Connect with us

បច្ចេកវិទ្យា

TikTok បំបាក់ Google ឡើងលេខ១ ក្លាយជាបណ្ដាញសង្គមពេញនិយមបំផុតកាលពីចុងឆ្នាំ ២០២១

បានផុស

នៅ

ទិន្នន័យពី Cloudflare ដែលជាអ្នកផ្តល់បណ្តាញធំបំផុតរបស់ពិភពលោក​ បានចេញផ្សាយស្ថិតិស្តីពីការប្រើប្រាស់ចរាចរណ៍អ៊ីនធឺណិត ​របស់​មនុស្ស​ជុំវិញ​ពិភពលោក សម្រាប់​ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​នេះ​បាន​រក​ឃើញ​ថា ​ម្ចាស់​ជើងឯក​ដែល​ពេញ​និយម​ក្នុង​ស្រទាប់​គ្រប់​វ័យ​ TikTok បានបំបាក់​​ម៉ាស៊ីន​ស្វែងរក​គេហទំព័រ​ធំជាងគេ គឺ google.com ។

ដោយឡែក google.com ក៏បាន​វ៉ា​ដាច់​បណ្ដាញ​សង្គម​ផ្សេង​ទៀត។ ដូច្នេះ ​វា​ធ្លាក់​មក​លេខ ​២​ កាលពីចុង​ឆ្នាំ​២០២១។

យ៉ាងណាមិញ នៅឆ្នាំ២០២១ tiktok.com បាន​ផ្លាស់ប្ដូរ​ទៅ​ជា​ឈ្មោះ​ដែល​មាន​អ្នក​ចូល​ប្រើ​ ​ច្រើន​បំផុត​ក្នុង​ឆ្នាំ ២០២១ ទោះបី​ជា​នៅ​ឆ្នាំ ២០២០ tiktok.com ជាប់​ចំណាត់ថ្នាក់​ទី ៧ នៅ​លើ​ពិភពលោក​ក៏ដោយ។

សូម​បញ្ជាក់​ថា​ ចំណាត់ថ្នាក់​ផ្សេង​ទៀត​ដែល​រួមបញ្ចូល​ក្នុង​ឈ្មោះ ​ដែល​មាន​អ្នក​ចូល​ប្រើ​ច្រើន​ជាង​គេ​បំផុត​ទាំង ១០ ក្នុង​ឆ្នាំ ២០២១ គឺ facebook.com, microsoft.com, apple.com, amazon.com, netflix.com, youtube.com, twitter.com និង whatsapp.com ។

ចំណែក instagram.com ក៏បានធ្លាក់ចេញពីកំពូលទាំង ១០ នេះ ទោះបីជាស្ថិតក្នុងលំដាប់កំពូលទាំង ១០ ក្នុង​ឆ្នាំ ២០២០ (ចំណាត់ថ្នាក់​ទី ៩) ក៏ដោយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sanook

ចុចអាន៖លេចសញ្ញាទាំងនេះ បញ្ជាក់ថា Hacker កំពុងធ្វើចារកម្មលើទូរស័ព្ទអ្នកហើយ

ចុចអាន៖តើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយណា គួរប្រើនាបច្ចុប្បន្ននេះ ?



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម