Connect with us

បច្ចេកវិទ្យា

ម៉ាស៊ីន​បោក​សំលៀកបំពាក់ សាម​សុង ទ្វារ​ចំហៀង ថ្មី ម៉ូ​ដែ​ល WW90K54E0UW/ST ផ្តល់ជូន​លោកអ្នក​នូវ​ភាព​ងាយស្រួល​ក្នុងការ​បោកគក់​…!!

បានផុស

នៅ

ផាសុកភាព​ក្នុង​ការ​រស់នៅ​ គឺជា​រឿង​សំខាន់​មួយ​ក្នុងចំណោម​រឿង​សំខាន់ៗ​ប្រចាំថ្ងៃ​ជាច្រើន​ដែល​បងៗ​សុភាពនារី​ស្ត្រី​មេផ្ទះ​សម័យថ្មី​តែងតែ​គិតគូរ និង​ធ្វើការ​សម្រេចចិត្ត​ជ្រើសរើស​ថា ​តើ​ត្រូវ​ធ្វើ​បែប​ណា ​ដើម្បី​ទទួល​បាន​សេរីភាព​នៃ​ការ​បោក​គក់ និង​សន្សំ​បាន​នូវ​ពេលវេលា​សេសសល់​ដ៏​មមាញឹក​ប្រចាំថ្ងៃ​សម្រាប់​ខ្លួនឯង​ផង និង​ក្រុម​គ្រួសារ​ជាទី​ស្រឡាញ់​ផង​…!!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដើម្បី​ចូលរួម​ផ្តល់នូវ​ដំណោះស្រាយ​ដ៏​ល្អ​ស័ក្ដិស្មា​បំផុត និង​ចូល​រួម​ចំណែក​ផ្តល់​ជូន​នូវ​ចំណែក​សុភមង្គល ​ដែល​មិន​អាច​ខ្វះ​បាន​ក៏ដូចជា​ស្នាមញញឹម​ជូន​បងៗ​សុភាពនារី​ស្ត្រី​មេផ្ទះ​ដ៏​ទាន់សម័យ​ទាំងអស់​…​ក្រុមហ៊ុន សាម​សុង សូម​ណែនាំ​ជូន​ម៉ាស៊ីន​បោក​សំលៀកបំពាក់ សាម​សុង ទា្វរ​ចំហៀង (Samsung Drum) ថ្មី ដែល​បំពាក់​កំពូល​បច្ចេកវិទ្យា​ដ៏​ទំនើប​ចុងក្រោយ​បំផុត​ ក្នុង​ការ​បោក​គក់​គ្រប់​សំលៀកបំពាក់​របស់​លោកអ្នក​ឲ្យ​នៅ​ថ្មី​សា្អ​ត​…​មិន​ខូច​សាច់​ក្រណាត់​…​មិន​រួញ​…​មិន​ជាប់​កំណក​សាប៊ូ​…​មិន​រហែក ឬ​រសាត់​សាច់​ក្រណាត់​…​គ្មាន​សំឡេង​រំខាន​…​សន្សំសំចៃ​ថាមពល​អគ្គិសនី​ខ្ពស់​បំផុត និង​កម្ចាត់​មេរោគ​បាក់តេរី​ ដែល​បង្ក​ឲ្យ​មាន​បញ្ហា​ស្បែក​ផ្សេងៗ​បាន​រហូតដល់ 99.90% ទៀតផង​…!

​ម៉ាស៊ីន​បោក​សម្លៀកបំពាក់ សាម​សុង ទា្វរ​ចំហៀង (Samsung Drum) ថ្មី​ម៉ូ​ដែល WW90K54E0UW/ST បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​ដូចជា​៖

* Steam Cycles

​នេះ​គឺជា​មុខងារ​បោក​ដោយ​ចំហាយ​ទឹក​ក្តៅ​ ដែល​អាច​សម្លាប់​មេរោគ​, បាក់តេរី​, អាឡែកហ្ស៊ី​ផ្សេងៗ​បាន 99.90% ល្អ​បំផុត​សម្រាប់​សំលៀកបំពាក់​ក្មេង អ្នក​ងាយ​អា​ឡែក​ហ្សី​ឬ​មាន​ប្រតិកម្ម​ស្បែក​និង​សម្ភារៈ​ក្នុង​បន្ទប់​គេង​ដូចជា ស្រោមខ្នើយ កម្រាលពូក ជាដើម​។​ល​។​

* ទ្វារ​បន្ថែម AddWash

​វា​គឺជា​ទ្វារ​តូច​មួយ​ ដែល​បាន​បំពាក់​បន្ថែម​ហើយ​វា​មាន​តួនាទី​ក្នុង​ការ​ជួយ​សម្រួល​ក្នុង​ការ​បន្ថែម​ខោអាវ​ដែល​ភ្លេច ឬ​លោកអ្នក​គ្រាន់តែ​ចង់​ថែម​ខោអាវ​នៅ​ចន្លោះ​ប្រតិបត្តិការ​ណាមួយ​ពេល​ម៉ាស៊ីន​កំពុង​ដំណើរការ​ដោយ​គ្មាន​បញ្ហា ឬ​គាំង​ម៉ាស៊ីន​បោក​ឡើយ ដែល​ជួយ​សន្សំ​សំ​នៃ​ពេលវេលា​មិន​ចាំបាច់​រង់ចាំ​បោក​លើក​ក្រោយ​។​

* បច្ចេកវិទ្យា Ecobubble

​ជា​បច្ចេកវិទ្យា​មួយ​ដែល​បំ​លែង​សាប៊ូ និង​ទឹក​ឲ្យ​ទៅជា​ពពុះ​សាប៊ូ ឬ​ហ្វូ​ម​មុននឹង​ធ្វើការ​បោកគក់​។ ពពុះ​សាប៊ូ ឬ​ហ្វូ​ម​ ដែល​បាន​បង្កើត​ឡើង​ដោយ​បច្ចេកវិទ្យា Eco bubble ដោយ​រួមបញ្ចូល​គ្នា​នៃ​កម្លាំង​ខ្យល់ ទឹក និង​ពពុះ​សាប៊ូ​ដែល​អាច​ជ្រាបចូល​ទៅក្នុង​សាច់​ក្រណាត់​បាន​យ៉ាង​លឿន​ជាង​ទឹកសាប៊ូ​ធម្មតា​ដល់​ទៅ 40 ដង បើទោះបីជា​បោក​ជាមួយ​ទឹក​ត្រជាក់​ក៏ដោយ​។ ដូច្នេះ​ហើយ​បានធ្វើឲ្យ​សំលៀកបំពាក់​បោក​បាន​ស្អាត​លើស​ម៉ាស៊ីន​បោក​ធម្មតា ជាពិសេស​មិន​មាន​កំណក​សាប៊ូ​ជាប់​លើ​សំលៀកបំពាក់​ឡើយ​។ ម្យ៉ាងវិញទៀត បច្ចេកវិទ្យា​នេះ ក៏​ជួយ​ការពារ​សំលៀកបំពាក់​មិន​ឲ្យ​ស្លកពណ៌​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គ្រប់​សំលៀកបំពាក់​របស់​លោកអ្នក​នៅ​ថ្មី​បានយូរ​។​

* Digital Inverter Technology បច្ចេកវិទ្យា​អ៊ី​ន​វើ​ទ័​រ អ្នក​ជំនាញ​ខាង​សន្សំ​ភ្លើង

​ចាប់ពីពេលនេះ​ទៅ​លោកអ្នក​មិនបាច់​បារម្ភ​ឡើយ​ចំពោះ​ការ​ចំណាយ​លើ​ការប្រើប្រាស់​ភ្លើង ពីព្រោះ Digital Inverter Technology នឹង​ជួយ​សន្សំសំចៃ​ភ្លើង​ជូន​លោកអ្នក​បាន​ខ្ពស់បំផុត​។ បច្ចេកវិទ្យា​ដ៏​ទំនើប​នេះ​ក៏​ធ្វើ​ឲ្យ​ម៉ាស៊ីន​ស្ងាត់ និង​មាន​ធានា​ការប្រើប្រាស់​យូរអង្វែង​ផង​ដែរ​។ អ្វី​ដែល​ពិសេស​បំផុត ​គឺ​ក្រុមហ៊ុន សាម​សុង ហ៊ាន​ធានា​លើ Digital Inverter Motor ជូន​អតិថិជន​ទាំងអស់​រហូតដល់​ទៅ រយៈពេល 11 ឆ្នាំ​។

​និយាយ​ទៅ​មាន​ម៉ាស៊ីន​បោក​សំលៀកបំពាក់ សាម​សុង ទា្វរ​ចំហៀង (Samsung Drum) ថ្មី​ម៉ូ​ដែល WW90K54E0UW/ST អាច​ធានា​ជូន​នូវ​ផាសុកភាព​បាន​ទាំង​គ្រួសារ​តែម្តង​…! តោះ​បងៗ​សុភាពនារី​មេផ្ទះ​ដ៏​ឆ្លាត​វៃ​សម័យថ្មី​នៅ​គិតដល់​ណា​ទៀត​…?

​សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​សូម​អញ្ជើញ​មក​ទស្សនា​ផលិតផល​ដោយ​ផ្ទាល់​តាម​ហាង​ទំនើប​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំង​ប្រទេស ឬក៏​អាច​ធ្វើ​ការ​ទំនាក់ទំនង​ទៅកាន់​ផ្នែក​សេវា​បម្រើ​អតិថិជន​តាមរយៈ​ទូរស័ព្ទ​លេខ​៖ 1800-20 32 32 !

* បញ្ជាក់​៖ រាល់​ការ​ជាវ​ម៉ាស៊ីន​បោក​សំលៀកបំពាក់ សាម​សុង Add-Wash ម៉ូ​ដែល ww90K54E0UW/ST តាម​បណ្តា​ដេប៉ូ​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់​កុំ​ភ្លេច​សួររក​ប័ណ្ណ​ធានា​ផង​ណា៎​…!

​អត្ថបទពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៦ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម