជាក់ Panasonic ដែលមានបំពាក់នូវបច្ចេកវិទ្យាទំនើប nanoe™ X ក្នុងការ ទប់ស្កាត់មេរោគកូរ៉ូណា (SARS-Cov-2) ត្រូវបានទទួលស្គាល់ដោយ Global Cantract Research Organisaticn Texcell*1 ។ Texcell បានទទួលស្គាល់ពីប្រសិទ្ធភាពនៃការទប់ស្កាត់មេរោគកូរ៉ូណា បានដល់ទៅ 91.4% នៅក្នុងបន្ទប់ទំហំ 6.7m3 ក្នុងរយៈពេល 8 ម៉ោង។
nanoe™ X គឺជាបច្ចេកវិទ្យាទំនើបមួយ ចាប់យកសំណើមដែលមើលមិនឃើញនៅក្នុងខ្យល់ ហើយធ្វើប្រតិកម្មនៅក្នុងកម្រិតតង់ស្យុងខ្ពស់ ដើម្បីបង្កើត “រ៉ាឌីកាល់អ៊ីដ្រូស៊ីលដែលមាននៅក្នុងទឹក”។ រ៉ាឌីកាល់អ៊ីដ្រូកស៊ីល អាចទប់ស្កាត់ការលូតលាស់នៃសារធាតុបំពុល ទាំងឡាយមានដូចជា បាក់តេរី និងមេរោគជាដើម។ រ៉ាឌីកាល់អ៊ីដ្រូកស៊ីល ត្រូវបានទទួលរងនូវការធ្វើប្រតិកម្ម និងអុកស៊ីតកម្មខ្លាំង ដូចនេះវាមានអាយុកាលខ្លី។ ប៉ុន្តែនៅពេលដែលភាគល្អិតដ៏តូចនេះហ៊ុមព័ទ្ធដោយទឹក ដែលជា nanoe™ X វានឹងមានអាយុកាលវង ហើយអាចសាយភាយបានឆ្ងាយពេញផ្ទៃបន្ទប់។ វាមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ទាំងសារធាតុបំពុលដែលអណ្ដែតក្នុងខ្យល់ និង តោងជាប់លើគ្រឿងបរិក្ខារផ្សេងៗ។
នៅក្នុងខែកញ្ញា ឆ្នាំ 2020 ក្រុមហ៊ុន Panasoni បានទទួលស្គាល់ពីលទ្ធផលពិសោធន៍ ក្រោមកិច្ចសហការជាមួយ Texcell *1 ពី ប្រសិទ្ធភាពនៃបច្ចេកវិទ្យា nanoe™ X ជាមួយនឹងគុណប្រយោជន៍នៃរ៉ាឌីកាល់អ៊ីដ្រូកស៊ុលទៅលើមេរោគកូរ៉ូណា នៅក្នុងបន្ទប់ពិសោធន៍តូចមួយដែលមានទំហំ 45L ដោយការប្រើប្រាស់ឧបករណ៍ផលិត nanoe™ X។ សម្រាប់ការស្រាវជ្រាវបន្ថែម ក្រុមហ៊ុន Panasonic បានធ្វើការសាកល្បងដោយការប្រើម៉ាស៊ីនត្រជាក់ដែលបំពាក់បច្ចេកវិទ្យា nanoe™ X នៅក្នុងបន្ទប់ពិសោធន៍ដែលធំ ជាងមុន។ ទោះជាយ៉ាងណា នៅក្នុងកាលៈទេសៈដ៏លំបាកនេះ Texcell ក៏បានទទួលស្គាល់ពីលទ្ធផលនេះថា បច្ចេកវិទ្យាទំនើប nanoery X មានប្រសិទ្ធភាពខ្ពស់រហូតដល់ 91.4% ក្នុងការទប់ស្កាត់ទៅលើមេរោគកូរ៉ូណា នៅក្នុង បន្ទប់ទំហំ 6.7m3 ក្នុងរយៈពេល 8 ម៉ោង ដោយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ដែលមានបំពាក់បច្ចេកវិទ្យា nancer X ។ គួរបញ្ជាក់ ផងដែរថា ការធ្វើតេស្តនេះ ត្រូវបានធ្វើឡើងនៅក្នុងបន្ទប់ពិសោធន៍បិទជិត និងមិនត្រូវបានរៀបចំឡើងដើម្បីវាយតម្លៃពីប្រសិទ្ធភាព របស់វា នៅកន្លែងរស់នៅដែលមិនអាចគ្រប់គ្រងបាននោះទេ។
ក្រុមហ៊ុន Panasonic បានធ្វើការស្រាវជ្រាវលើបច្ចេកវិទ្យា nanoe™ អស់រយៈពេលជាង 20ឆ្នាំ គឺចាប់តាំងពីឆ្នាំ 1997 មកម្ល៉េះ ហើយ ការស្រាវជ្រាវនេះ ត្រូវបានទទួលស្គាល់ពីប្រសិទ្ធភាពរបស់វានៅក្នុងតំបន់ជាច្រើន មានដូចជាការទប់ស្កាត់មីក្រូសរីរាង្គបង្កជំងឺ (បាក់តេរី ផ្សិត និងមេរោគ) និងភ្នាក់ងារបង្កអាឡែកហ្ស៊ី បំបែកសមាសធាតុភាគល្អិត PM 2.5 ដែលបង្កឲ្យមានបញ្ហាសុខភាពដល់ សារពាង្គកាយមនុស្ស *2 ។
ក្រុមហ៊ុន Panasonic នឹងនៅបន្តស្រាវជ្រាវបន្ថែមទៀតនូវបច្ចេកវិទ្យាទំនើប nanoek X ដើម្បីដោះស្រាយហានិភ័យ ដែលទាក់ទង នឹងការបំពុលផ្សេងៗនៅក្នុងខ្យល់ ដូចជា មីក្រូសរីរាង្គបង្កជំងឺ (ផ្សិត បាក់តេរី និងមេរោគ) ក្នុងគោលបំណង ដើម្បីបង្កើតនូវ បរិយាកាសដែលប្រកបដោយផាសុកភាព សម្រាប់មនុស្សនៅជុំវិញពិភពលោក។
ឯកសារយោង៖
ការពិសោធន៍ពីប្រសិទ្ធភាពនៃម៉ាស៊ីនត្រជាក់ដែលមានបំពាក់នូវបច្ចេកវិទ្យា nanoe™ X ក្នុងការទប់ស្កាត់មេរោគកូរ៉ូណា (SAFSCov-2) ក្នុងទំហំបន្ទប់ 6.7m3 ។
ទិដ្ឋភាពទូទៅ៖ វពិសោធន៍ប្រៀបធៀបមួយត្រូវបានធ្វើឡើងនៅក្នុងបន្ទប់ ទំហំ 6.7” ដែលមានផ្ទុកនូវមេរោគកូរ៉ូណា (SARS-Cov2) ។
លទ្ធផល៖ សកម្មភាពរបស់មេរោគកូរ៉ូណា (SARS-CoV-2) ជាង 91% ត្រូវបានទប់ស្កាត់ក្នុងរយៈពេល 8 ម៉ោង។
សម្គាល់៖ ការទទួលស្គាល់នេះត្រូវបានធ្វើឡើង ដើម្បីបង្កើតទិន្នន័យស្រាវជ្រាវជាមូលដ្ឋានស្តីពីប្រសិទ្ធភាពនៃបច្ចេកវិទ្យា nanoe™ X ក្នុងការទប់ស្កាត់នូវមេរោគកូរ៉ូណាក្នុងលក្ខខណ្ឌបន្ទប់ពិសោធន៍ ដែលខុសពីមេរោគកូរ៉ូណាមានក្នុងកន្លែងរស់នៅ។
វិធីសាស្ត្រ និងទិន្នន័យ
ស្ថាប័ន៖ TexCell ប្រទេសបារាំង )
ប្រធានបទ៖ មេរោគកូរ៉ូណាប្រភេទថ្មី (SARS-CV-2)
ឧបករណ៍៖ ម៉ាស៊ីនត្រជាក់ដែលមានបច្ចេកវិទ្យា nanoe™ X
វិធីសាស្ត្រ៖
ម៉ាស៊ីនត្រជាក់ដែលមានបំពាក់នូវបច្ចេកវិទ្យា nanoe™ X ត្រូវបានដំឡើងក្នុងបន្ទប់ដែលមានទំហំ 6.7m3 ។ ដំណោះស្រាយនៃការ ទប់ស្កាត់មេរោគកូរ៉ូណា SARS-Cov-2 ដែលមាននៅលើ Gauze គឺត្រូវបានដាក់នៅក្នុងបន្ទប់ទំហំ 6.7 m3 ជាមួយម៉ាស៊ីនត្រជាក់ដែលមានបំពាក់នូវបច្ចេកវិទ្យា nanoe™ X ក្នុងចម្ងាយ 0.7 ម៉ែត្រ ក្នុងរយៈពេល 24ម៉ោង។ ការពិសោធន៍នៃការចម្លងមេរោគត្រូវបាន វាយតម្លៃ និងប្រើប្រាស់ដើម្បីការគណនាអត្រានៃការទប់ស្កាត់។
កំណត់សម្គាល់៖
* Texcell គឺជា Global Contract Research Organisation ដែលមានជំនាញក្នុងការធ្វើតេស្ត និងកម្ចាត់មេរោគ ការរៀបចំប្រព័ន្ធ ការពារសរីរាង្គ និង R&D ឬ GMP cell banking សម្រាប់គម្រោង R&D, GCIP, GLP និងគម្រោង GMP របស់អ្នក។ ជាមួយនឹងបទ ពិសោធន៍ និងប្រវត្តិការងារជាង 30ឆ្នាំ នៅក្នុងវិទ្យាស្ថានប៉ាស្ទ័រនៅទីក្រុងប៉ារីស ដែលក្រុមហ៊ុន Texcell ត្រូវបានទទួលស្គាល់ក្នុង ជំនាញនេះជាយូរមកហើយ ក្នុងការធ្វើតេស្តមេរោគជាមួយនឹងការរៀបចំតាមបទដ្ឋានស្ដង់ដារដ៏ធំ សម្រាប់ការរកឃើញពពួកមេរោគ ផ្សេងៗ។
Texcell គឺជាវិទ្យាស្ថានប៉ាស្ទ័រ ដែលបង្កើតឡើងដំបូងគេ ប្រចាំនៅទីក្រុងប៉ារីស ក្នុងឆ្នាំ 1997 ។
* ការប្រកាសសំខាន់ៗអំពីករណីដែលត្រូវបានទទួលស្គាល់
– ថ្ងៃទី12 ខែឧសភា ឆ្នាំ2009៖ ប្រសិទ្ធភាព វិជ្ជមាននៃភាគល្អិតទឹកក្នុងការទប់ស្កាត់មេរោគ បាក់តេរី និងសារធាតុគីមីកសិកម្ម ត្រូវ បានទទួលស្គាល់។
– ថ្ងៃទី20 ខែតុលា ឆ្នាំ2009៖ ប្រសិទ្ធភាពនៃភាគល្អិតទឹកក្នុងការទប់ស្កាត់មេរោគគ្រុនផ្ដាសាយថ្មី ត្រូវ បានទទួលស្គាល់។
– ថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ2012៖ ប្រសិទ្ធភាពនៃភាគល្អិតទឹកក្នុងការទប់ស្កាត់សារធាតុអាឡែកហ្ស៊ី បាក់តេរី ផ្សិត និងមេរោគដែលទាក់ទងនឹងសត្វចិញ្ចឹម ត្រូវបានទទួលស្គាល់។
-ថ្ងៃទី16 ខែមករា ឆ្នាំ2014៖ ភាគល្អិតទឹកដែលមានអាតូមអេឡិចត្រូស្តាទិកទំហំណាណូ មានប្រសិទ្ធភាពក្នុងការបំបែកសមាសធាតុPM2.5 និងទប់ស្កាត់ការលូតលាស់ពពួកផ្សិតដែលភ្ជាប់ទៅនឹង Yellow Sand ។
ស្វែងយល់បន្ថែមពីភស្តុតាងនៅទីនេះ៖
ប្រភពដើម៖ https://www.panasonic.com/kh/nanoe/all/verification/evidence.html
សូមទស្សនាវីដេអូ
សូមទស្សនាវីដេអូ
អំពី Panasonic
Panasonic Corporation គឺជាក្រុមហ៊ុនឈានមុខគេនៅទូទាំងពិភពលោកក្នុងការអភិវឌ្ឍបច្ចេកវិទ្យាអេឡិចត្រូនិក និងដំណោះ ស្រាយផ្សេងៗសម្រាប់អតិថិជននៅក្នុងវិស័យឧបករណ៍អេឡិចត្រូនិកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន លំនៅដ្ឋាន រថយន្ត និង អាជីវកម្ម។ Panasonic បានប្រារព្ធខួប 100 ឆ្នាំរបស់ខ្លួននៅក្នុងឆ្នាំ 2018 ហើយបានពង្រីកជាសកល និងកំពុងប្រតិបត្តិក្រុមហ៊ុនបុត្រសម្ព័ន្ធ ចំនួន 528 និងក្រុមហ៊ុនដែលជាប់ទាក់ទងចំនួន 72 នៅទូទាំងពិភពលោក ហើយមានចំណូលពីការលក់សរុបចំនួន 7,49 ទីលាន
ក្រុមហ៊ុនប្តេជ្ញាបន្តស្វែងរកគុណតម្លៃតាមរយៈការច្នៃប្រឌិតថ្មីៗនៅតាមខ្សែស្រឡាយលិផតផល ដោយប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន ដើម្បីធ្វើឲ្យជីវិតកាន់តែប្រសើរ និងពិភពលោកកាន់តែស្រស់បំព្រង សម្រាប់អតិថិជន។ សម្រាប់ព័ត៌មានបន្ថែមសូមចូលក្នុងគេហទំព័រ Panasonic
Media Contact
Yasunobu Matsumoto
Country Head
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព