Connect with us

បច្ចេកវិទ្យា

លែងជាបញ្ហាអតិថិជន ហត្ថា នឹងបានប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុត កាន់តែងាយស្រួល

បានផុស

នៅ

ស្របទៅតាមចក្ខុវិស័យ និងការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការផ្តល់ជូននូវប្រណិតភាពនៃសេវាធនាគារ តាមរយៈភាពទាន់សម័យ រហ័ស ងាយស្រួល និងទំនុកចិត្តខ្ពស់ ធនាគារ ហត្ថា តែង​យកចិត្តទុកដាក់​បំផុត​ទៅលើ​ការ​ផ្តល់នូវ​សេវា​ធនាគារ​ឌីជីថល​ជាមួយ​បច្ចេកវិទ្យា​ជំនាន់​ចុងក្រោយ​បំផុត​ដើម្បី​បំពេញ​នូវ​តម្រូវការ​ទីផ្សារ​ក៏ដូចជា​ការចង់បានរ​បស់​អតិថិជន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការ​ឆ្លើយតប​ទៅនឹង​រាល់​ភាពចាំបាច់​ខាងលើ ធនាគារ ហត្ថា នឹងធ្វើ​ទំនើបកម្ម​ប្រព័ន្ធគ្រប់គ្រង​កាត និង​អេ​ធី​អឹម ទៅកាន់​ជំនាន់​ចុងក្រោយ​បំផុត​ក្នុង​គោលបំណង​បម្រើសេវា​ជូន​អតិថិជន​ឱ្យ​កាន់តែ​ប្រសើរ​។ តាមរយៈ​ការធ្វើ​ទំនើប​កម្មនេះ ប្រព័ន្ធគ្រប់គ្រង​កាត និង​អេ​ធី​អឹម នឹងត្រូវ​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​ចាប់ពី ម៉ោង ៨:០០ នាទី​យប់ ថ្ងៃអាទិត្យទី​ ១៩ ដល់​ម៉ោង ៩:០០ នាទី​ព្រឹក ថ្ងៃ​អង្គារទី​ ២១ ខែធ្នូ ឆ្នាំ ២០២១​។

​អំឡុង​ពេលនេះ អតិថិជន និង​សាធារណជន​ទាំងអស់​អាច​បន្ត​រីករាយ​ក្នុង​ការធ្វើ​ប្រតិបត្តិការ​នៅ​គ្រប់​ការិយាល័យ​សាខា ធនាគារ ហត្ថា ទាំង​១៧៧ ទូទាំងប្រទេស សេវា Hattha Mobile ប្រព័ន្ធ​បាគង ការសង​ឥណទាន​តាម​ភ្នាក់ងារ​វី​ង និង​ការទូទាត់​ផ្សេងៗ​ទៀត​ដែល​នៅ​ដំណើរការ​ជាធម្មតា លើកលែងតែ​សេវា​ផ្ទេរប្រាក់​ទៅ​អេ​ធី​អឹម ផ្អាក​ដំណើរការ​កាត​អេ​ធី​អឹម និង​បញ្ចូល​ទឹកប្រាក់​ទូរ​ស័ព្ទ​តាមរយៈ​លេខ​កូដ​។

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ការិយាល័យ ធនាគារ ហត្ថា ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទូរ​ស័ព្ទ​លេខ ១៨០០ ២១២ ២២២ ឬ ០២៣ ៩៩៩ ២៦៦​។​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

កសិករនៅស្រុកបារ៉ាយណ៍ បង្ហាញក្ដីសប្បាយរីករាយ ក្រោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង

សន្តិសុខសង្គម៤ ម៉ោង មុន

មនុស្ស៣នាក់​បាន​ស្លាប់ និង​២នាក់​ទៀត​កំពុង​ជួយ​សង្គ្រោះ សង្ស័យ​ករណី​ពុលស្រា ​ស

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រធាន​សហគមន៍​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខាវន្ត អំពាវនាវ​​ប្រជាពលរដ្ឋ ឱ្យ​បញ្ឈប់​លបលួច​បរបាញ់ និងដាក់អន្ទាក់សត្វព្រៃ ក្នុងតំបន់អភិរក្ស

ព័ត៌មានជាតិ៦ ម៉ោង មុន

សង្គមស៊ីវិល សហជីព និងពលរដ្ឋចាត់ទុកកម្មវិធី«ផ្តល់ដី ការពារព្រៃ» គឺជាយន្តការដោះស្រាយបញ្ហាដីធ្លីជូនគ្រួសារក្រីក្រយ៉ាងពិតប្រាកដ

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

Sokha Hotels

ព័ត៌មានពេញនិយម