បច្ចេកវិទ្យា
៦ វិធី ជួយសន្សំថាមពលថ្មទូរសព្ទប្រតិបត្តិការ Android បានផលពិតៗ
ស្មាតហ្វូននាពេលបច្ចុប្បន្ន បានបន្ថែមនូវមុខងារស្វ័យប្រវត្តិជាច្រើនដែលបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ កាន់តែមានភាពទំនើបឡើងៗ។ ទន្ទឹមគ្នាផងដែរ ដោយសារមុខងារងាយៗដូចជា អេក្រង់ធំ កាមេរ៉ាល្អ រូបភាពភ្លឺច្បាស់ជាដើម បែរជាបណ្ដាលឱ្យថ្មទូរសព្ទស៊ីថាមពលភ្លើងខ្លាំង នាំឱ្យទូរសព្ទឆាប់អស់ថ្មទៅវិញ។
![istock-842804838](https://s.isanook.com/hi/0/rp/r/w728/ya0xa0m1w0/aHR0cHM6Ly9zLmlzYW5vb2suY29tL2hpLzAvdWQvMzEwLzE1NTA2OTcvaXN0b2NrLTg0MjgwNDgzOC5qcGc=.jpg)
ទោះយ៉ាងណា អត្ថបទនេះនឹងបង្ហាញវិធីមួយចំនួន ដើម្បីដោះស្រាយបញ្ហាទាក់ទិនដែលថ្មីទូរសព្ទឆាប់អស់ ជាពិសេសអ្នកប្រើទូរសព្ទទំនើប ប្រតិបត្តិការ Android នឹងជួយឱ្យទូរសព្ទរបស់អ្នកប្រើបានយូរជាងរាល់ថ្ងៃ។
១. ប្រើ Background ពណ៌ខ្មៅ
ជ្រើសរើសប្រើផ្ទាំងរូបភាពពណ៌ខ្មៅទាំងស្រុង អាចជួយឱ្យថ្មកាន់បានយូរ ឬអាចជ្រើសរើសផ្ទៃខាងក្រោយងងឹតៗក៏បាន។ ដោយសារតែការប្រើប្រាស់ខ្មៅ ឬពណ៌ងងឹត ធ្វើឱ្យទូរសព្ទស៊ីថាមពលតិចជាងរូបភាពចម្រុះពណ៌ ឬអេក្រង់ដែលភ្លឺខ្លាំង។
២. បិទ Google Hotwords
គួរបិទ Google Hotwords ទើបអាចសន្សំថាមពលថ្មបានមួយផ្នែក។ សូមចូលទៅកាន់ការកំណត់ Google ហើយជ្រើសរើសសំឡេង បន្ទាប់មកជ្រើសរើស OK Google detection ដែលការកំណត់បែបនេះជាជម្រើសដ៏ល្អសម្រាប់សន្សំថ្ម។
៣. Update ទូរសព្ទជាប្រចាំ
![Asian woman playing smartphone while lying on home sofa in her living room. Free Photo - Nohat - Free for designer](https://c.neh.tw/thumb/f/720/65c40fbda90348dfab80.jpg)
ត្រូវធ្វើបច្ចុប្បន្នភាព (Update) កម្មវិធីជានិច្ច ពីព្រោះកម្មវិធីត្រូវបានអភិវឌ្ឍ ឬកែលម្អមិនឈប់ឈរឡើយ។ ជាទូទៅ ការ Update គេកែកុនមុខងារឱ្យប្រសើរជាងមុន រួមទាំងផ្នែកអង្គចងចាំ (Memory) ផងដែរ។ ការធ្វើបច្ចុប្បន្នភាពជាទៀងទាត់ អាចធានាថាកម្មវិធីទូរសព្ទ ក៏ដូចជាថ្មរបស់វា បានធ្វើកំណែលម្អល្អបំផុតហើយ។
៤. កុំកំណត់កម្មវិធីប្រើដោយស្វ័យប្រវត្តិ
ចង់ឱ្យថ្មកាន់ភ្លើងបានយូរ កុំកំណត់កម្មវិធីស្វ័យប្រវត្តិណាមួយឱ្យសោះ ជាពិសេសការប្រើប្រាស់ពន្លឺស្វ័យប្រវត្តិ ព្រោះវាមិនចាំបាច់នោះទេ។ ត្បិតតែពេលខ្លះមានភាពងាយស្រួល ប៉ុន្តែយើងនឹងខាតថាមពលថ្មធំ។ ដូច្នេះបើចង់តំឡើង ឬបន្ថយពន្លឺ គួរធ្វើនៅពេលណាដែលយើងចង់ប្រើប្រាស់។
៥. បិទមុខងារសំឡេងរោទិ៍
![Korea: Shopping by phone keeps rising - Retail in Asia](https://retailinasia.com/wp-content/uploads/2016/06/Asian-woman-using-smartphone-on-sofa-living-room.jpg)
លុះត្រាតែ វាជាត្រូវការចាំបាច់ណាស់ សឹមបើកមុខងារសំឡេងរោទិ៍។ ជំនួសមកវិញ ដោយគ្រាន់តែប្រើរំញ័របានហើយ សូម្បីគ្រាប់ចុចវាយអក្សរ ក៏ពុំគួរមានសំឡេងដែរ។ ធ្វើបែបនេះមិនត្រឹមតែជួយសំចៃថ្មនោះទេ វាក៏ជាសុជីវធម៌មួយផងដែរ ប្រសិនបើយើងមានការជួបជុំគ្នា ឬប្រជុំជាដើម។
៦. បិទ Wi-Fi ឬអ៊ីនធឺរណិតរបស់ទូរសព្ទ
មុនគេង ត្រូវបិទ Wi-Fi និងទិន្នន័យអ៊ីនធឺរណិតទូរសព្ទឱ្យអស់សិន ព្រោះពេលគេងមិនចាំបាច់អី ត្រូវបើកទុកចោលនោះទេ។ ក្រៅពីនោះ ការតភ្ជាប់ GPS ប៊្លូធូស របាយការណ៍អាកាសធាតុ ជាដើម ក៏ត្រូវបិទដែរពេលចូលគេង ដើម្បីសន្សំសំចៃថ្ម ឱ្យនៅបានយូរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ជាងបង្ហើបប្រាប់ជួបញឹកណាស់ ប្រើឆ្នាំងសាកដោតតាមឡាន រត់មករកជាងជួសជុលរាល់ថ្ងៃ
ចុចអាន៖ ឃើញតម្លៃធូរៗ! កុំចេះតែសាកប្រើដុំឆ្នាំងសាកផ្តេសផ្តាស ប្រយ័ត្នខាតទាំងលុយ ចោលទាំងទូរសព្ទ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត