បច្ចេកវិទ្យា
មិនចង់ឲ្យ Hacker លួចយកទិន្នន័យបាន ប្រញាប់ប្រើវិធីនេះ លើទូរស័ព្ទភ្លាម
បើទោះបីជាមានកម្មវិធីមួយចំនួនដូចជា spyware ដែលជាមេរោគលួចចូលយកទិន្នន័យសំខាន់ៗ ពីក្នុងទូរស័ព្ទបានក្ដី។ យ៉ាងណាមិញ ក្នុងនាមយើងជាម្ចាស់ទូរស័ព្ទ មិនថាជាប្រព័ន្ធ iOS ឬ Android យើងក៏អាចការពាររបស់ប្រើប្រាស់ផ្ទាល់ខ្លួននេះ ពីក្រុម hacker បានដែរ ។
១ រក្សាទូរស័ព្ទឲ្យមានសុវត្ថិភាព យើងអាចកាត់បន្ថយហានិភ័យពីមេរោគទាំងនោះបាន ដោយត្រូវប្រាកដថា ទូរសព្ទរបស់យើងប៉ះតែមនុស្សដែលយើងទុកចិត្ត និងស្គាល់គេច្បាស់ប៉ុណ្ណោះ។ បើមានមនុស្សណាម្នាក់ មានបំណងចង់ធ្វើចារកម្មនៅលើទូរស័ព្ទដោយមិនប៉ះវា នោះជារឿងលំបាកណាស់ ក្នុងការដំឡើង spyware ដោយមិនបានប្រើទូរស័ព្ទ យើងផ្ទាល់។
២ ត្រូវមានលេខកូដពេលចូលប្រើ វិធីនេះងាយៗ មិនពិបាក គ្រាន់តែចាក់សោទូរស័ព្ទរបស់អ្នក ដោយប្រើពាក្យសម្ងាត់ កូដ PIN ឬស្នាមក្រយ៉ៅដៃ ដែលមានសុវត្ថិភាពបំផុត ហើយបើកការផ្ទៀងផ្ទាត់សម្រាប់ការដំឡើងកម្មវិធីផ្សេងៗ។
៣ ដំឡើងតែកម្មវិធីដែលទុកចិត្តប៉ុណ្ណោះ នៅពេលជ្រើសរើសកម្មវិធីនៅក្នុង App Store រកមើលកម្មវិធីដែលអាចទុកចិត្តបាន ជាមួយនឹងមូលដ្ឋានអ្នកប្រើប្រាស់ដែលបានបង្កើតឡើងយ៉ាងល្អ និងមានការធានាច្បាស់លាស់។ សូមប្រយ័ត្នជាពិសេស ជាមួយកម្មវិធីសាមញ្ញដូចជាម៉ាស៊ីនគិតលេខ ដែលអាចត្រូវបានដាក់បញ្ចូលគ្នាយ៉ាងរហ័ស ដើម្បីលាក់ spyware ។ ដូចដែលយើងបានឃើញជាមួយនឹងកម្មវិធី VPN ឥតគិតថ្លៃ ការទាញយកច្រើន និងការវាយតម្លៃរបស់អ្នកប្រើប្រាស់ល្អ មិនមែនជាសញ្ញានៃការជឿទុកចិត្តបំផុតនោះទេ។
៤ ប្រយ័ត្នជាមួយតំណចូល មធ្យោបាយងាយស្រួលបំផុតរបស់ក្រុម hacker ក្នុងការដំឡើង spyware ពីចម្ងាយ គឺបញ្ចុះបញ្ចូលម្ចាស់ទូរស័ព្ទឲ្យដំឡើងវា។ ក្នុងឧទាហរណ៍មួយ មនុស្សនៅក្នុងប្រទេសវៀតណាម ត្រូវបានផ្ញើតំណភ្ជាប់ទៅកាន់កម្មវិធីដែលត្រូវបានសម្របសម្រួលនៅក្នុង Google Play Store ហើយបានបញ្ចុះបញ្ចូលឲ្យទាញយកពួកវា។ ដោយសារតែកម្មវិធីមាននៅក្នុងហាងផ្លូវការ អ្នកប្រើប្រាស់ជាច្រើនបានជឿជាក់ខ្លាំង។ សូមប្រយ័ត្នជាមួយសារ SMS ដែលមិននឹកស្មានដល់មួយចំនួន ព្រោះពួកវាធ្លាប់បានប្រើដើម្បីធ្វើឲ្យគាំង iPhone និងជ្រៀតចូលទូរស័ព្ទ Android បានយ៉ាងរហ័ស។
៥ ធានាសុវត្ថិភាពទិន្នន័យ ប្រើពាក្យសម្ងាត់ដ៏រឹងមាំ និងមិនងាយមានអ្នកណា hack យកបានសម្រាប់គណនី អនឡាញរបស់យើងទាំងអស់។ ប្រសិនបើមានមនុស្សណាម្នាក់ ស្គាល់ពាក្យសម្ងាត់ iCloud របស់អ្នក ពួកគេអាចចូលប្រើទិន្នន័យពីចម្ងាយក្នុងទូរស័ព្ទរបស់យើង ដោយប្រើដំណោះស្រាយដូចជា Cocospy ជាដើម ។
៦ កុំ jailbreak ឬ root លើទូរស័ព្ទផ្ដេសផ្ដាស វានឹងមានសុវត្ថិភាពជាង ប្រសិនបើឧបករណ៍របស់អ្នកដំណើរការទាំងស្រុង នៅក្នុងការការពារនៃប្រព័ន្ធប្រតិបត្តិការ Android និង iOS ។ Spyware អាចត្រូវបានដំឡើងយ៉ាងងាយស្រួលជាងមុន នៅលើទូរស័ព្ទដែលបានចាក់ឬស និង jailbreak ហើយឧបករណ៍របស់អ្នក អាចងាយនឹងមានមេរោគ។ ដូច្នេះកុំចេះតែធ្វើអីលើទូរស័ព្ទផ្ដេសផ្ដាស ប្រសិនបើយើងមិនស្គាល់ ឬដឹងច្បាស់ ពីប្រភពនោះច្បាស់ការនោះទេ។
៧ ទូរស័ព្ទត្រូវអាប់ដេតជានិច្ច ការអាប់ដេតទៅលើប្រព័ន្ធប្រតិបត្តិការរបស់ទូរស័ព្ទដៃ អាចធ្វើឲ្យសុវត្ថិភាពប្រសើរឡើងដោយលុបគុណវិបត្តិដែលត្រូវបានរកឃើញ ចាប់តាំងពីការធ្វើបច្ចុប្បន្នភាពចុងក្រោយ។ ការអាប់ដេត iOS បានទាន់ពេល នឹងត្រូវបានការពារពីក្រុមហ៊ុន Apple ប្រសិនបើវាត្រូវបាន Jailbreak ពីមុនមក។
៨ គ្រប់គ្រងការអនុញ្ញាត និងតឹងរ៉ឹងលើទូរស័ព្ទ កុំផ្តល់ការអនុញ្ញាតឲ្យកម្មវិធីប្រើប្រាស់ទីតាំងរបស់យើង ឬចូលប្រើរូបថតដោយគ្មានហេតុផល។ សូមប្រយ័ត្នជាមួយកម្មវិធីផ្លូវការមួយចំនួន ក៏ជានុយទាក់អ្នកនិយមប្រើស្មាតហ្វូននាសម័យនេះដែរ។ កម្មវិធី Find My Friends នៅលើ iPhone អាចត្រូវបានប្រើដើម្បីកំណត់ទីតាំងមនុស្ស និងឧបករណ៍ ហើយកម្មវិធី Find My Device និង Family Link របស់ Google ធ្វើដូចគ្នានៅលើ Android ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លេចសញ្ញាទាំងនេះ បញ្ជាក់ថា Hacker កំពុងធ្វើចារកម្មលើទូរស័ព្ទអ្នកហើយ
ចុចអាន៖លក្ខខណ្ឌសុវត្ថិភាពតាមអ៊ីនធឺណិតសំខាន់ៗទាំង ២០ គ្រប់គ្នាគួរដឹងក្នុងសម័យឌីជីថលនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា១ សប្តាហ៍ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១២ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ