បច្ចេកវិទ្យា
ពីមុនរិះគន់ចិនថារឹតបន្តឹងហ្វេសប៊ុក ឥឡូវបិតាប្រជាធិបតេយ្យប្រើអំណាចសងសឹកបណ្តាញសង្គម
ប្រធានាធិបតី Trump សងសឹក
ដោយបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដកចោលកិច្ចការពារស្របច្បាប់នានាដែលបណ្តាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមអាចនឹងបាត់បង់អភ័យឯកសិទ្ធ កាលពី ២ ថ្ងៃមុនលោកប្រធានាធិបតីរូបនេះ បានចោទប្រកាន់លើ Twitter ពីការដាក់បទត្រួតពិនិត្យលើstatusគាត់ ដែលសរសេរអំពីការបោះឆ្នោតនៅអាមេរិក ព្រោះតែពួកគេឃើញថាការអះអាងរបស់លោកត្រាំ គ្មានភស្តុតាងហើយបង្ហោះនៅលើបណ្តាញរបស់គេ។
ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានចុះហត្ថលេខាបន្ទាន់លើបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ សងសឹកភ្លាមៗដោយលុបចោលច្បាប់មួយដែលការពារសិទ្ធិក្រុមហ៊ុនអ៊ីនធឺណេតដូចជាហ្វេសប៊ុកនិងធ្វីតធឺ។
ច្បាប់ថ្មីនេះអាច«លុបចោលឬផ្លាស់ប្តូរ»ច្បាប់ពីមុនស្តីពី ឯករាជ្យភាព ផ្នែកទី ២៣០ ដែលការពារក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមពីការទទួលខុសត្រូវផ្នែកច្បាប់ ចំពោះអ្នកប្រើប្រាស់ដែលបង្ហោះខ្លឹមសារនានាលើបណ្តាញខ្លួន។
លោក Trump ក៏បាននិយាយផងដែរថា អគ្គរដ្ឋអាជ្ញាអាមេរិកលោក WIlliam Barr នឹងបន្តអនុវត្តច្បាប់ដើម្បីគ្រប់គ្រងលើក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម។ បទបញ្ជាប្រតិបត្តិមានន័យថាលោក Trump សង្ឃឹមនឹងចៀសវាងការត្រួតពិនិត្យពីសភាក្នុងការអនុម័តច្បាប់ថ្មី។
លោក Trump ត្រូវបានអ្នកវិភាគនិយាយថា យកការវាយប្រហារសងសឹកផ្ទាល់ខ្លួនទៅប្រើដោយអំណាចបច្ចុប្បន្ន។
អាមេរិកសង្ស័យថា តើខ្លួនកំពុងតែមានមេដឹកនាំពិតប្រាកដដែរទេ?
កាសែតញូយ៉កថាមស៍ សរសេរអត្ថបទមួយដោយលោក David Brooks ដាក់ចេញសួរនូវសំណួរធំមួយនេះហើយសង្កត់ធ្ងន់នៅក្នុងឃ្លាដំបូងថា “ អ្វីៗទាំងអស់ត្រូវបានគេពិចារណា” ថាតើបទពិសោធន៍របស់អាមេរិកពីជំងឺរាតត្បាតលើកនេះ នឹងក្លាយជាយ៉ាងណាវិញ ប្រសិនបើយើងមានមេដឹកនាំពិតប្រាកដម្នាក់នៅសេតវិមាន។
ប្រសិនបើយើងមានមេដឹកនាំពិតប្រាកដ គាត់នឹងដឹងថា សោកនាដកម្មនៃមរណភាព មនុស្សគ្មានកំហុស១០០,០០០នាក់ មានតម្លៃជាងនយោបាយ ពួកគេជាជនងាយរងគ្រោះគួរទទួលបានការអាណិតអាសូរដ៏ជ្រាលជ្រៅនិងការពារ មិនមែនប្រើប្រាស់ទេ។

អត្ថបទសរសេរទៀតថា ប្រសិនបើយើងមានមេដឹកនាំពិតប្រាកដម្នាក់ គាត់នឹងទាញយកប្រភពទូទៅនៃអរិយធម៌ដែលជាឃ្លាំងប្រាជ្ញាពហុសាសន៍របស់អាមេរិកនាំមកនូវកម្លាំងសមូហភាពដ៏សំខាន់នៅក្នុងគ្រាដ៏លំបាកជាជាងបង្កើតស្មារតីបែកបាក់។
ប្រសិនបើយើងមានមេដឹកនាំពិតប្រាកដ គាត់នឹងបង្ហាញការពិតដែលថា ការបានសញ្ជាតិក្លាយជាជនជាតិអាមេរិកាំងគឺជាអំណោយនិងភារកិច្ច។ មនុស្សគ្រប់ជំនាន់ប្រឈមមុខនឹងសូរស័ព្ទផ្ទាល់ខ្លួនហើយពិតណាស់យើងនឹងរស់រានមានជីវិតដូចដូនតាយើងដែរ។
ប្រសិនបើយើងមានមេដឹកនាំពិតប្រាកដ អាមេរិកនឹងបន្តជាប្រទេសចម្រុះមួយដែលចូលរួមដោយអនាគតរួមគ្នាជាជាងអតីតកាល។ ក្នុងគ្រាលំបាកអ្នកដឹកនាំពិតប្រាកដនឹងបញ្ជាក់ម្តងទៀតនូវគោលបំណងរបស់អាមេរិក ថាហេតុអ្វីយើងស៊ូទ្រាំនឹងការលំបាកទាំងនេះ និងអ្វីទៅដែលយើងនឹងទទួលបានពីវាក្នុងនាមប្រទេសរុងរឿងថ្លៃថ្នូរ។
ជាការពិតឥឡូវនេះយើងមិនមានអ្នកដឹកនាំពិតប្រាកដទេ។ យើងមានលោកដូណាល់ត្រាំជាបុរសដែលមិនចេះយល់ចិត្ត មិនអាចមើលឃើញពីអត្ថិភាពពិតរបស់មនុស្សដទៃទៀត។
វង្ស បុត្រា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ