Connect with us

បច្ចេកវិទ្យា

អាជីវកម្មយុគសម័យ​ឌីជីថលប្រឈមបាត់បង់​ទិន្នន័យ​ដែលបំផ្លាញ​ដោយមេរោគកុំព្យូទ័រ

បានផុស

នៅ

បច្ចេកវិទ្យារីកចម្រើន តាមបណ្តាអាជីវកម្មភាគច្រើនអភិវឌ្ឍខ្លួនប្រើប្រាស់ប្រព័ន្ធឌីជីថលគ្រប់គ្រងទិន្នន័យ ដោយចំណេញ​ពេលវេលា និងកាត់បន្ថយការប្រើប្រាស់មនុស្ស។ ប៉ុន្តែផ្ទុយពីចំណុចវិជ្ជមាន ក៏មានផលរំខានជាច្រើន​ផងដែរ ប្រសិនបើ​ម្ចាស់អាជីវកម្មតាមប្រព័ន្ធឌីជីថល ដែលមិនមានប្រព័ន្ធសុវត្ថិភាពគ្រប់គ្រាន់ ងាយនឹងបាត់បង់ទិន្នន័យវាយលុក​ដោយមេរោគកុំព្យូទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុន ចាន់ឈីម នាយកប្រតិបត្តិក្រុមហ៊ុន Elitech Distributor បានលើកឡើងថា តាមការស្រាវជ្រាវ មេរោគកុំព្យូទ័រដែលវាយលុកជាសកលមានចំនួនដល់ទៅ ៥.៤ ពាន់លានករណី ដែលក្នុងនោះ ការគំរាមកំហែងរបស់​មេរោគ រ៉េនសាំវែ មានរហូតដល់ ៦៨.៥ភាគរយ។ លោកថា ប្រទេសចិនមានមេរោគវាយលុកច្រើនជាងគេរហូតដល់​ប្រមាណ ៤៨.៧ភាគរយ នៃកុំព្យូទ័រសរុបទាំងអស់ទូទាំងប្រទេស ដែលបានវាយលុកដោយ Hacker។ តួលេខនេះ មានចំនួនច្រើន ដែលម្ចាស់អាជីវកម្មឌីជីថលមានការព្រួយបារម្ភ។

​លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានឱ្យដឹងថា បច្ចុប្បន្ននៅកម្ពុជា មានការប្រើប្រាស់កម្មវិធីដែលពុំមានអាជ្ញាបណ្ណត្រឹមត្រូវ ដែលនេះមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគតាមកុំព្យូទ័រ។

ដោយសារតែមានការយាយីពីសំណាក់មេរោគថ្មីៗជាច្រើន នៅលើពិភពលោក និងដើម្បីជួយការពារទិន្នន័យដល់​អ្នកប្រើប្រាស់ ក្រុមហ៊ុន Elitech Distributor បានសហការជាមួយក្រុមហ៊ុន HTech Holding បានចុះអនុ​ស្សារណៈយោគយល់គ្នា និងដាក់ឱ្យដំណើរការកម្មវិធីកម្ចាត់មេរោគ ESET នៅល្ងាចថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២២។

​លោក Rainy ទីប្រឹក្សាសន្តិសុខ HTech Holding បានលើកឡើងថា ESET គឺជាកម្មវិធីកម្ចាត់មេរោគ មានវត្តមាននៅលើទីផ្សារពិភពលោកជាង ២០០ប្រទេស គិតមកដល់បច្ចុប្បន្នមានអាយុកាសជាង ៣០ឆ្នាំមកហើយ។ លោកថា Eset គឺជាកម្មវិធីកម្ចាត់មេរោគ ជាប់លំដាប់ថ្នាក់លេខ១ ដែលមានការទទួលស្គាល់ខ្លាំង នៅប៉ែកអឺរ៉ុប។ លោកបន្តថា កម្មវិធីកម្ចាត់មេរោគ ESET ជាជម្រើសទី១ សម្រាប់អតិថជនក្នុងការជួយការពារដល់អ្នកប្រើប្រាស់ទៅលើ  Server កុំព្យូទ័រ ទូរសព្ទ័ដៃ Android ពីមេរោគ ជាពិសេសការបាត់បង់ទិន្ន័យ និង គណនីធនាគារជាដើម។

លោក ប៊ុន ចាន់ឈីម បានសង្កត់ធ្ងន់ថា ការប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ ESET បានជួយការពារឯកសារសំខាន់ៗ​របស់យើងពីមេរោគ និងទប់ស្កាត់មិនឱ្យមេរោគចូលកុំព្យូទ័រ ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម