បច្ចេកវិទ្យា
ហុងដា BeAT ស៊េរីថ្មី ដែលយុវវ័យទន្ទឹងរង់ចាំ បានដាក់លក់ជាផ្លូវការហើយ

ក្រុមហ៊ុន អិន ស៊ី អិច ដែលជាក្រុមហ៊ុននាំចូល និង ចែកចាយផ្តាច់មុខនូវផលិតផល ម៉ាក Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេ រួមមាន ៖ ម៉ូតូ Honda រថយន្ត Honda និង ម៉ាស៊ីនកសិឧស្សាហកម្ម Honda។

ដោយមានការទន្ទឹងរង់ចាំពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងទីផ្សាររបស់ប្រទេសកម្ពុជាកាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ នេះ ក្រុមហ៊ុនបានដាក់លក់ជាផ្លូវការម៉ូតូម៉ាក Honda BeAT ស៊េរីថ្មី ក្រោមគំនិត #ENERGIZE_YOUR_FUN ដែលបង្ហាញពីភាពរីករាយគ្មានដែនកំណត់ កាន់តែលេចធ្លោរ និងកាន់តែ SPORTY។ តែមថ្មីដែលត្រូវបានរចនាឡើងតាមបែបក្រាហ្វិក GEOMETRIC METRO LINE ភ្ជាប់ដោយឡូហ្គោ BeAT ក្រូម៉េពណ៍PLATINUM ដ៏រស់រវើក បានឆ្លុះបញ្ចាំងពីភាពក្លៀវក្លា និងឈានមុខគេជានិច្ច ជាមួយនឹងបច្ចេកវិទ្យាទំនើប បំពាក់ដោយកម្លាំងម៉ាស៊ីន 110cc PGM-FI ជំរុញឲ្យការបើកបររបស់អ្នកកាន់តែរីករាយហាក់ដូចជាចង្វាក់តន្ត្រីបែបអេឡិចត្រូនិច ស័ក្តិសមឥតខ្ចោះសម្រាប់យុវវ័យក្នុងយុគសម័យថ្មីនេះ។

មុខងារពិសេសៗផ្សេងៗដែលត្រូវបានបំពាក់ទៅលើ Honda BeAT ស៊េរីថ្មីមានដូចរៀបរាប់ខាងក្រោម៖
- ចង្កៀងមុខបំពាក់ដោយអំពូល LED ដ៏ទំនើបជំនាន់ចុងក្រោយបំផុតដែលធ្វើអោយមានពន្លឺ ភ្លឺច្បាស់ល្អប្រើប្រាស់បានគ្រប់ស្ថានភាពផ្លូវនានា។
- កុងទ័ររចនាតាមបែប SEMI DIGITAL ជាមួយ ECO INDICATOR ដែលមានមុខងារផ្ដល់ដំណឹង នៅពេលអ្នកបើកបរ ល្បឿនថេរដើម្បី បង្ហាញពីប្រសិទ្ធភាពសន្សំសំចៃប្រេងបានល្អ
- អស់បារម្ភពីការសាកថ្ម ជាមួយ ហុងដា BeAT ដែលបំពាក់នូវប្រព័ន្ធសាកថ្ម AC SOCKET កាន់តែទំនើបរក្សាទំនាក់ទំនងបានគ្រប់ពេលវេលា
- កុងតាក់សោរសុវត្ថិភាព បំពាក់សន្ទះការពារ ជាមួយប៊ូតុងបើក U-BOX បង្កើនសុវត្ថិភាពទ្វេរដង
- ឃ្លុបធំ ទំហំ12លីត្រ ដែលអាចដាក់សម្ភារៈបានច្រើនតាមតម្រូវការ

តួត្រូវបានអភិវឌ្ឍឡើងជំនាន់ចុងក្រោយ (eSAF) តាមស្តង់ដាររបស់ ហុងដា ធ្វើឲ្យកាន់តែមានសន្ទុះ បង្កើន និងងាយស្រួលគ្រប់គ្រងក្នុងការបើកបរ។
ដើម្បីផ្តល់ជាជម្រើសដល់យុវវ័យសម័យថ្មី ហុងដា BeAT ក៏មាន ៤ ពណ៌សម្រាប់ជ្រើសរើស គឺ ពណ៌ ស ពណ៌ ខៀវ ពណ៌ ក្រហម និង ពណ៌ខ្មៅ។

គួរបញ្ជាក់ដែរថា អតិថិជនទាំងអស់ អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូរទាំងប្រទេស ចាប់ពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២១ នេះតទៅ។
សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬ
ចូលទៅកាន់គេហទំព័រ : https://www.ncxhonda.com/motorcycles/kh/ACH110CBTN-2CA

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?