Connect with us

បច្ចេកវិទ្យា

កំពូល លេបថប ទាំង ៥ កំពុងវាយលុកទីផ្សារពិភពលោក

បានផុស

នៅ

រហូតមកដល់ពេលនេះកុំព្យូទ័រយួរដៃដែលយើងស្គាល់ថា លេបថប (Laptop) គឺជាឧបករណ៍ដ៏សំខាន់ និងមិនអាចខ្វះបានសម្រាប់បុគ្គលិកការិយាល័យ ក៏ដូចសិស្សនិស្សិតសម្រាប់ការសិក្សាស្រាវជ្រាវទៅតាមផ្នែកនីមួយៗរបស់ពួកគេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្នមានម៉ាកលេបថបល្បីៗកំពុងប្រកួតប្រជែងគ្នាយ៉ាងខ្លាំង និងចេញស៊េរីថ្មីៗជាបន្តបន្ទាប់ ហើយនេះជាម៉ាកលេបថបល្បីៗលើលោកទាំង ៥ ដែលពេញនិយមបំផុត ៖

. ក្រុមហ៊ុន Dell

ប្រសិនបើអ្នកនៅតែស្វែងរកកុំព្យូទ័រយួរដៃ Windows នោះ Dell ផ្តល់ជូននូវម៉ូដែលល្អបំផុតមួយចំនួន ។ ភាពធន់គឺជាលក្ខណៈពិសេសមួយដែលត្រូវបានគេសរសើរបំផុតរបស់ពួកគេ ហើយនេះជាហេតុផលមួយក្នុងចំណោមហេតុផលដែលពួកគេនៅតែមានការប្រកួតប្រជែងខ្លាំងនៅក្នុងទីផ្សារនាពេលបច្ចុប្បន្ននេះ ។

ប្រភេទ និងស៊េរីចំនួន ៣ របស់ពួកគេដែលធ្វើបានយ៉ាងល្អគឺ Alienware ដែលល្អសម្រាប់អ្នកលេងហ្គេម ម៉ូដែល Inspiron និង XPS ។

. ក្រុមហ៊ុន Apple

Apple ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ម៉ាក​យីហោ​ដ៏ប្រណិត​មួយ​នៅ​ពេល​យើង​និយាយ​អំពី​កុំព្យូទ័រ លេបថប ស្មាតហ្វូន និង​ថេប្លេត ។ ពួកគេបានវាយលុកទីផ្សារលេបថបកាលពីជាងមួយទសវត្សរ៍មុន ហើយម៉ូដែល Macs ថ្មីបំផុតទទួលការពេញនិយមយ៉ាងខ្លាំង ។

វាមិនមែនជាប្រភេទ Windows នោះទេ ហើយបន្ទះឈីប ARM M1 ខាងក្នុងថ្មីដែលបានកែលម្អត្រូវបានបង្កើតឡើងយ៉ាងរឹងមាំ ហើយប្រើប្រាស់បានយូរដោយមិនបង្កបញ្ហាដូចលេបថប Windows មួយចំនួនផ្សេងទៀត ។

៣. ក្រុមហ៊ុន Hewlett-Packard (HP)

ក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិកមួយទៀតគឺ Hewlett-Packard (HP) បានបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ ១៩៣៩ នៅពេលដែលលោក Bill Hewlett និង Dave Packard បានបង្កើតឧបករណ៍បំពងសំឡេង ។ ពួកគេបានបោះជំហានទៅមុខក្នុងវិស័យឧស្សាហកម្មតាំងពីពេលនោះមក ហើយអស់រយៈពេលជាច្រើនឆ្នាំពួកគេជាអ្នកនាំមុខគេនៅក្នុងទីផ្សារកុំព្យូទ័រលើតុ (Desktop) និងម៉ាស៊ីនព្រីន ។

នៅឆ្នាំ ១៩៨៤ ពួកគេបានណែនាំលេបថបប្រភេទ HP-100 ដែលជាកុំព្យូទ័រយួរដៃដំបូងគេរបស់ពួកគេ ។ លេបថប​របស់​ពួក​គេ​ផ្តល់​ជូន​នូវ​រចនាបទ និង​មុខងារ​រួម​គ្នា ហើយភាគច្រើន​​ពួក​គេបង្កើតឡើងក្នុង​គោល​បំណង​សម្រាប់​អ្នក​ប្រើ​ប្រាស់​ក្នុង​ផ្ទះ និងនៅតាម​ការិយាល័យ​ជាដើម ។

៤. ក្រុមហ៊ុន Microsoft

ក្រុមហ៊ុនយក្សផលិត និងអភិវឌ្ឍទាំងផលិតផលផ្នែករឹង (Hardware) និងកម្មវិធី Licensed Software របស់អាមេរិក Microsoft គឺជាក្រុមហ៊ុនដែលប្រើប្រព័ន្ធប្រតិបត្តិការ Windows មានអាយុកាលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែក្រុមហ៊ុន Microsoft គឺថ្មីសម្រាប់ទីផ្សារលេបថប ។ ពួកគេបានបង្ហាញខ្លួនជាលើកដំបូងរបស់ពួកគេក្នុងឆ្នាំ ២០១២ ជាមួយនឹងស៊េរី Surface Touch Screens ។

អេក្រង់ថាច់ស្គ្រីន (Touch Screens) និងការរចនារលោងល្អដ៏ប្រណិតរបស់ពួកគេត្រូវបានអតិថិជនចូលចិត្ត ក៏ដូចជាប្រព័ន្ធថាមពលថ្មដ៏ល្អ ។ ពួកគេទទួលបានកេរ្តិ៍ឈ្មោះក្នុងការនាំយកលេបថបល្អបំផុតមួយចំនួននៅលើទីផ្សារ ។

៥. ក្រុមហ៊ុន Asus

បំពាក់​ដោយ​សមត្ថភាព​គ្រប់​យ៉ាង​មិន​គួរ​ឲ្យ​ជឿ Asus ផ្តល់​ជូន​អតិថិជន​យ៉ាង​ល្អសម្រាប់ការសន្សំលុយកាក់ ។ Chromebooks និងលេបថបខ្នាតតូចរបស់ពួកគេគឺជាជម្រើសដែលងាយស្រួលប្រើបំផុតនៅលើទីផ្សារ ដែលធានាឲ្យពួកគេជាប់ចំណាត់ថ្នាក់កំពូលទាំង ៥ ។

Asus Zenbook 13 មានអេក្រង់កម្រិត 1080p ដ៏ល្អឥតខ្ចោះ ថាមពលថ្មបានយូរ រួមជាមួយនឹងលក្ខណៈពិសេសដ៏អស្ចារ្យផ្សេងទៀត ។ ការរចនារបស់វាមានភាពទាក់ទាញខ្លាំង ហើយវាងាយស្រួលសម្គាល់ខ្លួនវាពីគូប្រជែងដែលមានតម្លៃថ្លៃ និងខ្លាំងជាង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Luxatic

ចុចអាន ៖ ម៉ាកទូរស័ព្ទ ល្បីៗលើលោកទាំង ៥ មានអ្នកប្រើប្រាស់ច្រើនបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សមាគមកាយប្ញទ្ធិនារីកម្ពុជា
ព័ត៌មានជាតិ៨ នាទីutes មុន

សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំកម្មវិធី បងស្រី និងប្អូនស្រី លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៤៥ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

សន្តិសុខសង្គម១៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្តេចធិបតី​៖ ជម្លោះនៅប្រាសាទព្រះវិហារកម្ពុជា-ថៃ ឆ្នាំ ២០០៨ ជាបទពិសោធ និងមេរៀន

Sokha Hotels

ព័ត៌មានពេញនិយម