Connect with us

បច្ចេកវិទ្យា

ប្រព័ន្ធសុវត្ថិភាពរថយន្តរបស់ក្រុមហ៊ុន Tesla បរាជ័យសាកល្បង បណ្ដាលឱ្យមនុស្ស ២នាក់ស្លាប់

បានផុស

នៅ

ប្រព័ន្ធជំនួយសុវត្ថិភាព Autopilot នៃក្រុមហ៊ុន Tesla របស់មហាសេដ្ឋី​ Elon Musk កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងបន្ថែមទៀត ក្រោយបរាជ័យសាកល្បង បណ្ដាលឱ្យអ្នកបើកបរម៉ូតូពីរនាក់បានស្លាប់។ បច្ចុប្បន្នករណីស្លាប់នេះបាននិងកំពុងស៊ើបអង្កេតដោយរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) នៅសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបរជ័យសាកល្បងលើកទី១ កើតឡើងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ នៅ Riverside រដ្ឋកាលីហ្វ័រញ៉ា ដោយរថយន្ត Tesla Model Y បានប៉ះទង្គិចនឹងម៉ូតូ Yamaha V Star ។ ចំណែកលើកទី២ កើតឡើងនៅ ១៧ ថ្ងៃក្រោយពីករណីទី១ នៅក្នុងរដ្ឋ Utah ដែលរថយន្ត Model 3 បានបុកជាមួយម៉ូតូ Harley-Davidson ធ្វើឱ្យអ្នក​ជិះ​ម៉ូតូ​ ២​នាក់​ស្លាប់​នៅ​កន្លែង​កើតហេតុ ។

ការបរាជ័យទាំងពីរលើកនេះ ​បានបណ្ដាល​ឱ្យ​អ្នកប្រើប្រាស់មាន​ការ​ភ័យ​ខ្លាចថាអាចនឹង​មាន​បញ្ហា​ជាមួយ​នឹង​បច្ចេកវិទ្យា​ជំនួយ​របស់​អ្នក​បើក​បរ​របស់ក្រុមហ៊ុន Tesla ជា​ពិសេស​បញ្ហា​សម្គាល់​ម៉ូតូ​នៅ​លើដង​ផ្លូវ។

តាមរបាយការណ៍ បានឱ្យដឹងថា ក្នុងចំណោមឧបទ្ទវហេតុចំនួន ៣០ករណី នៅអាមេរិក ដែលប្រព័ន្ធ Autopilot របស់ក្រុមហ៊ុន Tesla បរាជ័យសាកល្បងនាពេលកន្លងមក មាន ១៩ករណីបានបណ្តាលឲ្យមនុស្សស្លាប់។

កាលពីខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ក្រុមហ៊ុន Tesla បានទម្លាក់ឧបករណ៍ចាប់សញ្ញារ៉ាដាពីប្រព័ន្ធសុវត្ថិភាពសកម្ម Autopilot របស់ខ្លួន និងបានកំណែទម្រង់កាមេរ៉ាគឺ Tesla Vision ។ Tesla Vision ដំណើរការ​ដោយ​កាមេរ៉ា​ចំនួន ៨គ្រាប់ ដែល​ដាក់​ជុំវិញ​រថយន្ត និង​គ្មាន​រ៉ាដា។ កាមេរ៉ានេះប្រៀបជាដូចជាភ្នែកអ៊ីចឹង វាបញ្ជូនរូបភាពទៅកាន់បណ្តាញកុំព្យូទ័រ និងវិភាគវត្ថុនានានៅលើផ្លូវ។

ប៉ុន្តែក្រោយបរាជ័យជាច្រើនដង គេសង្ស័យថា Tesla Vision ទំនងមិនដំណើរការក្នុងស្ថានភាពងងឹត និងលក្ខខណ្ឌអាកាសធាតុមិនល្អឡើយ ហើយពេលនេះ អាមេរិកកំពុងត្រួតពិនិត្យយ៉ាងហ្មតចត់លើប្រព័ន្ធសុវត្ថិភាពមួយនេះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ CarBuyer

ចុចអាន៖ Apple ស្នើអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់កុំដាក់ស្លាកសញ្ញាថា “ផលិតនៅតៃវ៉ាន់”

ចុចអាន៖ ប្រវត្តិនៃការចាប់ផ្ដើម និងរឿងរ៉ាវពីក្រោយភាពជោគជ័យរបស់ Samsung

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

Sokha Hotels

ព័ត៌មានពេញនិយម