បច្ចេកវិទ្យា
Google បញ្ចេញប្រព័ន្ធប្រតិបត្តិការ Android 13 សម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធី សាកល្បងហើយ
Android 12 ទើបតែត្រូវ Google បានចេញផ្សាយដាក់ឲ្យដំណើរការនៅចុងឆ្នាំមុន។ ដោយឡែកនាពេលថ្មីៗនេះ ក្រុមហ៊ុន Google បានប្រកាសដាក់ឲ្យដំណើរការ ប្រព័ន្ធប្រតិបត្តិការ Android 13 Developer Preview ជាកំណែថ្មី សម្រាប់អ្នកអភិវឌ្ឍន៍សាកល្បងមុនសិន។

កំណែ Android 13 នេះ គឺជាកំណែមួយទៀតដែលសង្កត់ធ្ងន់លើភាពឯកជន និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ដោយគេបានដាក់បញ្ចូល System-wide Photo Picker ថ្មី ដែលនឹងផ្តល់ឲ្យអ្នកប្រើប្រាស់ អាចជ្រើសរើសរូបភាព វីដេអូ ឬឯកសារផ្សេងៗផ្តល់ឲ្យកម្មវិធីណាមួយដែលទាមទារបាន ដោយមិនចាំបាច់ផ្ដល់សិទ្ធិឲ្យកម្មវិធីមួយនោះ ចូលទៅ Access File ក្នុងទូរស័ព្ទផ្ទាល់ទេ។
ចំណុចលេចធ្លោផ្សេងទៀត រួមមានការអនុញ្ញាតឲ្យកម្មវិធីបង្កើតប្រអប់ប្រព័ន្ធ ដែលបង្ហាញផ្ទាំងការកំណត់រហ័សផ្ទាល់ខ្លួន ដែលអ្នកប្រើប្រាស់អាចបន្ថែមដោយចុចតែម្តង ការកំណត់ភាសានីមួយៗ និងដាក់សហសញ្ញាលឿនជាងមុន។ វាក៏មានកម្មវិធី Shaders ដែលអាចសរសេរកម្មវិធីបាន និងការអាប់ដេត OpenJDK 11 ក៏ដូចជាម៉ូឌុល Project Mainline ថ្មីសម្រាប់ Bluetooth និង Ultra wideband ដែលអាចធ្វើបច្ចុប្បន្នភាពតាមរយៈ Play Store ។

Android 13 ក៏បានធ្វើការបែងចែកឲ្យដាច់ពីគ្នា ដើម្បីឲ្យអ្នកប្រើប្រាស់អាចជ្រើសរើសរូបភាព ឬវីដេអូបានក្នុង Local ឬពី Cloud និងផ្តល់ទៅឲ្យកម្មវិធីនោះ ដោយមិនបាច់ផ្តល់សិទ្ធិឲ្យវាឡើយ ហើយកម្មវិធីនោះនឹងអាច Access បានតែ File ឬរូបភាពណាដែលយើងបានជ្រើសរើសប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ កំណែ Android 13 នេះ នៅតែស្ថិតក្នុងការអភិវឌ្ឍន៍ ហើយមិនទាន់ត្រូវបានបញ្ចេញឲ្យអ្នកប្រើប្រាស់ទូទៅ ធ្វើការអាប់ដេតនោះទេ។ Google គ្រោងនឹងបញ្ចេញ Android 13 ដល់អ្នកប្រើប្រាស់ទូទៅ នៅចុងឆ្នាំនេះឯង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កំពូលក្រុមហ៊ុនយក្សទាំងនេះ មានឥទ្ធិពលជាងគេនៅលើពិភពលោក នាពេលបច្ចុប្បន្ន
ចុចអាន៖តិចអត់ដឹង! ក្រុមហ៊ុនធំៗ ៥ នេះ ស្ថិតក្រោមការគ្រប់គ្រងរបស់ Twitter ទាំងអស់

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?