បច្ចេកវិទ្យា
ត្រលប់ទៅកម្មវិធីប្រណាំងវិញម៉ាកយីហោអ៉ីតាលីដំបូងគេ ដែលប្រកួតក្នុងកម្មវិធីប្រកួតជើងឯកពិភពលោក ក្នុងក្របខ័ណ្ឌ ABB FIA Formula E ចាប់ពីឆ្នាំ ២០២៣
ថ្ងៃនេះ Maserati សូមប្រកាសអំពីជំហានដំបូងក្នុងយុទ្ធសាស្ត្រកីឡាប្រណាំងរថយន្តរបស់ខ្លួន ហើយនឹងបង្ហាញខ្លួនជាលើកដំបូងក្នុងព្រឹត្តិការណ៍កម្មវិធីប្រកួតជើងឯកពិភពលោកក្នុងក្របខ័ណ្ឌ ABB FIA Formula E ឆ្នាំ ២០២៣។

ជាមួយនឹងកីឡាប្រណាំងរថយន្ត ជាឈាមជ័រ និងមានឫសគល់នៅក្នុងស្មារតីនៃការប្រកួតសុទ្ធសាធ Maserati គឺជាម៉ាកយីហោអ៊ីតាលីដំបូងគេដែលប្រកួតក្នុងកម្មវិធីប្រឡាំងរថយន្ត Formula E ។ ការវិលត្រឡប់ទៅកាន់កម្មវិធីនេះរំឭកអំពីស្មារតីប្រណាំងជាឈាមជ័រឌីអិនអេរបស់ Maserati។
ការរួមបញ្ចូលគ្នានៃបេតិកភណ្ឌការប្រណាំងដែលមិនអាចប្រៀបផ្ទឹមបានរបស់ Maserati គឺម៉ាកយីហោដែលផ្សារភ្ជាប់ខាងក្នុងជាមួយនឹងប្រសិទ្ធភាពខ្ពស់ និងភាពច្នៃប្រឌិតរបស់វាចំពោះការប្រើប្រាស់ថាមពលអគ្គិសនី ដោយសម្របយ៉ាងល្អឥតខ្ចោះជាមួយនឹងកម្មវិធីប្រកួតជើងឯកពិភពលោកក្នុងក្របខ័ណ្ឌ ABB FIA Formula E ដែលជាស៊េរីកីឡាប្រណាំងរថយន្តលើផ្លូវរថយន្តអគ្គិសនីដំបូងបង្អស់របស់ពិភពលោក។
ការប្ដេជ្ញាចិត្តរបស់ Maserati ចំពោះការចល័តរថយន្តអគ្គិសនីត្រូវបានដំណើរការដោយថាមពលថ្មីដែលឥឡូវនេះកំពុងបង្កើនល្បឿនដើម្បីដំណើរការក្នុងល្បឿនលឿនជាមួយនឹង Folgore ដែលជារថយន្តអគ្គិសនីពេញលេញ។ ម៉ូដែល Maserati ថ្មីទាំងអស់ក៏នឹងមានដំណោះស្រាយអគ្គិសនី 100% ផងដែរ រួមមានរថយន្តស្ព័រ Maserati Grecale, Maserati Gran Turismo និង Gran Cabrio និង Maserati MC20 ។
កម្មវិធីប្រកួតជើងឯកពិភពលោកក្នុងក្របខ័ណ្ឌ ABB FIA Formula E ផ្តល់ឱ្យ Maserati នូវវេទិកាដ៏ល្អឥតខ្ចោះមួយ ដើម្បីបង្ហាញពីបេតិកភណ្ឌនៃការប្រណាំងម៉ាកដែលមិនធ្លាប់មានពីមុនមក និង Folgore នៅក្នុងបរិយាកាសដែលមានសក្តានុពលខ្ពស់និងនវានុវត្តន៍។
Maserati នឹងបង្ហាញខ្លួនជាលើកដំបូងនៅលើវេទិកានេះចាប់ពីរដូវកាលទី ៩ ជាមួយនឹងរថយន្តជំនាន់ទី ៣ ថ្មីដែលជារថយន្តប្រណាំង ប្រភេទ Formula E ដែលមានល្បឿនលឿនបំផុត ស្រាលបំផុត និងខ្លាំងបំផុតមិនធ្លាប់មាន។ រថយន្តជំនាន់ទី ៣ នេះ គឺជារថយន្តប្រណាំងដ៏មានប្រសិទ្ធភាពបំផុតរបស់ពិភពលោកដែលមានការរចនាឌីហ្សាញឈានមុខគេក្នុងវិស័យឧស្សាហកម្មផលិត និងការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា។
ចាប់តាំងពីបដិសន្ធិមកការប្រណាំងដ៏អស្ចារ្យរបស់កម្មវិធី Formula E នៅតាមដងផ្លូវនៃទីក្រុងល្បីៗទូទាំងពិភពលោករួមមានញូវយ៉ក, ម៉ូណាកូ, ទីក្រុងប៊ែកឡាំង, ទីក្រុងម៉ិកស៊ិក ទីក្រុងឡុងដ៍ និងទីក្រុងរ៉ូម បាននាំចេញរថយន្តអគ្គិសនីនៅជុំវិញពិភពលោកនាពេលបច្ចុប្បន្ននេះ បន្តទៅមុខដោយសាកភ្លើងតាមរយៈការកើនឡើងនៃប្រសិទ្ធភាពថាមពលភាពប្រសើរឡើងនៃការកាន់អាគុយ និងភាពជឿនលឿនក្នុងការអភិវឌ្ឍន៍ប្រព័ន្ធថាមពលម៉ាស៊ីន។
លោក Davide Grasso នាយកប្រតិបត្តិនៃក្រុមហ៊ុន Maserati បានមានប្រសាសន៍ថា៖ “យើងខ្ញុំមានមោទនភាពណាស់ដែលបានត្រលប់មកវិញនូវកន្លែងដែលយើងធ្វើជាតួឯកនៅក្នុងពិភពប្រណាំងរថយន្ត។ យើងខ្ញុំត្រូវបានជម្រុញដោយមហិច្ឆិតា និងការច្នៃប្រឌិតបែបធម្មជាតិ។ យើងមានប្រវត្តិដ៏យូរអង្វែងនៃការប្រកួតប្រជែងលំដាប់ថ្នាក់ពិភពលោកដ៏ឆ្នើតបំផុត ហើយយើងត្រៀមខ្លួនជាស្រេចដើម្បីជំរុញមានការជឿនលឿនទៅថ្ងៃអនាគត”។ លោក Grasso បានបន្តទៀតថា៖ “នៅក្នុងការប្រណាំងផ្នែកសមត្ថភាព ភាពប្រណីត និងការច្នៃប្រឌិត Folgore បង្ហាញពីឧត្តមភាពដ៏បរិសុទ្ធបំផុតរបស់ Maserati។ នោះហើយជាមូលហេតុដែលយើងសម្រេចចិត្តត្រលប់ទៅការប្រណាំងក្នុងកម្មវិធីប្រកួតជើងឯកពិភពលោកក្នុងក្របខ័ណ្ឌ FIA Formula E ដោយជួបអតិថិជនរបស់យើងនៅចំកណ្តាលទីក្រុងនៃពិភពលោក ដោយពាំនាំយកម៉ូដែល Trident ឆ្ពោះទៅកាន់វិថីអនាគត”។
លោកJean-Marc Finot អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន STELLANTIS Motorsport បានប្រសាសន៍បន្ថែមថា៖ “STELLANTIS Motorsport មានសេចក្តីសោមនុស្សរីករាយដែលបានចូលរួមក្នុងការនាំយកMaserati ត្រឡប់មកវិញនៅក្នុងកម្មវិធីប្រណាំងរថយន្ត។ លើសពីប្រវត្តិសាស្ត្រនេះកម្មវិធី Maserati Formula E នឹងក្លាយជាមន្ទីរពិសោធន៍បច្ចេកវិទ្យារបស់យើងដើម្បីពន្លឿនការអភិវឌ្ឍន៍ប្រព័ន្ធម៉ាស៊ីនថាមពលអគ្គិសនីដែលមានប្រសិទ្ធភាពខ្ពស់ និងកម្មវិធីសូហ្វវែរឆ្លាតវៃសម្រាប់រថយន្តស្ព័ររបស់យើង។ Formula E គឺជាកម្មវិធីប្រកួតដណ្តើមយកជើងឯកដ៏ល្អឥតខ្ចោះសម្រាប់គោលបំណងនេះហើយយើងមានមោទនភាពណាស់ដែលបានក្លាយជាម៉ាកយីហោអ៊ីតាលីដំបូងគេដែលបានចូលរួមក្នុងកម្មវិធីនេះ។”
លោក Alejandro Agag ស្ថាបនិក និងជាប្រធានកម្មវិធី Formula E បានមានប្រសាសន៍ថា៖ “យើងមានមោទនភាពសូមស្វាគមន៍ Maserati មកកាន់គេហដ្ឋានថ្មីនៅក្នុងកីឡាប្រឡាំងរថយន្តលំដាប់ពិភពលោក។ កម្មវិធីប្រកួតជើងឯកពិភពលោកក្របខ័ណ្ឌ ABB FIA Formula E គឺជាកម្មវិធីកំពូលនៃការប្រណាំងរថយន្តអគ្គិសនី។ វាផ្តល់នូវបរិយាកាសដ៏ល្អឥតខ្ចោះសម្រាប់ម៉ាករថយន្តដែលមានសមត្ថភាពខ្ពស់ និងប្រកបដោយភាពច្នៃប្រឌិតបំផុតដើម្បីបង្ហាញពីសមត្ថភាពបច្ចេកវិទ្យាជាមួយនឹងមហិច្ឆតាកីឡារបស់ពួកគេ។”
លោក Jamie Reigle នាយកប្រតិបត្តិនៃកម្មវិធី Formula E បានមានប្រសាសន៍ថា៖ “យើងមានសេចក្តីសោមនស្សរីករាយចំពោះ Maserati នឹងចូលរួមក្នុងយុគសម័យជំនាន់ទី ៣ នៃការប្រកួតជើងឯកពិភពលោកក្នុងក្របខ័ណ្ឌ ABB FIA Formula E និងដើរតួយ៉ាងសំខាន់ក្នុងការស្រមៃមើលអនាគតនៃកីឡាប្រណាំងរថយន្ត។ កម្មវិធីប្រណាំងរថយន្ត Formula E ស្ថិតនៅចំកណ្តាលទីក្រុងល្បីៗក្នុងពិភពលោកហើយត្រូវបានតាមដានយ៉ាងក្លៀវក្លាដោយទស្សនិកជនយ៉ាងច្រើនទូទាំងពិភពលោក។ អ្នកគាំទ្ររាប់លាននាក់របស់យើងនៅជុំវិញពិភពលោកនឹងរំភើបចិត្តដែលឃើញ Maserati បង្ហាញខ្លួននៅលើផ្លូវប្រណាំងក្នុងនាមជាម៉ាករថយន្តអគ្គិសនីដ៏មហស្ចារ្យមួយរបស់ពិភពលោក។”
លោក Mohammed Ben Sulayem ប្រធានសមាគម FIA៖ “ខ្ញុំពិតជារីករាយសូមស្វាគមន៍ Maserati មកកាន់កម្មវិធី Formula E សម្រាប់រដូវកាលទី ៩ ។ សម្រាប់ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីមួយដែលមានកេរ្តិ៍ដំណែលដ៏មានមោទនភាព និងជោគជ័យក្នុងវិស័យកីឡាប្រណាំងរថយន្តក្នុងការសន្យាការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកម្មវិធីនេះគឺជាសក្ខីភាពនៃជំនឿដ៏លើសលប់លើអនាគតរបស់កម្មវិធីប្រកួតជើងឯកពិភពលោកក្នុងក្របខ័ណ្ឌ ABB FIA Formula E នៅពេលដែលយើងរៀបចំខ្លួនឆ្ពោះទៅកាន់យុគសម័យបន្ទាប់។ រថយន្តថ្មីជំនាន់ទី ៣ មានតែមួយកៅអីនឹងតំណាងឱ្យចំណុចកំពូលនៃនិរន្តរភាពបច្ចេកវិទ្យា និងសមត្ថភាព។”
Maserati មានកំណើតនៅលើវិថីប្រកួតពីភាពក្លាហានជាដំបូងក្នុងចំណោមបងប្អូន Maserati បន្ទាប់មកជាអ្នកបើកបរ។ ការប្រណាំងដំបូងនៃកម្មវិធីនេះគឺកាលពី ៩៦ ឆ្នាំមុន។ រថយន្តប្រណាំងដំបូងគេដែលមានស្លាកសញ្ញាឡូហ្គោល Trident នៅលើមួកគឺ Tipo26 ដែលបានបង្ហាញខ្លួនដំបូងនៅកម្មវិធី Targa Florio ក្នុងឆ្នាំ ១៩២៦ ដោយទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងថ្នាក់រហូតដល់ 1.5 L ជាមួយនឹង Alfieri Maserati ជាអ្នកកាន់បង្កូត។
សាមសិបមួយឆ្នាំក្រោយមក Juan Manuel Fangio បានឈ្នះជើងឯកពិភពលោកក្នុងក្របខ័ណ្ឌ F1 ជាមួយ Maserati ក្នុងឆ្នាំ ១៩៥៧។
លើកចុងក្រោយដែល Maserati ត្រូវបានឃើញនៅក្នុងរថយន្តមានកៅអីតែមួយគឺជាមួយ Maria Teresa De Filippis ដែលជាស្ត្រីដំបូងគេដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួត Formula 1 Grand Prix ជិះរថយន្ត 250F ។
ការបង្ហាញខ្លួនចុងក្រោយបំផុតនៅក្នុងកម្មវិធីប្រណាំងគឺជាមួយនឹង MC12 ដែលមិនធ្លាប់មានពីមុនមកដែលបានឈ្នះការប្រណាំងចំនួន ២២ ប្រកួត (រួមទាំងការទទួលជ័យជម្នះ ៣ ដង ក្នុងកម្មវិធី 24 Hours of Spa) និងពានរង្វាន់ជើងឯកចំនួន ១៤ ពានសម្រាប់កម្មវិធី Constructors’ Championships, កម្មវិធី Drivers’ Championships និងកម្មវិធី Teams’ Championships នៅក្នុងក្របខ័ណ្ឌ FIA GT ចាប់ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០១០។
ការប្រណាំងតែងតែជាជម្រកធម្មជាតិរបស់ Maserati។ សូម្បីតែឥឡូវនេះជាមួយនឹងយុគសម័យថ្មី នៅក្នុងកម្មវិធី Formula E ក៏ដោយ Maserati កំពុងផ្តើមចេញពីឫសគល់របស់ខ្លួនដោយសាងអនាគតរបស់ខ្លួន។
Maserati S.p.A.
Maserati ផលិតរថយន្តពិសេសជាច្រើនប្រភេទ ជាមួយនឹងមុខងារដ៏អស្ចារ្យ ដែលអាចមលើស្គាល់បានភ្លាមគ្រប់ទីកន្លែង។ ជាមួយនឹងរចនាប័ទ្ម បច្ចេកវិទ្យា និងអត្តចរិតផ្តាច់មុខរបស់រថយន្តប្រភេទនេះរីករាយជាមួយនឹងភាពថ្លៃថ្នូរ និងតម្រូវការ និងតែងតែជាស្តង់ដារឧស្សាហកម្មរថយន្តសកល។ប្រពៃណីនៃរថយន្តដែលទទួលបានជោគជ័យរថយន្តមួយគ្រឿងៗកំណត់ឡើងវិញនូវអ្វីដែលធ្វើឱ្យរថយន្តស្ព័រអ៊ីតាលីទាក់ទងនឹងការរចនាឌីហ្សាញ សមត្ថភាពផាសុកភាពភាពឆើតឆាយនិងសុវត្ថិភាពដែលបច្ចុប្បន្នមានលក់នៅលើទីផ្សារអន្តរជាតិជាង ៧០ ប្រទេស។ឯកអគ្គរដ្ឋទូតនៃបេតិកភណ្ឌនេះគឺម៉ាកល្បី Quattroporte, រថយន្តស្ពរ Ghibli, និងLevante ដែលជារថយន្តដំបូងគេដែលផលិតដោយ Maserati SUV គ្រប់ម៉ូដែលទាំងអស់តំណាងការប្រើប្រាស់វត្ថុធាតុសម្រិតសម្រាំងបំផុតនិងដំណោះស្រាយបច្ចេកទេសនៃឧត្តមភាព។ រថយន្តស្ព័រ Ghibli និង Levante ឥឡូវនេះក៏មានម៉ូដែលហៃប្រ៊ីតផងដែរហើយជារថយន្តអគ្គិសនីដំបូងបង្អស់របស់ម៉ាក Trident ។ លក្ខណៈសម្បត្តិរួមមានម៉ាស៊ីនសាំង V6 និង V8 និងម៉ាស៊ីនហៃប្រ៊ីត ៤ ស៊ីឡាំងបំពាក់ប៉ុង ១ និងប៉ុង ២។ ការប្រជុំម៉ូដែល Trofeo ដែលរួមមាន Ghibli, Quattroporte និង Levante ដែលបំពាក់ដោយម៉ាស៊ីន V8 ដែលមានកម្លាំង 580 សេះគឺជាការបង្ហាញដ៏អស្ចារ្យនៃប្រព័ន្ធម៉ាស៊ីនដែលដំណើរការខ្ពស់របស់ម៉ាក Trident ។កំពូលរថយន្តស្ព័រគឺរថយន្តស្ពរទំនើប MC20 ដំណើរការដោយម៉ាស៊ីន Nettuno V6 ដ៏ល្អឥតខ្ចោះដោយរួមបញ្ចូលនូវបច្ចេកវិទ្យា F1 ឥឡូវនេះមាននៅក្នុងប្រព័ន្ធម៉ាស៊ីននៃរថយន្តផលិតស្តង់ដារជាលើកដំបូង។
អំពីកម្មវិធីប្រកួតដណ្តើមជើងឯកពិភពលោកក្នុងក្របខ័ណ្ឌ Formula E និង ABB FIA Formula E
ជាកម្មវិធីប្រកួតដណ្តើមយកជើងឯកពិភពលោកក្នុងក្របខ័ណ្ឌ FIA រថយន្តអគ្គិសនីទាំងអស់ និងកីឡាតែមួយគត់ដែលបានបញ្ជាក់គ្មានកាបូនចាប់តាំងពីបដិសន្ធិមកកម្មវិធីប្រកួត ដណ្តើមយកជើងឯកពិភពលោកក្នុងក្របខ័ណ្ឌABB FIA Formula E នាំមកនូវការប្រណាំងដ៏រំភើបអស្ចារ្យទៅកាន់កណ្តាលនៃទីក្រុងល្បីៗមួយចំនួនទូទាំងពិភពលោកដែលផ្តល់នូវវេទិកាកីឡាប្រឡាំងរថយន្តដ៏អស្ចារ្យសម្រាប់ពិភពលោកសម្រាប់ក្រុមហ៊ុនផលិតរថយន្តឈានមុខគេ ដើម្បីពន្លឿនការច្នៃប្រឌិតរថយន្តអគ្គិសនី។
បណ្តាញក្រុមការងារក្រុមហ៊ុនផលិតដៃគូអ្នកចាក់ផ្សាយនិងទីក្រុងម្ចាស់ផ្ទះកម្មវិធី Formula E ត្រូវបានរួបរួមគ្នាដោយបង្ហាញឧបនិស្ស័យស្នេហាកីឡានិងជំនឿលើសក្តានុពលរបស់ខ្លួនក្នុងការពន្លឿនវឌ្ឍនភាពរបស់មនុស្សប្រកបដោយនិរន្តរភាពនិងបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់មនុស្សនិងភពផែនដី។
www.FIAFormulaE.com
សម្រាប់ការសាកសួរព័ត៌មានអំពីកម្មវិធីFormula E សូមទាក់ទង- [email protected]
ចំពោះព័ត៌មានបន្ថែម៖
MASERATI
Maria Conti – ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន Maserati – [email protected]ទូរស័ព្ទ៖ +39.340.08.48.008
Davide Kluzer – អ្នកទទួលបន្ទុកផ្សព្វផ្សាយផលិតផល– [email protected]ទូរស័ព្ទ៖+39.334.65.91.290
Modena, January 11th 2022 – Maserati today announces the first step in its motorsport strategy and will make its debut in the ABB FIA Formula E World Championship in 2023.
With motorsport in its genes and rooted in the spirit of pure competition, Maserati is the first Italian brand to compete in Formula E. The return to the track renews the racing spirit in Maserati’s DNA.
The combination of Maserati’s unrivalled racing heritage – a brand intrinsically linked with high-performance, and its innovative attitude towards electrification – aligns perfectly with the ABB FIA Formula E World Championship, the world’s first all-electric road-racing motorsport series.
Maserati’s commitment to electric mobility is powered by a lightning surge of new energy, now accelerating to run at top speed with Folgore, the full electric range. All new Maserati models will also be available in 100% electric solutions including Maserati Grecale, Maserati GranTurismo and GranCabrio and the Maserati MC20 super sportscar.
The ABB FIA Formula E World Championship provides Maserati with a perfect platform to showcase the unprecedented brand racing heritage and Folgore in an environment where high performance and innovation powerfully co-exist.
Maserati will debut on the grid from Season 9 with the new Gen3, the fastest, lightest, most powerful Formula E racing car ever. The Gen3 is the world’s most efficient racing car featuring a series of industry-leading design, production and technological innovations.
Since inception, Formula E’s dramatic racing on the streets of the world’s most iconic cities including New York, Monaco, Berlin, Mexico City, London and Rome has led to electric cars exported around the world today going further on every charge through increases in energy efficiency, enhancements in battery range and advances in powertrain development.
Davide Grasso, Maserati CEO, commented: “We are very proud to be back where we belong as protagonists in the world of racing. We are powered by passion and innovative by nature. We have a long history of world-class excellence in competition and we are ready to drive performance in the future.” Grasso continued: “In the race for more performance, luxury, and innovation, Folgore is irresistible and it is the purest expression of Maserati. That’s why we decided to go back to racing in the FIA Formula E World Championship, meeting our customers in the city centers of the world, taking the Trident forward into the future”.
Jean-Marc Finot, Senior VP, STELLANTIS Motorsport, added: “It is a great pleasure for STELLANTIS Motorsport to play a part in getting Maserati back in the Race. Beyond this piece of history, Maserati Formula E will be our technological laboratory to accelerate the development of high-efficiency electrified powertrains and intelligent software for our road sports cars. Formula E is the perfect Championship for this purpose and we are very proud to be the first Italian brand to join in.”
Alejandro Agag, Founder & Chairman, Formula E, said: “We are proud to welcome Maserati to their new home in world-class motorsport. The ABB FIA Formula E World Championship is the pinnacle of electric racing. It provides the perfect environment for the most dynamic and innovative high-performance car brands to showcase their technological capabilities alongside their sporting ambitions.”
Jamie Reigle, CEO, Formula E, said: “We are delighted Maserati will join the Gen3 era of the ABB FIA Formula E World Championship and play a defining role reimagining the future of motorsport. Formula E races in the heart of the most iconic cities in the world and is followed passionately by a progressive global audience. Our millions of fans around the world will be thrilled to see Maserati line up on the grid as one of the world’s elite electric car brands.”
Mohammed Ben Sulayem, FIA President: “I am delighted to welcome Maserati to Formula E for Season 9. For such an iconic manufacturer with a tremendously proud and successful heritage in motor sport to pledge its commitment to the series is testament to the overwhelming faith in the ABB FIA Formula E World Championship’s future as we prepare to usher in the next era. The new Gen3 single-seater will represent the pinnacle of sustainability, technology and performance.”
Maserati was born on the track from audacity, first of the Maserati brothers, then of its drivers.
Its racing debut was 96 years ago. The first racing car to bear the Trident logo on the bonnet was the Tipo 26, which debuted at the Targa Florio in 1926, winning first place in the class up to 1.5 L, with Alfieri Maserati at the wheel.
Thirty-one years later, Juan Manuel Fangio won the F1 World Championship with Maserati in 1957.
The last time Maserati was seen in a single seater was with Maria Teresa De Filippis, the first woman to qualify for a Formula 1 Grand Prix, on board of a 250F.
Its very last appearance in racing was with the unprecedented MC12, which won 22 races (including 3 victories in the 24 Hours of Spa) and 14 Championship titles across Constructors’ Championships, Drivers’ Championships and Teams’ Championships in the FIA GT, from 2004 to 2010.
Racing has always been Maserati’s natural habitat. Even now, with its new era in Formula E, Maserati is starting from its roots as it builds its future.
Maserati S.p.A.
Maserati produces a complete range of unique cars with an amazing personality, immediately recognisable anywhere. With their style, technology and innately exclusive character, they delight the most discerning, demanding tastes and have always been a global automotive industry benchmark. A tradition of successful cars, each of them redefining what makes an Italian sports car in terms of design, performance, comfort, elegance and safety, currently available on more than seventy markets internationally. Ambassadors of this heritage are the Quattroporte flagship, the Ghibli sports sedan, and the Levante, the first made by Maserati SUV, all models denoted by use of the choicest materials and technical solutions of the utmost excellence. Ghibli and Levante are now also available in hybrid version and are the Trident Brand’s first electrified cars. A complete range, including V6 and V8 petrol and 4 cylinder hybrid powerplants, with rear-wheel and four-wheel drive. The Trofeo Collection, comprising Ghibli, Quattroporte and Levante, equipped with the powerful 580 hp V8 engine, is the supreme expression of the Trident Brand’s high-performing DNA. The top-of-the-range is the MC20 supercar, powered by the ground-breaking Nettuno V6 engine, incorporating F1-derived technologies now made available in the power unit of a standard production car for the first time.
About Formula E and the ABB FIA Formula E World Championship
As the world’s only all-electric FIA World Championship and the only sport certified net zero carbon since inception, the ABB FIA Formula E World Championship brings dramatic racing to the heart of some of the world’s most iconic cities providing an elite motorsport platform for the world’s leading automotive manufacturers to accelerate electric vehicle innovation.
The Formula E network of teams, manufacturers, partners, broadcasters and host cities are united by a passion for the sport and a belief in its potential to accelerate sustainable human progress and create a better future for people and planet.
www.FIAFormulaE.com
For Formula E media enquiries, please contact – mediafiaformulae
FOR FURTHER INFORMATION:
MASERATI
Maria Conti – Chief Communication Officer Maserati _ mariaconti Tel. +39.340.08.48.008
Davide Kluzer – Product Communication Responsible – davidekluzer Tel. +39.334.65.91.290

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត