បច្ចេកវិទ្យា
តើ internet និង world wide web (www) ជាប្រព័ន្ធតែមួយ?
ប្រព័ន្ធ World Wide Web ឬ WWW ជាប្រព័ន្ធមួយដែលមានភាពដាច់គ្នាស្រឡះពី Internet ។ World Wide Web (WWW) ត្រូវបានរកឃើញដោយលោក Tim Berners Lee នៅថ្ងៃទី ១២ ខែ មីនា ឆ្នាំ ១៩៨៩ និងត្រូវបានបង្ហាញជាសកលប្រមាណជាង ៣០ ឆ្នាំមកហើយដោយក្រុមហ៊ុន NeXT computer របស់សហរដ្ឋអាមេរិក។ វាជាប្រព័ន្ធមួយដែលផុសឡើងនៅក្នុងលំហនៃប្រព័ន្ធអ៊ិនធរណិត ហើយត្រូវបានមនុស្សគ្រប់គ្នាហៅថា វេបសាយ (WWW) ។

The World Wide Web មិនមែនជាឈ្មោះទីមួយដែលលោក Tim Berners Lee ជ្រើសរើសដាក់សម្រាប់គម្រោងរបស់លោកនោះទេ។ ដំបូងឡើយលោកបានដាក់ឈ្មោះ The World Wide Web ថា Information Mesh, Mine of Information និង Information Mine។ ប៉ុន្តែដោយឈ្មោះទាំងអស់នោះហាក់បីដូចជាមិនជាទីចាប់អារម្មណ៍ លោកក៏បានធ្វើការសម្រេចចុងក្រោយដោយជ្រើសរើសនូវឈ្មោះ The World Wide Web (WWW) ដែលប្រើរហូតដល់សព្វថ្ងៃ។
ភាពខុសគ្នារវាង The Internet និង The WWW

ប្រព័ន្ធ World Wide Web និង ប្រព័ន្ធ internet ជាប្រព័ន្ធពីរដែលដាច់ដោយឡែកពីគ្នា។ ប្រព័ន្ធ WWW ជាទីប្រមូលផ្តុំនៃការស្វែងរកនូវឯកសារ រូបថតឌីជីថល និងគំនូរជីវចល។ ចំណែកឯប្រព័ន្ធ Internet ជាបណ្ដាញតភ្ជាប់នូវឧបករណ៍អេឡិចត្រូនិចដូចជាកុំព្យូទ័រ និងទូរសព្ទ រាប់លានគ្រឿងក្នុងពេលតែមួយនិងគ្រប់ទីកន្លែង។ ប្រព័ន្ធទាំងពីរ មានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក ដោយប្រព័ន្ធ World Wide Web គឺជាផ្នែកមួយនៃ Internet។ ប្រព័ន្ធទាំងពីរនេះសុទ្ធតែជួយសម្រួលក្នុងការផ្ទេរទិន្នន័យទៅវិញទៅមកនៅទូទាំងពិភពលោក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ InventionSky
ចុចអាន៖ជំនាញទីផ្សារឌីជីថល៖ ផ្សាយលើបណ្ដាញសង្គមដោយមិនចាយលុយ Boost

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន