Connect with us

បច្ចេកវិទ្យា

កំពូលស្មាតហ្វូនដ៏ល្អឯក Samsung Galaxy S22 ស៊េរី ចេញមុខពិតហើយ និងដាក់ឱ្យ Pre-order ជាមួយកាដូថែមជូនម៉ាអស់ស្ទះទៀត…!

បានផុស

នៅ

កំពូល​ស្មា​ត​ហ្វូ​ន​ដ៏​ល្អ​ឯក ប្រចាំឆ្នាំ 2022 របស់​ក្រុមហ៊ុន សាម​សុង Galaxy S22 ស៊េរី ដែល​ធ្វើឱ្យ​កក្រើក​ពិភពលោក និង​ធ្វើឱ្យ​អ្នកគាំទ្រ​របស់ខ្លួន​ទប់ចិត្ត​មិនបាន​ផ្អើល​ភ្លូកទឹកភ្លូកដី​នៅ​ទីបំផុត​បានបង្ហាញ​រូបរាង​ពិតជា​ផ្លូវការ​ហើយ​…​ក៏ដូចជា​ការប្រកាស​ជា​ផ្លូវ​ការបើក​ឱ្យ​អតិថិជន​ទាំងអស់​អាចធ្វើ​កា​រ​កុម្ម៉ង់​ទុក​មុន (Pre-order) ជាមួយនឹង​កាដូ​ថែម​ជូន​ដ៏​រំភើប​អស្ចារ្យ​ផងដែរ​…!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ស្របពេល​នៃ​ព្រឹត្តិការ​បើកសម្ពោធ​នោះ​ក្រុមហ៊ុន សាម​សុង អេឡិចត្រូនិក​ប្រចាំ​ប្រទេស​កម្ពុជា​ក៏បាន​អញ្ជើញ​អ្នកសារព័ត៌មាន​ល្បីៗ និង​អ្នក​ថតរូប​អាជីព​ជាច្រើន​ឱ្យ​ចូលរួម​ទស្សនា​នៃ​ការផ្សាយ​ផ្ទាល់ (Live) ឃើញ​ផ្ទាល់ និង​បាន​ប៉ះ​ផ្ទាល់​ផងដែរ​ ដែល​ត្រូវបាន​ធ្វើឡើង​នៅ HighGround Skybar ក្នុង​រាជធានី​ភ្នំពេញ​ចាប់ពី​ម៉ោង 10:00 យប់ រហូតដល់ ម៉ោង 11:30 យប់ ផងដែរ​។

​លោក ខ្លូត ពិសិដ្ឋ ប្រធាន​គ្រប់គ្រង​ផ្នែក​ផលិតផល​ទូរស័ព្ទដៃ​នៃ​ក្រុមហ៊ុន សាម​សុង អេឡិចត្រូនិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បានបញ្ជាក់​យ៉ាងច្បាស់​ថា​៖ “​សម្រាប់​សករាជ​ថ្មី 2022 នេះ​ក្រុមហ៊ុន សាម​សុង ពិតជា​បានធ្វើឱ្យ​ពិភពលោក​ទាំងមូល​កក្រើក កោតសរសើរ និង​ស្ញប់ស្ញែង​បំផុត​ម្តង​ទៀតហើយ​ចំពោះ Galaxy S22 Series នេះ​ជាមួយនឹង​ការបំពាក់​នូវ​កំពូល​បច្ចេកវិទ្យា​ដ៏​ល្អ​ឯក​ពិសេសៗ ជាច្រើន ដូចជា​៖ កាមេរ៉ា​ជំនាញ​ដូច​អ្នក​អាជីព​ដែល​អាច​ថត​ភ្លឺ​ច្បាស់​ខ្លាំង ដាច់​ល្អ​នៅពេល​យប់​,​កំពូល​ថាមពល​ថ្ម​អាច​ប្រើ​បាន​ទៅដល់​2 ថ្ងៃ និង​អ្វីដែល​កាន់តែ​ពិសេស​បំផុត​នោះ​គឺ Galaxy S22 ស៊េរី មក​លើក​នេះ ​គឺ​ត្រូវបាន​បំពាក់​មកជា​មួយ​ប៊ិក​វេទមន្ត S-Pen ជំនាន់​ចុងក្រោយ​បំផុត​មក​ស្រាប់​ផងដែរ​។

​ចំណុច​ដ៏​អស្ចារ្យ​ទាំងអស់​នេះហើយ ​ដែល​ធ្វើ​ឲ្យ​យើង​ពិត​ជាមាន​ភាពជឿជាក់​យ៉ាង​មុតមាំ​ថា អតិថិជន​ទាំងអស់​កំពុង​ទន្ទឹងរ​ង់​ចាំ​ការចាប់​កាន់​ប្រើ​ផ្ទាល់ ​ដើម្បី​ទទួលបាន​នូវបទពិសោធន៍​ថ្មី​ជាមួយ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​ក៏ដូចជា​រចនាបទ​ថ្មី ផ្នត់គំនិត​ថ្មី និង​កំណត់ត្រា​ថ្មី​នៃ​កំពូល​ស្មា​ត​ហ្វូ​ន​ដ៏​ល្អ​ឯក​នេះ​ផងដែរ​”​។

​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អតិថិជន និង​ដើម្បីឱ្យ​អតិថិជន​របស់ខ្លួន​ទាំងអស់​ទទួលបាន​នូវ បទពិសោធន៍​ថ្មី​…​ភាព​អស្ចារ្យ​ថ្មី​នៃ​កំពូល​បច្ចេកវិទ្យា​ជំនាន់​ចុងក្រោយ (Break the rules of Innovation) ក្រុមហ៊ុន​ក៏​នឹង​ដាក់ឱ្យ​អតិថិជន​ទូទាំងប្រទេស​ធ្វើការ​កុម្ម៉ង់​ទុក​មុន (Pre-order) ចាប់ពី​ថ្ងៃទី 10 ដល់ 22 ខែកុម្ភៈ ឆ្នាំ 2022 នៅតាម​ហាង ឬ​ដេប៉ូ​ចែកចាយ​ផលិតផល សាម​សុង ផ្លូវការ​ដែលមាន​ស្លាក​សញ្ញា Pre-order ទូទាំងប្រទេស ជាមួយនឹង​កម្មវិធី​ប្រូ​ម៉ូ​សិន​ថែម​ជូន​ដ៏​អស្ចារ្យ​ដូចជា​៖

* កុម្ម៉​ង់​ទិញ​ទុក​មុន Galaxy S22 Ultra នឹង​ទទួលបាន

– ថេ​ប្លេ​ត Tab A7 Lite Wi-Fi + Book Cover

– ស្រោម​ទូរស័ព្ទ Silicone Cover with Strap

– Lucky Box (White Strap)

– ស៊ីម​ស្មា​ត​លេខ​ពិសេស​តម្លៃ 129 ដុល្លារ ជាមួយ​គម្រោង​អ៊ី​ន​ធឺ​ណេ​ត​ធំ​ហ្ម៎ង​ចំនួន 52 សប្តាហ៍​!

* កុ​ម្ម៉​ង់​ទិញ​ទុក​មុន Galaxy S22+ និង Galaxy S22 នឹង​ទទួលបាន

– Galaxy Buds Pro

– ស្រោម​ទូរស័ព្ទ Silicone Cover with Strap

– Lucky Box (White Strap)

– ស៊ីម​ស្មា​ត​លេខ​ពិសេស​តម្លៃ 129 ដុល្លារ ជាមួយ​គម្រោង​អ៊ី​ន​ធឺ​ណេ​ត​ធំ​ហ្ម៎ង​ចំនួន 52 សប្តាហ៍​!

​សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​សូម​អញ្ជើញ​មក​ទស្សនា​ផលិតផល​ដោយផ្ទាល់​តាម​ហាង​ទំនើប​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស ឬក៏​អាចធ្វើ​ការទំនាក់ទំនង​ទៅកាន់​ផ្នែក​សេវា​បម្រើ​អតិថិជន 24/7 ឥតគិតថ្លៃ តាមរយៈ​ទូរស័ព្ទ​លេខ​៖ 1800-20 32 32 !

* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

កម្ពុជា-វៀតណាម ពេញចិត្តចំពោះកិច្ចសហការលើការទប់ស្កាត់បទល្មើសតាមព្រំដែន

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ាលុបចោលការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ក្រោយរងគ្រោះរញ្ជួយដី

ស្ពានជ្រោយចង្វារ
សន្តិសុខសង្គម៥ នាទីutes មុន

ក្រោមស្ពានជ្រោយចង្វារ ក្លាយជាចំណតរថយន្ដ​ដឹកទំនិញ និងជម្រកជនអនាថា

ព័ត៌មានជាតិ៨ នាទីutes មុន

ស្នងការនគរបាលខេត្តសៀមរាប ត្រៀមកម្លាំងជាង ៣ពាន់នាក់ រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្ត

ព័ត៌មានជាតិ១៥ នាទីutes មុន

អាជ្ញាធរខណ្ឌ ៧ មករា សំណូមពរប្រជាពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍២០ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់​យល់​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ទាល់​តែ​អាមេរិក​ឈប់​ធ្វើ​រឿង​មួយ​នេះ​សិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្លាប់មនុស្ស៦៦នាក់ និងរបួសជាង១៦០នាក់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី នៅប្រទេស ដូមីនីក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ចាប់បានជនជាតិចិន ២នាក់ ដែលប្រយុទ្ធឲ្យរុស្ស៊ី នៅ Donetsk

Sokha Hotels

ព័ត៌មានពេញនិយម