បច្ចេកវិទ្យា
“ពិព័រណ៍ជំនាញសិក្សា និងការងារ” ប្រចាំឆ្នាំរបស់សមាគម FUSAAC ធ្វើតាមអនឡាញ ដោយមានការគាំទ្រពីក្រុមហ៊ុន Smart Axiata
សមាគមអតីតនិស្សិតអាហារូបករណ៍សហរដ្ឋអាមេរិក (FUSAAC) ក្រោមភាពជាដៃគូជាមួយក្រុមហ៊ុន Smart Axiata បានផ្ដើមកម្មវិធី “ពិព័រណ៍ជំនាញសិក្សា និងការងារ” ប្រចាំឆ្នាំរបស់ខ្លួន តាមអនឡាញ ដោយបង្កើតបណ្ណាល័យឌីជីថល ដែលមានវីដេអូ និងកម្មវិធីផតឃែស (Podcasts) ចំនួន ១០០ ស្ដីអំពី មុខវិជ្ជាសិក្សា និងវិជ្ជាជីវៈផ្នែក វិទ្យាសាស្ត្រ គណិតវិទ្យា វិស្វកម្ម និងបច្ចេកវិទ្យា (STEM) ជាច្រើន និងមានសេវាផ្តល់ប្រឹក្សាមុខរបរ និងអាជីពផងដែរ។

ពិព័រណ៍ជំនាញសិក្សា និងការងារ របស់សមាគម FUSAAC ដែលបានរៀបចំឡើងរៀងរាល់ឆ្នាំតាំងពីឆ្នាំ ២០០៩ នៅតែមានគោលបំណងដូចរាល់ដង ពោលគឺជួយសិស្សានុសិស្សជ្រើសរើសជំនាញសិក្សា ដែលត្រឹមត្រូវសម្រាប់ពួកគេ។ ក៏ប៉ុន្ដែដោយសារ ការរាតត្បាតជាសកលនៃវីរុសកូវីដ១៩ សមាគម និងក្រុមហ៊ុន Smart បានផ្ដួចផ្ដើមបង្កើតបណ្ណាល័យឌីជីថលនៃជំនាញសិក្សា ដែលជួយឱ្យសិស្សានុសិស្សកាន់តែច្រើនឡើងនៅទូទាំងប្រទេសអាចស្វែងរកព័ត៌មានបាន។ ចាប់តាំងពីពិព័រណ៍ត្រូវបានរៀបចំដំបូង ព្រឹត្តិការណ៍នេះបានជួយសិស្សានុសិស្សចំនួនជាង ២៤០០ នាក់ជារៀងរាល់ឆ្នាំ ក្នុងការជ្រើសរើសមុខជំនាញសាកលវិទ្យាល័យរបស់ពួកគេ រួមទាំងអាជីពដែលពួកគេប្រាថ្នានាពេលអនាគត ។

កម្មវិធីពិព័រណ៍ជំនាញសិក្សា និងការងារតាមប្រព័ន្ធអនឡាញនេះទទួលបានគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និង ការគាំទ្រពីស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា និងក្រុមហ៊ុន Smart Axiata។

លោក ហោ តូនី អ្នកសម្របសម្រួលគម្រោងនៃសមាគម FUSAAC បានឲ្យដឹងថា “ថ្វីបើមានការរឹតត្បិតដោយសារ កូវីដ១៩ យើងនៅតែប្ដេជ្ញាបន្តពិព័រណ៍ជំនាញសិក្សា និងការងារ តាមរយៈអនឡាញ ដើម្បីចែករំលែកព័ត៌មាន ដែលមានប្រយោជន៍ និងជួយសិស្សានុសិស្សក្នុងការសម្រេចចិត្តលើជំនាញសិក្សា ឬអាជីពនាពេលអនាគរបស់ពួកគេ ហើយសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Smart Axiata ដែលបានគាំទ្រពួកយើងផ្នែកហិរញ្ញវត្ថុ”។

ការផ្តល់លទ្ធភាពឱ្យយុវជនធ្វើការជ្រើសរើសមុខជំនាញប្រកបដោយព័ត៌មានគ្រប់ជ្រុងជ្រោយ គឺជាជំហានដ៏សំខាន់មួយ ក្នុងការបង្កើតឱកាសសម្រាប់ពួកគេ ដើម្បីបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សា។ កម្មវិធី អាហារូបករណ៍ SmartEdu ដែលបានផ្តល់និស្សិតនូវអាហារូបករណ៍ជាមួយនិងប្រាក់ខែពេញលេញ ក៏ដូចជាប្រាក់ឧបត្ដមប្រចាំខែពេញមួយឆ្នាំសិក្សានៅមហាវិទ្យាល័យផងដែរ ក៏មានមានគោលដៅបង្កើតឱកាសទាំងអស់នេះផងដែរ។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន (Thomas Hundt) មានប្រសាសន៍ថា “ពិព័រណ៍ជំនាញសិក្សា និងការងារ ស្របតាមគោលដៅដែលយើងព្យាយាមសម្រេចជាមួយ កម្មវិធី SmartEdu Discovery Day ដែលជាពិព័រណ៍មួយនៅតាមបណ្តាខេត្តនានាជុំវិញប្រទេសកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីមុខវិជ្ជាផ្សេងៗនៅសាកលវិទ្យាល័យ និងស្វែងរកអ្នកមានទេពកោសល្យឆ្លាតវៃសម្រាប់កម្មវិធីអាហារូបករណ៍ SmartEdu”។

លោក ថូម៉ាស បានបន្ថែមទៀតថា “ការបង្កើតឱកាសសម្រាប់សិស្សានុសិស្សកម្ពុជាក្នុងវិស័យអប់រំ ជាពិសេសក្នុង វិស័យអប់រំ STEM គឺជាភាពស្នូលនៃបេសកកម្មរបស់ក្រុមហ៊ុន Smart Axiata។ ដូច្នេះ ទោះបីយើងមានការសោកស្តាយដែលយើងមិនបានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ដោយផ្ទាល់ក្នុងឆ្នាំនេះ យើងរីករាយដែលបានឃើញពិព័រណ៍ជំនាញសិក្សា និងអាជីពបន្តធ្វើតាមអនឡាញ ជាមួយការគាំទ្រពីយើង”។
វីដេអូ និងកម្មវិធីផតឃែស (Podcasts) ចំនួន១០០ នឹងត្រូវចាក់បញ្ចាំងលើទំព័រហ្វេសប៊ុករបស់ សមាគម FUSAAC និង Smart for Cambodia និង គេហទំព័រផ្លូវការរបស់ សមាគម FUSAAC តាមរយៈ www.fusaac.org។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.facebook.com/fusaac ឬ www.facebook.com/smartforcambodia៕
អត្ថបទ៖ កោះកែវ
អត្ថបទ ផ្សាយពាណិជ្ជកម្ម

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ