Connect with us

ព័ត៌មានជាតិ

នាយកដ្ឋាន​ព័ត៌មាន​វិទ្យា​ ស្នើ​ឲ្យ​បញ្ឈប់​សកម្មភាព​អសីលធម៌​ ឬ រូបភាព​អាសអាភាស​ក្នុង​បណ្ដាញ​សង្គម​ TikTok

បានផុស

នៅ

នាយកដ្ឋាន​ព័ត៌មាន​វិទ្យា​ ស្នើ​ឲ្យ​បញ្ឈប់​សកម្មភាព​អសីលធម៌​ក្នុង​កម្មវិធី​បណ្តាញ​សង្គម TikTok! ឬ កម្មវិធី​វីដេអូ​ខ្លីៗ ដែល​កំពុង​ពេញនិយម​ក្នុង​ស្រទាប់​យុវវ័យ​កម្ពុជា​។ ដើម្បី​ទទួលបាន​ការទាក់ទាញ​អ្នកទស្សនា អ្នកប្រើប្រាស់​កម្មវិធី TikTok ព្យាយាម​បង្កើត​នូវ​វីដេអូ​ត្រាប់​សម្លេង ឬ​ការ​បញ្ចេញ​កាយវិការ​កំប្លែង​។​ល​។

នាយក​ដ្ឋាន​ព័ត៌មាន​វិទ្យា​ បាន​ឲ្យ​ដឹង​ថា កន្លងមក​ក្រុមការងារ​សង្កេត​ឃើញថា​ បងប្អូន​មួយចំនួន​បាន​ប្រើប្រាស់​កម្មវិធី​នេះ ប្រាស់​ចាក​ពី​ក្រមសីលធម៌​សង្គម ឬ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដូចជា​៖

  • បង្កើត​វីដេអូ​បង្ហាញ​កាយវិការ ឬ​រូបភាព​អាសអាភាស​
  • បង្កើត​វិ​ដេអូ​ជាមួយ​កាយវិការ ឬ​ពាក្យពេចន៍​អសីលធម៌​
  • បង្កើត​វីដេអូ​ក្នុង​គោលបំណង​បង្កើត​ព័ត៌មាន​ក្លែងក្លាយ បង្ខូច​កិត្តិយស​អ្នកដទៃ ឬ​បង្ក​ឲ្យ​មាន​ចលាចល​សង្គម។

​អាស្រ័យហេតុនេះ នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូម​ក្រើនរំលឹក​ដល់​អ្នកលេង​កម្មវិធី​បណ្តាញ​សង្គម TikTok មេត្តា​បញ្ឈប់​សកម្មភាព​ខុសឆ្គង ដូច​បាន​រៀបរាប់​ខាងលើ ព្រោះ​ទង្វើ​ទាំងនេះ​អាចធ្វើ​ឲ្យ​ខ្លួន​ក្លាយជា​ជនល្មើស​នៃ​បទល្មើស​ណាមួយ ដោយ​ពុំបាន​ដឹងខ្លួន៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម