បច្ចេកវិទ្យា
Facebook រងបណ្តឹងជាប្រាក់៣.២ប៊ីលានដុល្លារនៅអង់គ្លេស
បណ្តាញទំនាក់ទំនងសង្គមយក្ស Facebook ដែលឥឡូវឈ្មោះ Meta រងពាក្យបណ្តឹងជាប្រាក់៣.២ប៊ីលានដុល្លារអាមេរិកនៅចក្រភពអង់គ្លេសជុំវិញបទចោទប្រកាន់បំពានលើការត្រួតត្រាទីផ្សាររបស់ខ្លួនដែលប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់៤៤លាននាក់។
លោកស្រី Liza Lovdahl Gormsen ទីប្រឹក្សាជាន់ខ្ពស់នៃអាជ្ញាធរប្រតិបត្តិហិរញ្ញវត្ថុអង់គ្លេស (FCA) ជាអ្នកឃ្លាំមើល និងសិក្សាផ្នែកច្បាប់ប្រកួតប្រជែងបានឲ្យដឹងថា លោកស្រីបានកំពុងដាក់ពាក្យបណ្តឹងក្នុងនាមប្រជាជនអង់គ្លេសប្រើ Facebook ពីឆ្នាំ២០១៥ដល់២០១៩។

ពាក្យបណ្តឹងដែលបានដាក់ទៅតុលាការឧទ្ទរណ៍ប្រកួតប្រជែងនៅទីក្រុងឡុងដ៍បានចោទប្រកាន់ Facebook ពីបទប្រមូលប្រាក់រាប់រយពាន់លានដុល្លារអាមេរិកដោយដាក់លក្ខន្តិកៈអយុត្តិធម៌ក្នុងការទាមទារឲ្យអ្នកប្រើប្រាស់ផ្តល់ទិន្នន័យផ្ទាល់ខ្លួនដើម្បីចូលប្រើ។
ក្រុមហ៊ុនផ្នែកច្បាប់ Quinn Emanuel Urquhart & Sullivan បានជូនដំណឹងដល់ Facebook អំពីពាក្យបណ្តឹងនេះ។
Facebook បាននិយាយថា មនុស្សប្រើសេវារបស់ខ្លួនដោយសារវាមានតម្លៃសម្រាប់ពួកគាត់ ហើយ«ពួកគេគ្រប់គ្រងប្រកបដោយអត្ថន័យនៃអ្វីដែលជាព័ត៌មានពួកគេចែករំលែកនៅក្នុងទម្រង់របស់ Meta»។
ពាក្យបណ្តឹងនេះបានកើតឡើងប៉ុន្មាន បន្ទាប់ពី Facebook បានចាញ់ក្តីពីគណៈកម្មការពាណិជ្ជកម្មសហព័ន្ធ (FTC) ដែលជាបញ្ហាប្រឈមដ៏ធំបំផុតមួយពីរដ្ឋាភិបាលអាមេរិកប្រឆាំងលើក្រុមហ៊ុនបច្ចេកវិទ្យានេះក្នុងពេលជាច្រើនទសវត្សរ៍នៅពេលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនព្យាយាមដោះស្រាយអំណាចទីផ្សារឲ្យទូលំទូលាយរបស់ Big Tech។
លោកស្រី Lovdahl Gornsen មានប្រសាសន៍ថា ៖«ក្នុងរយៈពេល១៧ឆ្នាំចាប់តាំងពីបានបង្កើតឡើង Facebook បានក្លាយជាបណ្តាញទំនាក់ទំនងពេញនិយមជាងគេនៅចក្រភពអង់គ្លេសដែលយើងអាចទំនាក់ទំនងជាមួយមិត្តភក្តិ និងក្រុមគ្រួសារបាន»។

«ប៉ុន្តែមានផ្នែកងងឹតមួយចំពោះ Facebook។ វាបានបំពានលើការត្រួតត្រាទីផ្សាររបស់ខ្លួនដោយដាក់លក្ខន្តិកៈអយុត្តិធម៌ចំពោះពលរដ្ឋអង់គ្លេសសាមញ្ញ ផ្តល់អំណាចឲ្យវាទាញយកព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ»។
លោកស្រី Lovdahl Gormsen បានចោទប្រកាន់ Facebook ពីបទប្រមូលទិន្នន័យនៅក្នុងទម្រង់របស់ខ្លួន និងតាមមុខងារដូចជា Facebook Pixel ជាដើមដែលអនុញ្ញាតឲ្យវាបង្កើត«រូបភាពមើលឃើញទាំងអស់»នៃការប្រើប្រាស់អ៉ីនធឺណេត និងបង្កើតទម្រង់ទិន្នន័យដ៏មានតម្លៃ និងស៊ីជម្រៅរបស់អ្នកប្រើប្រាស់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ