បច្ចេកវិទ្យា
លេចសញ្ញាទាំងនេះ បញ្ជាក់ថា Hacker កំពុងធ្វើចារកម្មលើទូរស័ព្ទអ្នកហើយ
ការរកឃើញ spyware នៅលើទូរស័ព្ទ គឺពិបាក ព្រោះជាធម្មតានឹងត្រូវបានលាក់ ដោយសារតែមាននរណាម្នាក់ មានបំណងធ្វើចារកម្ម នៅលើទូរស័ព្ទរបស់យើង។
ប្រសិនបើមានអ្នកណាម្នាក់ឬក្រុម hacker កំពុងធ្វើចារកម្មលើទូរស័ព្ទ មានសញ្ញាមួយចំនួនដែលអ្នក អាចរកមើលបាន ។ ជាពិសេស អ្នកគួរតែពិនិត្យមើលឯកសារ និងកម្មវិធីដែលគួរឲ្យសង្ស័យ ឧបករណ៍មិនប្រក្រតី ឬសារចម្លែកៗផ្ញើចូលមក។
ខាងក្រោមនេះ ជាសញ្ញាចំនួន ៩ ខណៈមានមនុស្សកំពុងធ្វើចារកម្មលើទូរស័ព្ទរបស់អ្នក៖
១ លេចចេញកម្មវិធីដែលមិនធ្លាប់ស្គាល់ ទោះបីជា spyware ទំនើបខ្លាំង ហើយត្រូវបានលាក់ក៏ដោយ ក៏មនុស្សនៅតែប្រើប្រាស់កម្មវិធីខុស ដូចជាកម្មវិធីគ្រប់គ្រង ដើម្បីឈ្លបយកការណ៍លើអ្នកដទៃ។ ប្រសិនបើមានជនណាម្នាក់ កំពុងធ្វើចារកម្មលើទូរស័ព្ទដោយប្រើកម្មវិធីមួយ ក្នុងចំណោមកម្មវិធីទាំងនេះ នោះ spyware នឹងលាក់ខ្លួនដោយមើលឃើញធម្មតា។ តែយ៉ាងណា នៅតែមានចន្លោះប្រហោង ដែលយើងជាម្ចាស់ទូរស័ព្ទ អាចដឹងខ្លះៗបានដែរ។

២ ឧបករណ៍ត្រូវបាន ‘Rooted’ ឬ ‘Jailbroken ឧបករណ៍ Android ឬ ‘jailbreaking’ និង ឧបករណ៍ iOS អនុញ្ញាតឲ្យអ្នកប្រើរំលងកម្មវិធីផ្លូវការ និងដំឡើងកម្មវិធី ដែលមិនមានការយល់ព្រម។ ប្រសិនបើឧបករណ៍របស់អ្នកត្រូវបានចាក់ឬស ឬ jailbreak ហើយយើងមិនបានធ្វើវាទេ នោះគឺជាសញ្ញាដែលថា មានអ្វីគួរឲ្យសង្ស័យកំពុងកើតឡើងលើទូរស័ព្ទយើង។ ដើម្បីដឹងថា តើឧបករណ៍ Android ត្រូវបានចាក់ឫសគល់ឬអត់ សូមទាញយកកម្មវិធីមួយដែលមានឈ្មោះថា Root Checker ឆែកក្នុងទូរស័ព្ទ និងប្រសិនបើអ្នកប្រើ iOS ត្រូវបាន jailbreak ឬអត់ សូមរកមើលកម្មវិធីមួយដែលមានឈ្មោះថា ‘Cydia’ ។ Cydia គឺជាកម្មវិធី ដែលប្រើសម្រាប់ដំឡើងកម្មវិធីលើទូរស័ព្ទដែល Jailbreak រួច។
៣ ថ្មអស់លឿនខុសពីធម្មតា បើ spyware កំពុងដំណើរការជាបន្តបន្ទាប់ វាអាចធ្វើឲ្យថ្មទូរស័ព្ទ អស់លឿនខុសពីធម្មតា។ ប្រសិនបើសម្គាល់ឃើញការផ្លាស់ប្ដូរភ្លាមៗ សូមពិនិត្យមើលភ្លាមៗ ថាតើកម្មវិធីដែលបានដំឡើងថ្មីៗ ឬអាប់ដេតមានទំនួលខុសត្រូវឬអត់ឬមានការធានាជាក់លាក់ទេ មុននឹងយើងសន្និដ្ឋានថា ទូរស័ព្ទកំពុងមានបញ្ហា ។
៤ ថ្មទូរស័ព្ទក្ដៅខ្លាំង បើថ្មទូរស័ព្ទក្ដៅខ្លាំង វាអាចជាសញ្ញាថាមាននរណាម្នាក់ កំពុងធ្វើចារកម្ម ដោយដំណើរការ spyware នៅក្នុងផ្ទៃខាងក្រោយ។ នេះពាក់ព័ន្ធជាពិសេស ប្រសិនបើទូរស័ព្ទឡើងកម្ដៅ ខណៈដែលមិនប្រើវាសោះ ឬប្រើធម្មតាក៏ដោយ ក៏នៅតែក្ដៅដដែល ។ ត្រូវពិនិត្យភាពមិនប្រក្រតីនេះ ជាប្រញាប់។
៥ ការប្រើប្រាស់ទិន្នន័យខ្ពស់មិនធម្មតា ការកើនឡើងមិនធម្មតានៃចំនួនទិន្នន័យ ដែលទូរសព្ទរបស់អ្នកកំពុងប្រើប្រាស់ ពេលខ្លះអាចជាសញ្ញាថា spyware កំពុងដំណើរការនៅផ្ទៃខាងក្រោយ។ កម្មវិធីចារកម្ម ត្រូវប្រើទិន្នន័យ ដើម្បីបញ្ជូនព័ត៌មានត្រឡប់ទៅជនល្មើសវិញ ដូច្នេះការកើនឡើងនៃការប្រើប្រាស់ទិន្នន័យ អាចបង្ហាញពីការចូលលួចទិន្នន័យណាមួយរបស់យើង។
៦ មានបញ្ហាជាមួយនឹងការបិទទូរស័ព្ទ ពេលខ្លះកម្មវិធី Spyware អាចនឹងរំខានដល់ដំណើរការបិទទូរស័ព្ទ ដូច្នេះឧបករណ៍មិនអាចបិទបានត្រឹមត្រូវ ឬចំណាយពេលយូរខុសពីធម្មតា ។ ក្នុងឆ្នាំ ២០១៤ Edward Snowden បានបង្ហាញបច្ចេកវិទ្យា NSA ដែលការពារទូរស័ព្ទ ពីការបិទទាំងស្រុង បន្ទាប់មកប្រើប្រាស់វា សម្រាប់គោលបំណងលួចស្តាប់។ នេះគឺជាលទ្ធផលនៃការវាយប្រហារដ៏ស្មុគ្រស្មាញ និងមានគោលដៅខ្ពស់ ប៉ុន្តែវាបង្ហាញថាទម្រង់ នៃការធ្វើចារកម្មនេះ គឺអាចធ្វើទៅបាន។

៧ សារ SMSមិនធ្លាប់ស្គាល់ សារអាចត្រូវបានប្រើប្រាស់ដោយ spyware និង malware ដើម្បីផ្ញើ និងទទួលទិន្នន័យ។ ប្រសិនបើអ្នកឃើញសារដែលអ្នកមិនបានផ្ញើ វាទំនងជាបង្ហាញថា មានអ្វីមួយមិនត្រឹមត្រូវ។ ពេលខ្លះកម្មវិធី spyware បឋមនឹងប្រើការផ្ញើសារ SMS ដើម្បីទំនាក់ទំនងជាមួយមូលដ្ឋានរបស់ពួកគេ។ ជាធម្មតា សារនឹងត្រូវបានសរសេរកូដតាមមធ្យោបាយណាមួយ ប្រសិនបើវាត្រូវបានភ្ជាប់ជាមួយកម្មវិធី spyware។ វាក៏មានសេវាកម្មដូចជា Cerberus ដែលផ្ញើពាក្យបញ្ជាលាក់ក្នុងសារ SMS ដែលអាចធ្វើឲ្យទូរសព្ទរបស់អ្នកថតរូប ហើយផ្ញើអ៊ីមែលទៅជនល្មើស លុបកាត SD របស់អ្នក ថតអេក្រង់ និងឈ្លានពានទិន្នន័យសំខាន់ៗជាច្រើនទៀត របស់យើងដែរ។
៨ កែដោយស្វ័យប្រវត្តិ Keyloggers គឺជាទម្រង់មួយនៃ spyware ដែលរក្សាកំណត់ត្រានៃការចុចគ្រាប់ចុចទាំងអស់។ បើមាននរណាម្នាក់ បានធ្វើចារកម្មនៅលើទូរស័ព្ទរបស់អ្នក គេអាចប្រើ keylogger ដើម្បីចាប់យកសាររបស់អ្នក និងព័ត៌មានលម្អិតអំពីការចូល។ សញ្ញាមួយដែលអាចទៅរួច ដែលថាមានមនុស្សកំពុងប្រើ keylogger ដើម្បីឈ្លបយកការណ៍លើទូរស័ព្ទរបស់អ្នក គឺជាប្រព័ន្ធកែស្វ័យប្រវត្តិដែលមិនត្រឹមត្រូវ។ keylogger រំខានដល់របៀបដែលមុខងារកែស្វ័យប្រវត្តិដំណើរការ ដូច្នេះប្រសិនបើអ្នកសម្គាល់ឃើញថា វាដំណើរការខុសប្រក្រតី ឬដំណើរការយឺតជាងធម្មតា វាអាចបង្ហាញថា មានពួក hacker កំពុងធ្វើចារកម្មលើទូរសព្ទយើងហើយ។
៩ គុណភាពរូបថតអេក្រង់ថយចុះ គុណភាពនៃរូបថតលើអេក្រង់ ក៏ជារឿងមួយគួរកត់ចំណាំដែរ។ បើយើងមើលរំលងចំណុចនេះ hacker អាចទាញយកទិន្ន័យយើងបានលឿន ដោយមិនបានប្រុងទុកមុន។ វាជាមេរោគអាក្រក់ ជាងការរំពឹងទុក នោះអាចជាលទ្ធផលនៃការវាយលុកពី spyware នេះបើយោងតាម Malwarebytes បញ្ជាក់យ៉ាងដូច្នោះ ។
យ៉ាងណាមិញ រោគសញ្ញាទាំងនេះ មិនមែនមកផ្តាច់មុខតែ spyware ទេ។ ពួកវាក៏អាចបណ្តាលមកពីទម្រង់មេរោគផ្សេងៗ ដែលយើងមិនធ្លាប់ស្គាល់សោះក៏មាន។ ជាឧទាហរណ៍ Adware អាចបន្ថយល្បឿនទូរសព្ទរបស់អ្នក និងលួចប្រើប្រាស់ទិន្នន័យ ក្នុងទូរស័ព្ទបានដូចគ្នាដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយណា គួរប្រើនាបច្ចុប្បន្ននេះ ?
ចុចអាន៖ចេះតិកនិចងាយៗទាំងនេះ ធានាថា ថ្មទូរស័ព្ទមិនងាយខូច ឬប៉ោងផ្ទុះនោះទេ

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?