បច្ចេកវិទ្យា
មាន អេប អេស៊ីលីដាម៉ូបាល អាចប្រើប្រាស់បានសព្វបែបយ៉ាង
មាន អេប អេស៊ីលីដាម៉ូបាល អតិថិជនអាចប្រើប្រាស់បានសព្វគ្រប់បែបយ៉ាងទាំងអស់ រួមទាំង អ៉ីសប ដោយមិនមានការព្រួយបារម្ភ ឬការភ័យខ្លាចអ្វីឡើយ ព្រោះវាមានភាពងាយស្រួលប្រើ មានសុវត្ថិភាពខ្ពស់ និងមិនមានបញ្ហា ឬភាពរអាក់រអួលដោយប្រការណាមួយឡើយ។
ធនាគារអេស៊ីលីដា ជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ដល់អតិថិជនឱ្យមានភាពកក់ក្តៅដោយបានខិតខំអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាឥតឈប់ឈរ ដើម្បីធ្វើឱ្យប្រព័ន្ធនីមួយៗមានសុវត្ថិភាព និងមានបច្ចេកវិទ្យាទំនើបស្របទៅតាមភាពជឿនលឿនរបស់បច្ចេកវិទ្យាពិភពលោក។
អ្នកស្រី ពិន ស្រីនាង ជាបុគ្គលិកបម្រើការងារនៅក្រុមហ៊ុនឯកជនមួយ នៅរាជធានីភ្នំពេញ បានមានប្រសាសន៍ថា រាល់ថ្ងៃនេះពេលដែលអ្នកស្រីទៅណាមកណា ប្រើប្រាស់តែ អេស៊ីលីដាម៉ូបាល ទេ ពីព្រោះវាងាយស្រួលប្រើប្រាស់ សម្រាប់ការទូទាត់ប្រាក់សព្វបែបយ៉ាង និងមិនចាំបាច់យក កាបូបលុយតាមខ្លួនទេ។ អ្នកស្រីបានបន្តថា « រាល់ការបញ្ចូលលុយ ក្នុងទូរស័ព្ទគ្រប់ប្រព័ន្ធ មិនថា សម្រាប់ទូរស័ព្ទខ្លួនឯង ទូរស័ព្ទរបស់ឪពុកម្ដាយខ្ញុំប្រើតែអេស៊ីលីដាម៉ូបាលទេ។ មួយវិញទៀត នៅ ពេលទៅផ្សារទិញទំនិញ ភាគច្រើនខ្ញុំមិនសូវយកកាបូបលុយទៅទេ ខ្ញុំប្រើតែអេស៊ីលីដាម៉ូបាល ស្កែន ឃ្យូរអកូដ។ លើសពីនេះទៀត ខ្ញុំប្រើ App អេស៊ីលីដាម៉ូបាល សម្រាប់ការផ្ទេរលុយចេញចូល ងាយស្រួល ចំណេញពេលវេលា» ។ អ្នកស្រីបានបន្ថែមទៀតថា ជាមួយគ្នានេះដែរ យើងអាចទិញទំនិញ និងទូទាត់ទំនិញ និងសេវាកម្ម ផ្សេងៗតាមអ៊ីសប(ផ្សារអនឡាញ)បានយ៉ាងឆាប់រហ័ស ងាយស្រួល ចំណេញពេលវេលា និងមានសុវត្ថិភាពខ្ពស់ដោយមិនចាំបាច់ធ្វើដំណើរទៅក្រៅទៀតផង។
លោកអ្នកនាង អាចទាញយក (download) កម្មវិធីអេស៊ីលីដាម៉ូបាល (Acleda Mobile) តាមរយៈ App Store, Play Store និង App Gallery រួចហើយបើកគណនីជាលេខទូរស័ព្ទផ្ទាល់ខ្លួន បស់អ្នក ប្រើប្រាស់ដោយខ្លួនឯងបានភ្លាមៗ៕
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក