បច្ចេកវិទ្យា
ជំនាញទីផ្សារឌីជីថល ៥ ប្រភេទ អ្នកទីផ្សារត្រូវតែរៀនដាច់ខាត
ការអភិវឌ្ឍន៍បច្ចេកវិទ្យា និងសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស តម្រូវឲ្យសហគ្រិន និងអ្នកទីផ្សាររៀន ទីផ្សារឌីជីថល ។ មិនត្រឹមតែការលក់តាមអ៊ីនធឺណិតប៉ុណ្ណោះទេ ទីផ្សារឌីជីថល គឺជាអាជីពដែលរួមបញ្ចូលគ្នានូវទីផ្សារ SEO ការរចនាគេហទំព័រ ប្រព័ន្ធផ្សព្វផ្សាយសង្គម ការសរសេរចម្លង និងច្រើនទៀត។ វាមិនងាយស្រួលទេ ប៉ុន្តែប្រសិនបើអ្នកអាចរៀនបានទាំងអស់ ពិតណាស់អ្នកមានតម្លៃជាងដៃគូប្រកួតប្រជែងរបស់អ្នក។ ជាជំហានដំបូង មានជំនាញទីផ្សារឌីជីថលទាំងប្រាំខាងក្រោម ដែលធ្វើឲ្យអ្នកភ្លឺស្វាងជាងមុន ក្នុងនាមជាអ្នកទីផ្សារ។
១ ការវិភាគទិន្នន័យ
ការវិភាគទិន្នន័យ ផ្ដោតលើដំណើរការទិន្នន័យពីការប្រមូល ដំណើរការព័ត៌មានផ្សេងៗពីអន្តរកម្មតាមអ៊ីនធឺណិតផ្សេងៗជាមួយទីផ្សារគោលដៅ និងដំណើរការទិន្នន័យតាមតម្រូវការ ដើម្បីសម្រេចបាននូវគោលដៅរំពឹងទុក។ អន្តរកម្មលើអ៊ីនធឺណិតនេះ អាចស្ថិតក្នុងទម្រង់នៃខ្លឹមសារ ដែលទីផ្សារគោលដៅឆ្លើយតប ប្រតិបត្តិការលើអ៊ីនធឺណិត ការស្វែងរកបទ និងប្រភពពាក់ព័ន្ធផ្សេងទៀត។ ជាមួយនឹងអន្តរកម្មនេះ អ្នកអាចប្រមូលទិន្នន័យ សម្អាតទិន្នន័យដែលមិនចាំបាច់ វិភាគវា និងជួយធ្វើការសម្រេចចិត្តទីផ្សារប្រកបដោយប្រសិទ្ធភាព។
២ SEO SEO (Search Engine Optimization)

គឺជាជំនាញនៃការបង្កើតចំណាត់ថ្នាក់គេហទំព័ររបស់ក្រុមហ៊ុន នៅលើទំព័រដំបូងនៃម៉ាស៊ីនស្វែងរក។ ដើម្បីឲ្យអតិថិជនសក្ដានុពល កាន់តែចាប់អារម្មណ៍ក្នុងការចុចលើវា នៅពេលដែលពួកគេកំពុងស្វែងរកផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុនដែលអ្នកធ្វើការឲ្យ។ ប្រសិនបើគេហទំព័ររបស់ក្រុមហ៊ុនស្ថិតនៅលើទំព័រដំបូង ក្នុងលទ្ធផលស្វែងរក នោះវាបង្ហាញថាការមើលឃើញរបស់វា ទៅកាន់អតិជន កាន់តែមានភាពប្រសើរឡើង។ នេះសបង្ហាញថា អតិថិជនសក្ដានុពលអាចរុករកផលិតផល ឬសេវាកម្មដែលផ្ដល់ដោយក្រុមហ៊ុនរបស់អ្នក កាន់តែងាយស្រួល។ ជាការពិតណាស់ នេះអាចបង្កើនចំនួននៃការលក់ និងចរាចរណ៍គេហទំព័ររបស់ក្រុមហ៊ុនទ្វេគុណ។
៣ ការបង្កើតមាតិកា
អ្នកអាចបង្កើតមាតិកាឌីជីថលផ្សេងៗតាមរយៈប្លក់, Twitter, TikTok, Instagram, Facebook និងផ្សេងៗទៀត។ គំនិតវីដេអូ ពាក្យទាក់ទាញ និងការនិទានរឿង គឺជាជំនាញដែលមិនអាចកាត់ថ្លៃបាននៅក្នុងឧស្សាហកម្មនេះ។ ភាពដើម និងភាពសម្បូរបែប គឺជាអាវុធដ៏មានឥទ្ធិពលនៅក្នុងជំនាញនេះ។ វាមិនមែនជារឿងចម្លែកទេ សម្រាប់អ្នកនិយមលេងអ៊ីនធឺណិត ដែលទន្ទឹងរង់ចាំមាតិកាដ៏គួរឲ្យរំភើប ដែលអ្នកបង្កើត។ ពីនេះ អ្នកអាចបញ្ចូលផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនអ្នកបានថែមទៀតផង។

៤ CRM(ការគ្រប់គ្រងទំនាក់ទំនងអតិថិជន)
ការតាមដានបទពិសោធន៍របស់អ្នកប្រើប្រាស់ អាចជួយក្រុមហ៊ុនឲ្យយល់ពីតម្រូវការ ដែលផ្លាស់ប្តូរកាន់តែខ្លាំងឡើងរបស់ពួកគេ។ អ្នកទីផ្សារឌីជីថល ប្រាកដជាត្រូវអភិវឌ្ឍជំនាញ CRM ដើម្បីបង្កើនប្រសិទ្ធភាព បទពិសោធន៍របស់អតិថិជន។ វានឹងកាន់តែល្អ ប្រសិនបើអ្នកអាចភ្ជាប់អ្នកប្រើប្រាស់ជាមួយនឹងកម្រិតអារម្មណ៍ កាន់តែច្រើនទៅកាន់ក្រុមហ៊ុន។ ប្រសិនបើរឿងនេះកើតឡើង កម្រិតនៃភាពស្មោះត្រង់របស់អ្នកប្រើប្រាស់ចំពោះផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុននឹងកាន់តែខ្ពស់។
៥ ប្រព័ន្ធផ្សព្វផ្សាយសង្គម
ប្រព័ន្ធផ្សព្វផ្សាយសង្គម គឺជាកន្លែងដែលក្រុមហ៊ុន និងទីផ្សារគោលដៅធ្វើអន្តរកម្ម។ ការពិតនេះ អនុញ្ញាតឲ្យអ្នកទីផ្សារឌីជីថលជីកជ្រៅទៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម សម្រាប់ជាប្រយោជន៍របស់ក្រុមហ៊ុនក្នុងការបញ្ជូនសារដែលពាក់ព័ន្ធទៅកាន់ទីផ្សារគោលដៅ។ មិនត្រឹមតែការបង្ហោះខ្លឹមសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមប៉ុណ្ណោះទេ អ្នកទីផ្សារឌីជីថលក៏ត្រូវតែរក្សាគុណភាពមាតិកា ភាពពាក់ព័ន្ធ នៃមាតិកា និងអន្តរកម្មរវាងក្រុមហ៊ុន និងទីផ្សារគោលដៅផងដែរ។ អ្នកទីផ្សារគ្រប់រូប ត្រូវតែបង្កើតយុទ្ធសាស្ត្រប្រព័ន្ធផ្សព្វផ្សាយសង្គមមួយ ស្របតាមវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបានប្រើ។ នេះគឺជាអ្វីដែលធ្វើឲ្យអ្នកទីផ្សារត្រូវតែមានភាពច្នៃប្រឌិត និងមានឆន្ទៈក្នុងការសាកល្បងមុខងារថ្មីៗ ដែលជារឿយៗត្រូវបានផ្តល់ដោយវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនីមួយៗ។

ជារួម ទីផ្សារឌីជីថល គឺជាឧស្សាហកម្មដ៏លំបាក រីករាយ និងច្នៃប្រឌិត។ មិនថាអ្នកនឹងផ្តោតលើការបង្កើតមាតិកា ឬរៀនជំនាញទីផ្សារឌីជីថលទាំងអស់នោះទេ ឧស្សាហកម្មនេះ គឺគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ហើយតែងតែត្រូវការដោយក្រុមហ៊ុននានា។ ដូច្នេះសម្រាប់អ្នកដែលមានគំនិតច្នៃប្រឌិត និងចូលចិត្តបញ្ហាប្រឈម វាមិនពិបាកទេ ក្នុងការសាកល្បងអាជីពអ្នកទីផ្សារឌីជីថលនាពេលអនាគត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជំនាញទីផ្សារឌីជីថល៖ ធ្វើទីផ្សារតាមការផ្ញើម៉ែលមិនដែលហួសសម័យទេ
ចុចអាន៖ហេតុផល ៥ យ៉ាងដែលយើងគ្រប់គ្នាគួរមាន ប្លក់ផ្ទាល់ខ្លួនលើអ៊ីនធឺណិត

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា