Connect with us

បច្ចេកវិទ្យា

វៀតណាម ត្រៀមដាក់លក់ឡានអគ្គិសនីហោះ វាយលុកទីផ្សារក្នុងឆ្នាំ ២០២៤ (មានវីដេអូ)

បានផុស

នៅ

ក្រុមហ៊ុន​វៀតណាម Airlios បាន​បង្ហាញគម្រូឡាន​អគ្គិសនី​ហោះដែលគ្រោង​នឹងផលិតលក់​ជា​លក្ខណៈ​ពាណិជ្ជកម្ម​នៅ​ឆ្នាំ ២០២៤ ខាងមុខនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះលក្ខណៈឡានអគ្គិសនីដែលផលិតដោយ​ក្រុមហ៊ុន Airlios នេះ មានកៅអីអង្គុយតែមួយប៉ុណ្ណោះ ដាក់ថ្មចំនួន ៨ គ្រាប់ សាកពេញក្នុងរយៈពេល ៧ ទៅ ៩ នាទី អាចហោះឡើងដល់រយៈកម្ពស់ខ្ពស់បំផុត ១២ ម៉ែត្រ ជាមួយល្បឿន ១០០ គីឡូម៉ែត្រ​ក្នុងមួយម៉ោង ហើយត្រឹមរយៈពេល ១០ វិនាទី ឡានហោះនេះ អាចឡើងដល់កម្ពស់ ១០ ម៉ែត្រឯណោះ ។

ទន្ទឹមនោះ ឡានហោះនេះ ផលិតចេញពីអាលុយមីញ៉ូម និងសរសៃកាបូន ដែលអាចហោះហើរបានទាំងដោយស្វ័យប្រវត្តិ និងតាមរយៈការបញ្ជាដោយផ្ទាល់ផងដែរ ។

លោក Mai Thien Vu ប្រធានផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុនបានប្រាប់សារព័ត៌មាន VnExpress ថា គម្រោងនៃការផលិតឡានហោះដោយថាមពលអគ្គិសនីនេះ ត្រូវបានចាប់ផ្តើមឡើងតាំងពី ៥ ឆ្នាំមុនម្ល៉េះ ហើយមកដល់ពេលនេះ ការផលិត គឺសម្រេចបាន ៧០-៨0 ភាគរយហើយ ហើយក៏នឹងគ្រោងចាប់ផ្តើមការហោះហើរលើកដំបូង បន្ទាប់ពីធ្វើកំណែពាណិជ្ជកម្មនៅចុងឆ្នាំ ២០២៣ ។

ប្រសិន​បើ​វា​ត្រូវ​បាន​គេ​ដាក់ឲ្យ​ដំណើរការ​តាម​ការ​គ្រោងទុក នោះ Airlios អាច​នឹង​ក្លាយ​ជាឡាន​ហោះ​ដំបូង​គេ​នៅ​អាស៊ីអាគ្នេយ៍ ហើយនឹងមានតម្លៃស្តង់ដាប្រហែល ៨១,០០០ ដុល្លារ ។ បន្ថែមពីនេះ Airlios ក៏នឹងបញ្ចេញម៉ូដែលផ្សេងទៀតដែលមានតម្លៃរហូតដល់ ៩៩,០០០ ដុល្លារផងដែរ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ VN Express

ចុចអាន ៖ Breaking News! ផ្ទុះការបាញ់ប្រហារក្នុងពិធីបុណ្យ Halloween នៅអាមេរិក មនុស្សច្រើននាក់​កំពុងរងគ្រោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម