Connect with us

បច្ចេកវិទ្យា

តើ internet និង world wide web (www) ជាប្រព័ន្ធតែមួយ?

បានផុស

នៅ

ប្រព័ន្ធ World Wide Web ឬ WWW ជា​ប្រព័ន្ធ​មួយ​ដែល​មាន​ភាព​ដាច់​គ្នា​ស្រឡះ​ពី Internet ។ World Wide Web (WWW) ត្រូវ​បាន​រក​ឃើញ​ដោយ​លោក Tim Berners Lee នៅថ្ងៃទី ១២ ខែ មីនា ឆ្នាំ ១៩៨៩ និង​ត្រូវ​បាន​បង្ហាញ​ជា​សកល​ប្រមាណ​ជាង ៣០ ឆ្នាំ​មក​ហើយ​ដោយ​ក្រុមហ៊ុន NeXT computer  របស់​សហរដ្ឋអាមេរិក។ វា​ជា​ប្រព័ន្ធមួយដែល​ផុសឡើង​នៅ​ក្នុង​លំហនៃ​ប្រព័ន្ធ​អ៊ិនធរណិត ហើយ​ត្រូវ​បាន​មនុស្ស​គ្រប់គ្នា​ហៅថា វេបសាយ (WWW) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

The World Wide Web មិនមែន​ជា​ឈ្មោះ​ទីមួយ​ដែល​លោក Tim Berners Lee ជ្រើសរើស​ដាក់​សម្រាប់​គម្រោង​របស់​លោក​នោះ​ទេ។ ដំបូង​ឡើយ​លោក​បាន​ដាក់​ឈ្មោះ The World Wide Web ថា Information Mesh,  Mine of Information និង Information Mine។ ប៉ុន្តែ​ដោយ​ឈ្មោះ​ទាំងអស់​នោះ​ហាក់បី​ដូចជាមិនជាទីចាប់អារម្មណ៍ លោក​ក៏​បាន​ធ្វើការ​សម្រេច​ចុងក្រោយ​ដោយ​ជ្រើសរើស​នូវឈ្មោះ The World Wide Web (WWW) ដែល​ប្រើ​រហូត​ដល់​សព្វថ្ងៃ។

ភាព​ខុស​គ្នា​រវាង The Internet និង The WWW

ប្រព័ន្ធ World Wide Web និង​ ប្រព័ន្ធ internet  ជាប្រព័ន្ធពីរ​ដែល​ដាច់​ដោយឡែកពីគ្នា។ ប្រព័ន្ធ WWW ​ជា​ទីប្រមូលផ្តុំនៃការ​ស្វែងរក​នូវ​ឯកសារ រូបថត​ឌីជីថល និង​គំនូរជីវចល។ ចំណែក​ឯ​ប្រព័ន្ធ Internet ជា​បណ្ដាញ​តភ្ជាប់​​នូវ​ឧបករណ៍​អេឡិចត្រូនិច​ដូចជា​កុំព្យូទ័រ និង​ទូរសព្ទ រាប់​លាន​គ្រឿង​ក្នុង​ពេល​តែ​មួយ​និង​គ្រប់​ទីកន្លែង។ ប្រព័ន្ធ​ទាំងពីរ មាន​ទំនាក់ទំនង​ជាមួយគ្នា​ទៅវិញទៅមក ដោយ​ប្រព័ន្ធ World Wide Web គឺ​ជា​ផ្នែក​មួយ​នៃ Internet។ ប្រព័ន្ធ​ទាំងពីរ​នេះ​សុទ្ធ​តែ​ជួយ​សម្រួល​ក្នុង​ការ​ផ្ទេរ​ទិន្នន័យ​ទៅ​វិញទៅ​មក​នៅ​ទូទាំង​ពិភពលោក៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ InventionSky

ចុចអាន៖ជំនាញ​ទីផ្សារ​ឌីជីថល៖ ផ្សាយ​លើ​បណ្ដាញ​សង្គម​ដោយ​មិន​ចាយ​លុយ Boost

ចុចអាន៖ចង់បានលុយបន្ថែមពី YouTube កុំរំលង​អត្ថបទនេះ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម