បច្ចេកវិទ្យា
ពិធីសម្ពោធផលិតផល 2022 ASUS OLED
ក្នុងថ្ងៃនេះ ក្រុមហ៊ុនASUS បានប្រារព្ធពិធីសម្ពោធផលិតផលឆ្នាំ ២០២២ ជាផ្លូវការ ដែលក្នុងនោះសុទ្ធសឹងតែជាផលិតផល ដែលបំពាក់ទៅដោយអេក្រង់OLEDឲ្យសមស្របទៅតាមយុគសម័យកាលបច្ចេកវិទ្យា។ យើងឃើញថាម៉ូដែលទាំងនោះមានរហូតដល់ទៅ ៤ ប្រភេទធំៗរួមមាន៖សេរីProArt Studiobookសម្រាប់Content Creatorកម្រិតខ្ពស់ សេរីVivobook Proសម្រាប់អ្នកចាប់ផ្តើមការងារCreatorដំបូង សេរីZenbookថ្មីសម្រាប់អ្នកប្រើប្រាស់ទូទៅ និងជាចុងក្រោយនោះគឺTablet 2-1ដែលមានឈ្មោះថាVivobook 13 Slate OLED។ មិនតែប៉ុណ្ណោះយើងឃើញថា មានវត្តមានលោកReanthortដែលជាឯកអគ្គរាជទូតសុឆន្ទៈរបស់ASUS លោកJohn Seyដែលជាអ្នកជំណាញផ្នែកបច្ចេកវិទ្យា និងកញ្ញាMAM Lisaដែលជាសិល្បករគំនូរដ៏ល្បីបានចូលរួមកម្មវិធីផងដែរ។
ProArt
ProArt គឺជាម៉ាកយីហោមួយរបស់ASUS ដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់អ្នកជំនាញផ្នែកច្នៃប្រឌិតដូចជាអ្នកឌីស្ស៉ាញកម្រិតធ្ងន់ អ្នកគូរគំនូរជីវចល អ្នកបង្កើតខ្សែភាពយន្តខ្នាតធំជាដើម ដែលពួកគាត់តម្រូវឲ្យប្រើSoftwareទំហំធំៗជាច្រើន រួមជាមួយអេក្រង់ដែលដាច់ខាតត្រូវតែបង្ហាញពណ៌បានច្បាស់បំផុត។ ឆ្នាំនេះASUSបានបញ្ចេញនូវម៉ូដែលProArtចំនួន ២ សេរី រួមមាន៖
– Studiobook Pro 16 OLED (W7600H3A): ត្រូវបានបំពាក់ដោCPU Intel Xeon W-11955M មានក្រាភិចកាតNvidia Quadro RTX A3000 រ៉េម64Gb អង្គផ្ទុកទិន្នន័យ4Tb អេក្រង់OLED 4KដែលមានRatio 16:10ធំទូលាយ រួមផ្សំជាមួយWindow License 11 PROដែលមានតម្លៃ USD4299សម្រាប់ទីផ្សារកម្ពុជា។
– Studiobook 16 OLED (H7600HM): ត្រូវបានបំពាក់ដោយ Intel Corei9-11900H មានក្រាភិចកាត NVidia RTX3060 រ៉េម64Gb អង្គផ្ទុកទិន្នន័យ4Tb អេក្រង់OLED 4KដែលមានRatio 16:10ធំទូលាយ រួមផ្សំជាមួយWindow License 10 PROដែលមានតម្លៃ USD4299សម្រាប់ទីផ្សារកម្ពុជា។
ចំណុចពិសេសរបស់ម៉ូដែលទាំង ២ នេះក្រៅពីSpecsសម្រាប់Creator យើងចាប់អារម្មណ៍ឃើញថាការឌីស្ស៉ាញរបស់វាក៏មានភាពច្នៃប្រឌិតខ្ពស់ដែលសាកសមបំផុតសម្រាប់Creator។ ក្នុងនោះរួមមាន ASUS Dialដែលជាគ្រាប់ចុចមូលស្រាប់បង្វិលកែប្រែពណ៌ ពន្លឺបានយ៉ាងងាយស្រួលនិងសុក្រិតបំផុត និងមានមុខងារជាច្រើនបន្ថែមទៀតក្នុងការប្រើប្រាស់។ រីឯTouchpadមានទំហំធំទូលាយ អាចប្រើជាមួយប៊ិចអេឡិចត្រូនិក និងមានគ្រាប់ចុចចំនួន៣ដែលគ្រាប់កណ្តាលគឺសំរាប់ចាប់បង្វិលប្លង់3Dផងដែរ។
Vivobook Pro:
Vivobook Pro ត្រូវបានបង្កើតឡើងសម្រាប់អ្នកចាប់ផ្តើមអាជីពជាCreatorដំបូងដើម្បីឲ្យការងាររបស់ពួកគាត់ប្រកបដោយរលូន និងទទួលបានអេក្រង់ដែលមានពណ៌ច្បាស់ត្រជាក់ភ្នែក។ ASUSបានបញ្ចេញលេខកូដចំនួន២សំរាប់Vivobook Proនេះ៖
– Vivobook Pro 16X OLED (N7600PC និង M7600QC): ដែលN7600PCត្រូវបានបំពាក់ដោយCPU Intel Core i7-11370H រ៉េម16GB អង្គចងចាំ512Gb SSD ក្រាហ្វិចកាតNvidia 3050 កញ្ចក់4K OLED ដែលមានតម្លៃUSD1399 និង M7600QCត្រូវបានបំពាក់ដោយCPU AMD R7-5800H រ៉េម8GB អង្គចងចាំ512GB SSD ក្រាហ្វិចកាតNvidia 3050 កញ្ចក់4K OLED ដែលមានតម្លៃUSD1299។
សេរី Zenbook:
ASUSបានបញ្ចេញម៉ូដែល ២ សម្រាប់ត្រកូលZenbook នោះគឺ៖ Zenbook 14X OLED ដែលមានអេក្រង់ទី២ និងZenbook 14 Flip OLED ដែលមានNumpadលើTouchpadព្រមទាំងអាចបត់បាន ៣៦០ ដឺក្រេ។ ម៉ូដែលទាំង២នេះត្រូវបានបំពាក់ទៅដោយCPU Intel Corei7 ជំនាន់ទី១១ និងមានទំហំអេក្រង់OLED 2.8K TouchScreen។ វាមានរាងស្តើងបំផុត ស្រាលបំផុត និងមានកម្លាំងខ្លាំងដែលអាចយកតាមខ្លួនបានគ្រប់ទីកន្លែងជាមួយសមត្ថភាពដែលបំពេញតម្រូវការការងារបានជាច្រើន។ Zenbook 14X OLED ដែលមានលេខកូដUX5400EAមានតម្លៃត្រឹមតែUSD1299។ រីឯZenbook 14 Flip OLEDដែលមានលេខកូដUP5401EAមានតម្លៃត្រឹមតែUSD1349តែប៉ុណ្ណោះ។
Vivobook 13 Slate OLED:
ម៉ូដែលចុងក្រោយដែលASUSបានបញ្ចេញនោះគឺVivobook 13 Slate OLEDដែលនេះគឺជាកុំព្យូទ័រ 2 in 1ដែលអាចបំពេញតម្រូវការរបស់លោកអ្នកបានដោយលោកអ្នកអាចប្រើវាជាកុំព្យូទ័រផង ជាទូរទស្សន៍OLEDដើម្បីបំពេញការកម្សាន្តដ៏មានគុណភាពផង និងអាចប្រើវាជាTabletផង។ ជាមួយអេក្រង់OLED ដែលមានទំហំ13.3អ៊ីញ FHD នោះលោកអ្នកអាចបំពេញការងារទូទៅផង ការកម្សាន្តផង និងការស្រាវជ្រាវផងដែរ។ វាបំពាក់ទៅដោយCPU Pentium រ៉េម8GB អង្គផ្ទុកទិន្នន័យទំហំ256GB និងមានរបស់ផ្គុំ១ឈុតមកជាមួយទៀតរួមមាន៖ ប៊ិចASUS ជើងទម្រ Keyboard និងសម្រកស្រោមកុំព្យូទ័រថែមទៀតផង។
-
ចរាចរណ៍១៣ ម៉ោង ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ៤ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប្រទេសនៅអាហ្វ្រិក ផ្ទុះជំងឺចម្លែក អ្នកឆ្លងហើយ ញាក់ខ្លួនដូចរាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)