បច្ចេកវិទ្យា
ជំនាញសរសេរកូដ ( learn how to code) ជាការបោះជំហានចូលទៅក្នុងសកលលោកដ៏ធំ
យុវវ័យជាច្រើនបានបំភិតបំភ័យខ្លួនឯងថា មិនសមនឹងកិច្ចការទេ តែតាមការពិតការរៀនពីរបៀបសរសេរកូដ ជាការបោះជំហានដំបូងវែងចូលទៅក្នុងសាកលលោកដ៏ធំនិងទាន់សម័យដែលដំបូងមើលទៅដូចជាពិបាកមែន តែមានអាថ៌កំបាំងជាច្រើនបង្ហាញថា គ្រប់គ្នាអាចរៀនបាន។
មានធនធានឥតគិតថ្លៃជាច្រើន (និងមានតំលៃថោកផង) ដែលយើងអាចប្រើដើម្បីផ្តល់ជំនួយក្នុងការបង្រៀនខ្លួនឯងនូវបច្ចេកទេសថ្មីៗ ដែលធ្វើឲ្យដំណើរការអាជីពកាន់តែរលូនទៅមុខ។
តាមពិត សិក្សាកូដ ភាពរីករាយនិងគួរឲ្យរំភើប ព្រោះការបញ្ចូលខ្លួនឯងទៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា ជារឿងត្រឹមត្រូវនឹងល្អវិនិយោគជាងគេ។
អ្វីដែលត្រូវការ គឺកុំព្យូទ័រនិងអ៊ិនធឺរណែតលឿន ដើម្បីចាប់ផ្តើមសរសេរកម្មវិធី។

១ ការចាប់ផ្តើមបេ្តជ្ញាចិត្ត
សួរខ្លួនឯងថា ហេតុអ្វីបានជាចង់រៀនសរសេរកូដ?
ចំណាយពេលពីរបីនាទី (ឬមួយថ្ងៃ) ដើម្បីគិតអំពីហេតុផល – មូលហេតុពិត ដោយស្មោះត្រង់នឹងខ្លួនឯង។ តើយើងជឿថា ការចេះកូដ និងនាំមកនូវការផ្លាស់ប្តូរអាជីពដ៏ធំមួយមែនទេ?
ចម្លើយរបស់យើង អាចជួយកំណត់ការប្តេជ្ញាចិត្ត ការតស៊ូ ការចំណាយពេលវេលានិងថវិកា ដែលជាយើងអាចត្រូវការ។ ឧទាហរណ៍ប្រសិនបើក្តីសុបិន្តរបស់អ្នកចង់បង្កើតប្រព័ន្ធប្រតិបត្តិការដ៏អស្ចារ្យឬជំនួស PhotoShop យើងនឹងទទួលបានអត្ថប្រយោជន៍ពីការអប់រំវិទ្យាសាស្ត្រកុំព្យូទ័រក៏ដូចជាប្រធានបទស្មុគស្មាញជាច្រើនទៀត ដូចជារចនាសម្ព័ន្ធទិន្នន័យ ក្បួនដោះស្រាយនិងការបែងចែកអង្គចងចាំ។
២ ជ្រើសរើសភាសាសរសេរកម្មវិធីត្រឹមត្រូវ
ពេលរកឃើញមូលហេតុដែលចង់សរសេរកូដ ម្នាក់អាចចាប់ផ្ដើមសរសេរកម្មវិធីងាយស្រួលប្រើដូចជា HTML និង CSS ដែលត្រូវបានគេចាត់ទុកថា ជាចំណុចបឋមងាយស្រួលបំផុតក្នុងការឈានចូលក្នុងពិភពអ្នកសរសេរកូដប៉ុន្តែ «មានប្រយោជន៍សម្រាប់ការអភិវឌ្ឍគេហទំព័រមូលដ្ឋានប៉ុណ្ណោះ»។
សម្រាប់គេហទំព័រ ដែលមានអន្តរកម្មទាក់ទងនឹងប្រព័ន្ធបង់ប្រាក់ឬមូលដ្ឋានទិន្នន័យយើងត្រូវចេះ Javascript, PHP, SQL និង Python ។ អ្នកដែលបង្កើតកម្មវិធីទូរស័ព្ទប្រើ Swift ឬ C ដើម្បីបង្កើតកម្មវិធី iOS និង Java ឬ Kotlin សម្រាប់កម្មវិធី Android រួមទាំងអ្នកដែលអភិវឌ្ឍន៍ហ្គេមវីដេអូ នឹងងាកទៅរកយូនីធី ដើម្បីនាំមកនូវគំនិតហ្គេមថ្មីៗរបស់ពួកគេ។

៣ តើអ្វីដែលគួររៀនមុនគេ?
អ្នកជំនាញភាគច្រើនណែនាំឲ្យរៀន Python, C #, ឬ JavaScript ព្រោះកម្មវិធីទាំងនេះ ផ្ដល់ជូននូវឧបករណ៍ប្រើប្រាស់និងភាពបត់បែនក្នុងអាជីព។
សំខាន់ជាងនេះទៅទៀតនៅពេលដែលមានផាសុកភាពជាមួយនឹងការប្រើភាសាសរសេរកម្មវិធីមួយ Hackerក្មេងៗ នឹងអាចទទួលយកភាសាបន្ទាប់ ដែលលឿនជាងមុនដូចជាការរៀនឧបករណ៍ភ្លេងថ្មីឬភាសាបរទេស។
៤ សាកល្បងវគ្គសិក្សាតាមអ៊ីនធឺណិត
ប្រសិនបើមិនចង់ធ្វើវាតែម្នាក់ឯងវគ្គសិក្សាសរសេរកូដតាមអ៊ិនធរណេតអាចជាជម្រើសល្អប្រសើរជាងការសរសេរកូដដោយផ្ទាល់។ ទោះយ៉ាងណាក៏ដោយមានថ្នាក់អ៊ីនធឺណេតផ្សេងៗគ្នាជាច្រើនដែលបង្រៀនភាសាសរសេរកម្មវិធីដូចគ្នា ហើយអាចពិបាកក្នុងការស្វែងយល់ថាតើមួយណាដែលពិតជាមានតម្លៃសមនិងពេលវេលារបស់យើងក្នុងការរៀន
ប្រែសម្រួល៖ ឡាហ្សូលី
ចុចអាន៖តាមមិនទាន់និន្នាការទំាង៦នេះ រស់នៅសម័យឌីជីថល នឹងស្គាល់ពិបាកហើយ!
ចុចអាន៖ហេតុផល ៥ យ៉ាងដែលយុវវ័យមានវិជ្ជាជីវៈគួរចេះអំពីទិន្នន័យធំ (Big Data)

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ