បច្ចេកវិទ្យា
របៀបសាកថ្មទូរសព្ទឲ្យមានសុវត្ថិភាព ហើយមិនងាយខូច
យើងធ្លាប់បានឮច្រើនមកហើយ ពីបញ្ហានៃការសាកថ្មទូរសព្ទ មិនបានប្រយ័ត្ននាំឲ្យកើតមានគ្រោះថ្នាក់ផ្សេងៗ។ នេះសុទ្ធតែកើតមកពីការព្រងើយកន្តើយ ឬមិនបានយល់ដឹងពីវិធីសាស្ត្រសាកថ្មទូរសព្ទឲ្យបានត្រឹមត្រូវនោះឯង។
ដូច្នេះ ដើម្បីចៀសវាងហានិភ័យនានា សូមអានអត្ថបទនេះជាជំនួយ!
១. កុំប្រើស្មាតហ្វូនរហូតដល់រលត់

ប្រើទូរសព្ទយ៉ាងណា កុំឲ្យវាអស់ថ្មរលីងរហូតរលត់ឈឹង។ ទូរសព្ទដែលមិនងាយខូច គឺកុំទុកថាមពលថ្មដល់ទាបពេក ហើយបើលោតត្រឹម ២០% គួរតែបញ្ចូលថ្មសិន សឹមយកប្រើ។
២. ចៀសវាងកម្ដៅខ្លាំង ឬត្រជាក់ពេក
កម្ដៅខ្លាំងបណ្ដាលឲ្យថ្មឆាប់ប៉ោងនិងកាត់បន្ថយសមត្ថភាពរបស់វា ដូច្នេះ កុំទុកទូរសព្ទដែលសាកថ្មពេញ ១០០% ឲ្យនៅចោលយូរពេក។ រីឯការសាកថ្មនៅសីតុណ្ហភាពត្រជាក់ក៏មិនមែនជារឿងល្អដែរ ព្រោះត្រជាក់ប៉ះពាល់លោហធាតុក្នុងទូរសព្ទអាចធ្វើឲ្យថ្មកាន់ភ្លើងមិនបានយូរ។
៣. ប្រុងប្រយ័ត្នពេលសាកថ្មពេញមួយយប់

ការសាកថ្មចោលពេញមួយយប់ មិនមែនថាមិនអាចធ្វើបាននោះទេ ព្រោះស្មាតហ្វូនសព្វថ្ងៃមានភាពឆ្លាតវៃគ្រប់គ្រាន់ ដើម្បីការពារការឡើងប៉ោង។ ទោះយ៉ាងណា នៅពេលសាកទូរសព្ទចោលពេញមួយយប់ ត្រូវប្រាកដថានឹងមិនធ្វើឲ្យវាឡើងកម្ដៅដោយដាក់នៅក្រោមខ្នើយ ឬមានអ្វីមកផ្ទប់នោះឡើយ។
៤. ចៀសវាងកុំសាកថ្មលឿនពេក
ការសាកថ្មលឿនៗឆាប់ដកចេញ ជាតម្រូវការបន្ទាន់សម្រាប់អ្នកចង់ប្រើទូរសព្ទភ្លាមៗ ប៉ុន្តែមិនត្រូវធ្វើបែបនេះញឹកញាប់ពេកទេ។ បើមានធុរៈចេញក្រៅ គួរតែយកឆ្នាំងសាកទៅតាមដើម្បីអាចសាកថ្មទូរសព្ទបាននៅកន្លែងដែលអ្នកចតនោះ។
៥. ប្រើឆ្នាំងសាកដោយប្រុងប្រយ័ត្ន
កុំប្រើឆ្នាំងសាកថោក ឬចេះតែទិញប្រើផ្ដេសផ្ដាស ព្រោះវាអាចបង្កអន្តរាយដល់ទូរសព្ទ ដោយអាចបណ្ដាលឲ្យឆេះបាន។ ប្រសិនបើត្រូវការប្រើឆ្នាំងសាកថ្មី សូមទៅក្រុមហ៊ុនផលិតទូរសព្ទ ឬតំណាងចែកចាយដែលមានការទទួលស្គាល់ត្រឹមត្រូវ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ BORNREALIST
ចុចអាន៖ពង្រឹង SEO លើទីផ្សារអនឡាញ តាមរយៈការបង្កើតរបៀបរុករក លើ google រហ័ស
ចុចអាន៖ជំនាញសរសេរកូដ ( learn how to code) ជាការបោះជំហានចូលទៅក្នុងសកលលោកដ៏ធំ

-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?