ពីមុនរិះគន់ចិន​ថារឹតបន្តឹងហ្វេសប៊ុក ឥឡូវបិតាប្រជាធិបតេយ្យប្រើអំណាចសងសឹកបណ្តាញសង្គម – Kampuchea Thmey Daily
Connect with us

បច្ចេកវិទ្យា

ពីមុនរិះគន់ចិន​ថារឹតបន្តឹងហ្វេសប៊ុក ឥឡូវបិតាប្រជាធិបតេយ្យប្រើអំណាចសងសឹកបណ្តាញសង្គម

Published

on

ប្រធានាធិបតី Trump សងសឹក

ដោយបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដកចោលកិច្ច​ការពារស្របច្បាប់នានាដែលបណ្តា​ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមអាចនឹង​បាត់​បង់អភ័យឯកសិទ្ធ កាលពី ២ ថ្ងៃមុនលោកប្រធានាធិបតីរូបនេះ​ បានចោទប្រកាន់លើ Twitter ពីការដាក់បទត្រួតពិនិត្យលើstatusគាត់​ ដែល​សរសេរអំពីការបោះឆ្នោតនៅអាមេរិក ព្រោះតែពួកគេឃើញថា​ការ​អះអាងរបស់លោកត្រាំ ​គ្មានភស្តុតាងហើយ​បង្ហោះនៅលើបណ្តាញ​របស់គេ។
ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានចុះហត្ថលេខាបន្ទាន់​លើបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ សងសឹកភ្លាមៗដោយលុបចោលច្បាប់មួយដែលការពារសិទ្ធិ​ក្រុមហ៊ុនអ៊ីនធឺណេតដូចជាហ្វេសប៊ុកនិងធ្វីតធឺ។

ច្បាប់ថ្មីនេះអាច​«លុបចោលឬផ្លាស់ប្តូរ»ច្បាប់ពីមុនស្តីពី ឯករាជ្យភាព ផ្នែកទី ២៣០ ដែលការពារក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមពីការទទួលខុសត្រូវផ្នែកច្បាប់ ចំពោះអ្នកប្រើប្រាស់ដែលបង្ហោះខ្លឹមសារនានាលើបណ្តាញខ្លួន។

លោក Trump ក៏បាននិយាយផងដែរថា អគ្គរដ្ឋអាជ្ញាអាមេរិកលោក WIlliam Barr នឹងបន្តអនុវត្តច្បាប់ដើម្បីគ្រប់គ្រងលើក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម។ បទបញ្ជាប្រតិបត្តិមានន័យថាលោក Trump សង្ឃឹមនឹងចៀសវាងការត្រួតពិនិត្យពីសភាក្នុងការអនុម័តច្បាប់ថ្មី។

លោក Trump ត្រូវបានអ្នកវិភាគនិយាយថា យកការវាយប្រហារសងសឹកផ្ទាល់ខ្លួនទៅប្រើដោយអំណាចបច្ចុប្បន្ន។

អាមេរិកសង្ស័យថា ​តើខ្លួនកំពុងតែមានមេដឹកនាំពិតប្រាកដដែរទេ?
កាសែតញូយ៉កថាមស៍ សរសេរអត្ថបទមួយ​ដោយលោក David Brooks ដាក់ចេញ​សួរនូវសំណួរធំមួយនេះហើយសង្កត់ធ្ងន់នៅក្នុង​ឃ្លាដំបូង​ថា “ អ្វីៗទាំងអស់ត្រូវបានគេពិចារណា” ថាតើបទពិសោធន៍របស់អាមេរិកពីជំងឺរាតត្បាតលើកនេះ នឹងក្លាយជាយ៉ាងណាវិញ ប្រសិនបើយើងមានមេដឹកនាំពិតប្រាកដម្នាក់នៅសេតវិមាន។

ប្រសិនបើយើងមានមេដឹកនាំពិតប្រាកដ គាត់នឹងដឹងថា សោកនាដកម្មនៃមរណភាព មនុស្ស​គ្មានកំហុស១០០,០០០នាក់ មាន​តម្លៃជាងនយោបាយ  ពួកគេជាជនងាយរងគ្រោះគួរទទួលបាន​ការ​អាណិតអាសូរដ៏ជ្រាលជ្រៅនិងការពារ​ មិនមែន​ប្រើប្រាស់ទេ។

អត្ថបទ​សរសេរទៀតថា ប្រសិនបើយើងមានមេដឹកនាំពិតប្រាកដម្នាក់ គាត់នឹងទាញយកប្រភពទូទៅនៃអរិយធម៌ដែលជាឃ្លាំងប្រាជ្ញាពហុសាសន៍របស់អាមេរិកនាំមកនូវកម្លាំងសមូហភាពដ៏សំខាន់នៅក្នុងគ្រាដ៏លំបាកជាជាងបង្កើតស្មារតីបែកបាក់។

ប្រសិនបើយើងមានមេដឹកនាំពិតប្រាកដ គាត់នឹងបង្ហាញការពិតដែលថា  ការបានសញ្ជាតិក្លាយជាជនជាតិអាមេរិកាំងគឺជាអំណោយនិងភារកិច្ច។ មនុស្សគ្រប់ជំនាន់ប្រឈមមុខនឹងសូរស័ព្ទផ្ទាល់ខ្លួនហើយពិតណាស់យើងនឹងរស់រានមានជីវិតដូចដូនតាយើងដែរ។

ប្រសិនបើយើងមានមេដឹកនាំពិតប្រាកដ អាមេរិកនឹងបន្តជាប្រទេសចម្រុះមួយដែលចូលរួមដោយអនាគតរួមគ្នាជាជាងអតីតកាល។ ក្នុងគ្រាលំបាកអ្នកដឹកនាំពិតប្រាកដនឹងបញ្ជាក់ម្តងទៀតនូវគោលបំណងរបស់អាមេរិក ថាហេតុអ្វីយើងស៊ូទ្រាំនឹងការលំបាកទាំងនេះ និងអ្វីទៅដែលយើងនឹងទទួលបានពីវាក្នុងនាម​ប្រទេស​រុងរឿងថ្លៃថ្នូរ។

ជាការពិតឥឡូវនេះយើងមិនមានអ្នកដឹកនាំពិតប្រាកដទេ។ យើងមានលោកដូណាល់ត្រាំជាបុរសដែលមិនចេះយល់ចិត្ត មិនអាចមើលឃើញពីអត្ថិភាពពិតរបស់មនុស្សដទៃទៀត។

វង្ស បុត្រា

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ4 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ4 hours ago

ក្មេងទំនើងមួយក្រុម​ ខឹង​ស៊ីផ្លេ​សុំផ្លូវ យក​ដុំថ្មគប់បែក​កញ្ចក់​ឡាន​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ5 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ5 hours ago

ព្រឹកស្អែក​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន

ព័ត៌មានជាតិ5 hours ago

ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ ៖ ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​តែង​គិតគូរ​ផ្តល់​ការ​ បណ្តុះបណ្តាល​ចំណេះដឹង​ និង​ជំនាញ​ដល់​នគរបាល​នារី

ព័ត៌មានពេញនិយម