Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសមួយនៅ អឺរ៉ុប ហាមកងទ័ពមិនឲ្យប្រើកម្មវិធី WhatsApp, Signal និង Telegram

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយស្វីសបានរាយការណ៍នៅសប្តាហ៍នេះថា ទាហានស្វីសត្រូវបានតម្រូវឲ្យឈប់ប្រើប្រាស់កម្មវិធី WhatsApp, Signal, និង Telegram ហើយងាកមកប្រើកម្មវិធីផ្ញើសារក្នុងស្រុកជំនួសវិញ ដើម្បីការការពារទិន្នន័យរបស់ខ្លួន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រព័ន្ធផ្សព្វផ្សាយស្វីសបានឲ្យដឹងថា មេបញ្ជាការ និងប្រធានបុគ្គលិកបានទទួលការណែនាំមួយកាលពីចុងខែធ្នូ ដោយជូនដំណឹងដល់ពួកគេអំពីច្បាប់ប្រើប្រាស់កម្មវិធីថ្មីនេះ ។

ការណែនាំបាននិយាយថា បច្ចុប្បន្នបុគ្គលិកកងទ័ពស្វីសគួរតែប្រើប្រាស់កម្មវិធីផ្ញើសារដែលបង្កើតក្នុងស្រុកឈ្មោះ “Threema” ទាំងក្នុងទំនាក់ទំនងផ្លូវការ និងឯកជន រួមទាំងការជជែកគ្នារវាងទាហាន និងសាច់ញាតិរបស់ពួកគេផងដែរ ។

ទន្ទឹមនោះតាមសេចក្តីរាយការណ៍បានឲ្យដឹងថា កងទ័ពក៏នឹងរ៉ាប់រងថ្លៃទាញយកកម្មវិធីនេះផងដែរក្នុងតម្លៃ ៤ ហ្វ្រង់ស្វីស (៤.៣៥ ដុល្លារ) ខណៈថ្លៃសេវាប្រចាំឆ្នាំដែលប្រមូលដោយក្រុមហ៊ុនត្រូវបានរាយការណ៍ថានឹងត្រូវចំណាយដោយកងទ័ព ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ WhatsApp ពន្យារពេលធ្វើបច្ចុប្បន្នភាពគោលការណ៍ឯកជនថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម