Connect with us

បច្ចេកវិទ្យា

មកដឹងមូលហេតុបាត់ចំនួន Follower ក្នុង Facebook កំពុងផ្អើលពិភព​លោក

បានផុស

នៅ

Follower នៅក្នុងបណ្តាញសង្គម Facebook នៅជុំវិញពិភពលោកកំពុងតែមានការធ្លាក់ចុះជាច្រើន មិនថាតែនៅលើ Page សារព័ត៌មានធំៗ ឬ Page តារា បុគ្គលល្បីៗ នោះឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបាត់បង់ចំនួន Follower នេះ ក្រុមហ៊ុន Meta ចេញបញ្ជាក់ថា គឺដោយសារតែក្រុមហ៊ុនធ្វើការលុបចោលគណនី Facebook ក្លែងក្លាយ (Fake Account) ជាច្រើន ដែលបង្កើតឡើងក្នុងចេតនាមិនសមរម្យណាមួយ ប៉ះពាល់ដល់គោលការណ៍របស់ក្រុមហ៊ុន ហើយជារៀងរាល់ថ្ងៃ បច្ចេកវិទ្យាប្រព័ន្ធការពារ Facebook បានធ្វើការលុបចោលគណនីទាំងនោះខ្ទង់លានគណនី ។

ចន្លោះខែមេសា ដល់ខែមិថុនា ឆ្នាំ ២០២២ នេះ  បច្ចេកវិទ្យាប្រព័ន្ធការពារ Facebook ចាប់បានគណនី ជាង ១.៤ ពាន់លានគណនី ដែលសង្ស័យថា ជាគណនី Bot (កម្មវិធីស្វ័យប្រវត្តិ) ហើយបានធ្វើការលុបចោលគណនីក្លែងក្លាយប្រមាណជា ១.៦ ពាន់លានគណនីផងដែរ ។

ជាមួយគ្នានេះ ផេកសារព័ត៌មានធំៗដូចជា New York Times, Washington Post, Huffington Post, The Hill, USA Today, New York Post និង Newsweek គឺសុទ្ធតែបាត់បង់ចំនួន Follower អស់ជាច្រើនម៉ឺនគណនី ពោលសារព័ត៌មានទាំង ៧ នេះធ្លាក់ចំនួន ៣៨,៨១២ Like កាលពីថ្ងៃចន្ទ និង ២៩,៦៩២ Like កាលពីថ្ងៃអង្គារ ។

សូមបញ្ជាក់ថា ចាប់តាំងពីខែមេសា ដល់ខែមិថុនា ឆ្នាំ ២០២២ នេះ ក្រុមហ៊ុន Meta ចាប់បានគណនីក្លែងក្លាយ ប្រមាណជា ៥ ភាគរយដែលបានប្រើប្រាស់នៅជុំវិញពិភពលោក ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ Newsweek

ចុចអាន ៖ ទីបំផុត អាចម៍ផ្កាយដែលយានអង្គការ ណាសា ហោះបុក បង្វែរផ្លូវក្នុងលំហ​ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម