Connect with us

បច្ចេកវិទ្យា

សាមសុង បានធ្វើការបង្ហាញជូនស្មាតហ្វូនដ៏អស្ចារ្យ Galaxy A ស៊េរីចុងក្រោយថ្មីឆ្នាំ 2022 និងដាក់ឱ្យ Pre-order ជាមួយប្រូម៉ូសិនថែមជូនឡើងម៉ាអ៊ែមម៉ង

បានផុស

នៅ

បើ​មិនល្អ​…​មិន​អស្ចារ្យ​…​មិន​ឡូយ​…​មិន​ទំនើប​…​ក៏​មិន​យកមក​បង្ហាញ និង​ដាក់លក់​ជូន​អតិថិជន​ទាំងអស់​ក្នុង​ពិភពលោក​ក៏ដូចជា​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ដែរ​! Galaxy A ស៊េរី​ថ្មី​ក្នុង​ឆ្នាំ 2022 ដែល​ក្រុមហ៊ុន សាម​សុង ធ្វើការ​បង្ហាញជូន​តាម​រយៈ​ការផ្សាយ​ផ្ទាល់ Live នៅ សណ្ឋាគារ High Ground ក្នុង​រាជធានី​ភ្នំពេញ​ចាប់ពី​ម៉ោង 9:00 យប់ រហូតដល់ ម៉ោង 10:00 យប់ រួមមាន​៖ Galaxy A33 5G, Galaxy A73 5G និង Galaxy A53 5G ដោយមាន​វត្តមាន​ចូលរួម​ពី​សំណាក់​អ្នកសារព័ត៌មាន អ្នក​ថតរូប​អាជីព និង​អ្នក Review ស្មា​ត​ហ្វូ​ន​ល្បីៗ​ជាច្រើនរូប​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​ គឺ​ពិត​ជាមាន​លក្ខណៈពិសេស​គួរឱ្យ​ចាប់អារម្មណ៍​ខ្លាំង​មែនទែន​មិន​ចាញ់​បងប្អូន​រួម​ត្រកូល​ស៊េរី Flagship ប៉ុន្មាន​ឡើយ​! និយាយ​ទៅ​ម្យ៉ាង​ម្នាក់​ទេ​!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រី សុន ច័ន្ទ​ដា​នី ប្រធាន​គ្រប់គ្រង​ផ្នែក​ផលិតផល​ទូរស័ព្ទដៃ​នៃ​ក្រុមហ៊ុន សាខា​ថៃ សាម​សុង អេឡិចត្រូនិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បានបញ្ជាក់​យ៉ាងច្បាស់​ថា​៖ “​ក្រុមហ៊ុន សាម​សុង តែងតែ​ផ្តល់ជូន​នូវ​ភាពអស្ចារ្យ និង​ភាពសប្បាយ​រំភើប​រីករាយ​ឥតឈប់ឈរ​តាមរយៈ​ស្មា​ត​ហ្វូ​ន​ ដែល​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​អម​ជាមួយ​លក្ខណៈពិសេស​ដាច់​គេ​…​ប្លែក​គេ​…​និង​មិន​ច្រំ​ដែរ សាំ​ភ្នែក​ឡើយ​…! សាម​សុង តែងតែ​ស្តាប់​រាល់​អ្វីដែល​អតិថិជន​ទាំងអស់​ចង់បាន និង​រិះរក​នូវ​កំពូល​បច្ចេកវិទ្យា​ឥតឈប់ឈរ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​អតិថិជន​ទាំងអស់​ទទួលបាន​បទ​ពិសោធន៍​ស្មា​ត​ហ្វូ​ន​ថ្មីៗ​…​ពិសេសៗ​…​អស្ចារ្យ​មិន​ធ្លាប់មាន​”​។

​ជាក់ស្តែង​ថ្ងៃនេះ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អតិថិជន និង​ដើម្បីឱ្យ​អតិថិជន​ទាំងអស់​បាន​ភ្លក់​នូវ​រសជាតិ​តាម​រស​និយម​របស់ខ្លួន​នៃ​បច្ចេកវិទ្យា​ជំនាន់​ចុងក្រោយ​ដ៏​ច្រើន​សម្បូរបែប​របស់ Galaxy A ស៊េរី ប្រចាំឆ្នាំ 2022 នេះ ក្រុមហ៊ុនបានបើកឱ្យអតិថិជនទាំងអស់ទូទាំងប្រទេសធ្វើការកុម្ម៉ង់ទុកមុន Galaxy A53 5G (Pre-order) បានចាប់ពីថ្ងៃទី 18 ដល់ 25 ខែមីនា ឆ្នាំ 2022 នៅតាម​ហាង ឬ​ដេប៉ូ​ចែកចាយ​ផលិតផល សាម​សុង ផ្លូវការ​ដែលមាន​ស្លាក​សញ្ញា Pre-order ទូទាំងប្រទេស ជាមួយនឹង​កម្មវិធី​ប្រូ​ម៉ូ​សិន​ថែម​ជូន​ដ៏​អស្ចារ្យ​ដូចជា​៖

* កុម្ម៉ង់​ទិញ​ទុក​មុន Galaxy A53 5G

– នឹង​ទទួលបាន​នាឡិកា Galaxy Fit2 ដែលមាន​តម្លៃ​ស្មើនឹង $59 មួយគ្រឿង​ដ៏​ស្រស់ស្អាត​ភ្លាមៗ !!

​សូម​ខ្សឹប​បង្ហើប​ដាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា Galaxy A33 5G, Galaxy A73 5G និង Galaxy A53 5G មាន​លក្ខណៈពិសេស និង​ចំណុច​លេចធ្លោ​ច្រើន​ទៅលើ​ផ្នែក​៖

– កាមេរ៉ា ដែលមាន​ភិ​ច​ហ្សែ​ល​ធំ ថត​ស្អាត​ភ្លឺ​ច្បាស់

– កម្លាំង​ថាមពល​ថ្ម​ខ្លាំង​កាន់​បានយូរ អាច​ប្រើ​បាន​រហូតដល់ 2 ថ្ងៃ​!

– កញ្ចក់​អេក្រង់​ដ៏​ភ្លឺ​ត្រជាក់​ភ្នែក Gorilla glass 5 ធន់​មាំ

– ជាពិសេស​ប្រព័ន្ធ​ការពារ​ជម្រាប​ទឹក និង​ធូលី​ដី​ខ្ពស់ IP67

– រូបរាង​ដ៏​សិច​ស៊ី​ស្តើង​ទាក់ទាញ​បំផុត

– តម្លៃ​៖ Galaxy A33 5G $369, Galaxy A53 5G $449 និង Galaxy A73 5G $509

​ហ៊ាន​និយាយថា​អតិថិជន​ទាំងអស់ ​ប្រាកដជា​ពេញចិត្ត​ពេញ​ថ្លើម​ញញឹម​បិទមាត់​មិន​ជិត និង​មិន​អស់ចិត្ត​ថា​ហេតុអ្វី​បានជា​ក្រុមហ៊ុន សាម​សុង ហ៊ាន​ផលិត​ក៏ដូចជា​ដាក់លក់​ជូន​ជាមួយនឹង​តម្លៃ​ពិសេស​បំផុត​នឹកស្មាន​មិន​ដល់​បែបនេះ​!

​សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​សូម​អញ្ជើញ​មក​ទស្សនា​ផលិតផល​ដោយផ្ទាល់​តាម​ហាង​ទំនើប​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស ឬក៏​អាចធ្វើ​ការទំនាក់ទំនង​ទៅកាន់​ផ្នែក​សេវា​បម្រើ​អតិថិជន 24/7 ឥតគិតថ្លៃ តាមរយៈ​ទូរស័ព្ទ​លេខ​៖ 1800-20 32 32 !

* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២៦ នាទីutes មុន

អ្នកវិភាគ និងឃ្លាំមើល ៖ ភាព​ស្ងៀមស្ងាត់​ជុំវិញ​បញ្ហាព្រំដែន មិនមែន​ជា​ការ​បណ្ដោយ​ឱ្យ​ថៃ​រំលោភ​បំពាន​តាម​អំពើ​ចិត្ត​ទេ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីយុត្តិធម៌ ចង់ឃើញចៅក្រម​ ព្រះរាជអាជ្ញាធ្វើការងារដោយមិនវៀចវេរ ជាជាងឃើញអ្នកទាំងនោះអស់តំណែង

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី២ ឃាត់​ខ្លួនជនសង្ស័យម្នាក់ ជួញដូរ​នូវ​សារធាតុញៀន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មនុស្សចាស់ជិតម្នាក់​ក្នុងចំណោម១០នាក់​នៅ​កូរ៉េខាងត្បូង​កើត​​ជំងឺវង្វេង​ភ្លេច​ភ្លាំង​

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោកស្រី ឡងឌី សាន់ណារ៉ា ស្នើបញ្ឈប់ការបំបាក់ទឹកចិត្តសិល្បករមានបេះដូងជួយប្រទេសជាតិ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

ជីវិតកម្សាន្ដ១១ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាមេរិក ផ្តល់ជំនួយយោធានិងចែករំលែកការណ៍សម្ងាត់ឲ្យអ៊ុយក្រែន វិញហើយ

Sokha Hotels

ព័ត៌មានពេញនិយម