បច្ចេកវិទ្យា
អត្ថប្រយោជន៍នៃបច្ចេកវិទ្យា AI ម្ចាស់អាជីវកម្មផ្នែកទេសចរណ៍ គួរតែមានពេលនេះ
សព្វថ្ងៃនេះ ពិភពលោកកំពុងស្ថិតក្នុងយុគសម័យនៃបច្ចេកវិទ្យារីកចម្រើន ឥតកំណត់។ បច្ចេកវិទ្យាវៃឆ្លាតសិប្បនិម្មិត (AI) បានដើរតួនាទីយ៉ាងច្បាស់លាស់ នៅក្នុងគ្រប់វិស័យសេដ្ឋកិច្ច និងឧស្សាហកម្ម។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/aHR0cHM6Ly9zLmlzYW5vb2suY29tL2hpLzAvdWQvMzEwLzE1NTI2MzcvaXN0b2NrLTEyNzQzOTQwNzIuanBn.jpg)
ដូចឧស្សាហកម្មណាមួយដែរ ឧស្សាហកម្មទេសចរណ៍តែងតែមានឆន្ទៈក្នុងការទទួលយកបច្ចេកវិទ្យាឌីជីថលថ្មីៗ ពោលគឺឧស្សាហកម្មទេសចរណ៍ ក៏កំពុងទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា AI ដែលមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ប្លែកពីគេប៉ុណ្ណោះទេ ដែលវាផ្តល់ជូនអ្នកផ្តល់សេវាកម្មកាន់តែប្រសើរឡើង។
អត្ថប្រយោជន៍នៃ AI នៅក្នុងឧស្សាហកម្មទេសចរណ៍ ម្ចាស់អាជីវកម្មគួរដឹង ៖
១ ជួយអ្នករៀបចំផែនការធ្វើដំណើររបស់អ្នក
នេះបើតាមរបាយការណ៍ទីផ្សារ៣០ ភាគរយនៃអ្នកធ្វើដំណើរប្រើប្រាស់ស្មាតហ្វូន ឬប្រព័ន្ធកម្មវិធីដើម្បីរៀបចំផែនការធ្វើដំណើរ ជាមួយនឹង ៥០ ភាគរយនៃអ្នកទេសចរ មិនព្រួយបារម្ភអំពីការធ្វើដំណើរ។ ដោយសារតែនៅលើស្មាតហ្វូនរបស់ពួកគេមានកម្មវិធីធ្វើដំណើរដ៏ឆ្លាតវៃ។ ការណែនាំពួកគេតាមដំណើរ កម្មវិធីដែលដំណើរការដោយ AI អាចរៀបចំផែនការអ្វីក៏ដោយដែលវាត្រូវការ។ នេះបាននាំឲ្យប្រតិបត្តិករទេសចរណ៍វិនិយោគលើ AI សម្រាប់ការណែនាំអំពីការធ្វើដំណើរ និងផ្តល់សេវាកម្មផ្ទាល់ខ្លួនដល់អតិថិជនរបស់ពួកគេ។ លើសពីនេះ សេវាកម្មឥតគិតថ្លៃដូចជាអាហារ និងភេសជ្ជៈ បដិសណ្ឋារកិច្ច និងអ្វីៗជាច្រើនទៀត នឹងត្រូវបានផ្តល់ជូនក្នុងអំឡុងពេលស្នាក់នៅរបស់អ្នក។ AI នឹងកែលម្អសេវាកម្មរបស់អ្នក និងទាក់ទាញអតិថិជនកាន់តែច្រើន។
២ សម្រាប់បទពិសោធន៍អតិថិជនកាន់តែប្រសើរ
AI កំពុងផ្លាស់ប្តូរឧស្សាហកម្មទេសចរណ៍ អត្ថប្រយោជន៍ចម្បងរបស់វា គឺការជួយអ្នកធ្វើដំណើរតាមអ៊ីនធឺណិត។ កម្មវិធី AI ផ្ដោតលើការផ្តល់សេវាកម្មដ៏គួរឲ្យចាប់អារម្មណ៍ដល់អ្នកធ្វើដំណើរ។ បើប្រៀបធៀបទៅនឹងសេវាកម្មក្រៅបណ្តាញ (មនុស្ស) ដូចជា Chatbots សេវាអតិថិជនឆ្លាតវៃ 24/7 គឺរហ័សក្នុងការឆ្លើយសំណួរ និងផ្តល់យោបល់។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/ozgdwt4ijhDiOWSWfI5-o.jpg)
៣ ជួយក្នុងដំណើរការទិន្នន័យ និងការវិភាគ
អត្ថប្រយោជន៍នៃ AI នៅក្នុងឧស្សាហកម្មទេសចរណ៍ អាចជួយក្នុងការប្រមូល និងវិភាគទិន្នន័យអ្នកប្រើប្រាស់ ការវិភាគនេះមានប្រយោជន៍ក្នុងការវាយតម្លៃការពេញចិត្តរបស់អតិថិជន AI អាចអានការពិនិត្យអតិថិជន និងវិភាគនូវអ្វីដែលអតិថិជនចង់បាន។ វាកាត់បន្ថយពេលវេលាដែលចំណាយលើការតាមដាន ការពេញចិត្តរបស់អតិថិជន និងបង្កើតឱកាសលក់កាន់តែច្រើន។
៤ ជួយបង្កើនប្រសិទ្ធភាពការងារ
អាជីវកម្មធ្វើដំណើរជាច្រើនប្រើប្រាស់ AI ដើម្បីឆ្លើយសំណួររបស់អតិថិជន ដោយស្វ័យប្រវត្តិភ្លាមៗ។ ឧទាហរណ៍ AI Chatbots នៅលើក្រុមហ៊ុនអាកាសចរណ៍ ជួយអ្នកដំណើរស្វែងរកជើងហោះហើរដែលមានតម្លៃទាប ដូច្នេះក្រុមហ៊ុនអាកាសចរណ៍ប្រើប្រាស់បុគ្គលិករបស់ពួកគេ ដើម្បីធ្វើកិច្ចការច្នៃប្រឌិតផ្សេងទៀត ដែលនៅតែត្រូវការដោះស្រាយ។
៥ ជួយក្នុងការគ្រប់គ្រងអាជីវកម្ម
នៅពេលដែលអតិថិជនចង់ដឹងអំពីអាជីវកម្ម ពួកគេស្វែងរកព័ត៌មានតាមអ៊ីនធឺណិត ដូចជាការអានការវាយតម្លៃ ដែលមតិកែលម្អរបស់អតិថិជនតាមអ៊ីនធឺណិត ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចចិត្តរបស់ពួកគេ ក្នុងការប្រើប្រាស់សេវាកម្ម។ មតិកែលម្អអវិជ្ជមាន ក៏អាចប៉ះពាល់ដល់អាជីវកម្មផងដែរ។ AI អាចជួយអាជីវកម្មតាមដានការពិនិត្យ ឬមតិរបស់អតិថិជនដោយស្វ័យប្រវត្តិនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។ អាជីវកម្មអាចឆ្លើយតបទៅនឹងការពិនិត្យអវិជ្ជមាន និងវិភាគនិន្នាការទីផ្សារ រួមទាំងការវិភាគតម្រូវការអតិថិជនផងដែរ។ ជាពិសេស ជួយអាជីវកម្មឲ្យប្រសើរឡើងនូវអាជីវកម្ម ការលក់ សេវាកម្ម និងប្រាក់ចំណូលរបស់ពួកគេនៅនឹងកន្លែង។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/aHR0cHM6Ly9zLmlzYW5vb2suY29tL2hpLzAvdWQvMzEwLzE1NTI2MzcvYWktdGh1bS5qcGc.jpg)
៦ កំណត់តម្លៃថាមវន្ត
ប្រសិនបើយើងស្វែងរកជើងហោះហើរ ឬសណ្ឋាគារម្តងហើយម្តងទៀត ដើម្បីសម្រេចថាតើត្រូវកក់ឬអត់។ អ្នកនឹងឃើញថាមានការឡើងចុះនៃតម្លៃគ្រប់ពេលវេលា។ ជារឿងធម្មតាទេ ដែលអតិថិជនមិនចូលចិត្តការបង់ប្រាក់ខ្ពស់ ខុសពីធម្មតា។ AI នឹងក្លាយជាឧបករណ៍ដើម្បីកំណត់តម្លៃ ដោយប្រើការវិភាគទស្សន៍ទាយ។ ឧបករណ៍វិភាគតម្លៃរបស់អ្នកប្រកួតប្រជែងលឿនជាងមុន និងផ្តល់តម្លៃសមរម្យដល់អតិថិជន យុទ្ធសាស្ត្របែបនេះ នឹងមានប្រយោជន៍សម្រាប់អាជីវកម្ម ក្នុងការទាក់ទាញអតិថិជនកាន់តែច្រើន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ពិតទេ គ្រាន់តែមុខងារ Voice របស់ Messenger ទូទាំងពិភពលោក កម្ពុជា យើងប្រើប្រាស់ ៥០ ភាគរយតែឯង
ចុចអាន៖មកស្គាល់ក្រុមហ៊ុនសូហ្វវែរធំជាងគេទាំង ៥ លេចធ្លោខ្លាំង នៅ ចិន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?