បច្ចេកវិទ្យា
មកដល់ហើយ…. iPhone 14 ផ្លូវការ មានលក់ហើយ នៅ iOne ចាប់ពីថ្ងៃនេះតទៅហើយ
ទីបំផុតក្រុមហ៊ុន iOne ដែលជាក្រុមហ៊ុន ទទួលបានសិទ្ធិលក់ផលិតផល Apple ដែលមានធានាត្រឹមត្រូវស្របច្បាប់ នៅក្នុងទីផ្សារប្រទេកម្ពុជា បានដាក់លក់ជាផ្លូវការហើយនូវទូរស័ព្ទ iPhone ម៉ូដែលថ្មីរបស់ Apple គឺ iPhone 14, iPhone 14 Pro និង iPhone 14 Pro Max ដែលជាទូរស័ព្ទដែលកំពុងមានការគាំទ្រច្រើនខ្លាំងពីសំណាក់អតិថិជន ដែលនិយមប្រើប្រាស់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple នៅពាសពេញពិភពលោក ក៏ដូចជាក្នុងព្រះរាជាណាចក្រកម្ពុជា។

កាលពីព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ iOne ក៏បានរៀបចំផ្តល់ជូននូវទូរស័ព្ទសម្រាប់អតិថិជនធ្វើការកុម្ម៉ង់ទុកជាមុននូវម៉ូដែលទាំងបីខាងលើ ក្នុងសប្តាហ៏មុននេះនៅគ្រប់សាខារបស់ iOne ទាំងអស់។ ដោយឡែកម៉ូដែល iPhone 14 Plus និងមកដល់ជាផ្លូវការក្រោយគេ គឺនៅក្នុងខែតុលា ឆ្នាំ ២០២២ ខាងមុខ។

ដូចនេះអតិថិជនដែលមានបំណងជាវទូរស័ព្ទ iPhone 14, iPhone 14 Pro, iPhone 14 Pro max ឬបង់រំលស់ ជាមួយអត្រាការប្រាក់ទាប ក៏ដូចជាមានបំណងចង់ឃើញរូបរាងផ្ទាល់ អតិថិជនអាចអញ្ជើញទៅសាខាណាមួយរបស់ iOne ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។ បញ្ជាក់គ្រប់ផលិតផលសុទ្ធតែងមានធានាត្រឹមត្រូវផ្លូវការ ពី Apple។


សម្រាប់ព័ត៌មានលម្អិត ក៏ដូចជាមើលផ្ទាល់នូវផលិតផលដាក់តាំងបង្ហាញ អតិថិជនអាចទៅកាន់សាខាទាំងពីររបស់ iOne ដូចខាងក្រោម៖
iOne សែនសុខ៖ ជាន់ទី ១ ផ្សារទំនើប អ៊ីអនម៉លសែនសុខស៊ីធី ផ្លូវ ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទលេខ៖ ០២៣ ៩៩៣១៦១។
iOne សុធារស៖ ជាន់ទី ១ ផ្សារទំនើបអ៊ីអនភ្នំពេញ ផ្លូវ សុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទូរស័ព្ទលេខ៖ ០២៣ ៩៩៣១៨១៕




-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល