Connect with us

បច្ចេកវិទ្យា

ថ្មី​ទៀតហើយ​! realme C17 បាន​ដាក់​ប្រកាស​ជា​ផ្លូវការ​ជាមួយនឹង​អេក្រង់ 90Hz ជាមួយ​កាមេរ៉ា​ទម្លុះ​អេក្រង់ និង​ថាមពល​ថ្ម​ធំ 5000mAh

បានផុស

នៅ

realme ជា​ម៉ាក​ស្មា​ត​ហ្វូ​ន ដែល​មាន​ការ​រីកចម្រើន​ឆាប់រហ័ស​បំផុត​សព្វថ្ងៃ​នេះ បាន​ដាក់​ប្រកាស​ផ្លូវការ​នូវ realme C17 ដែលមាន​អេក្រង់​រលូន​90Hz ជាមួយ​កាមេរ៉ា​ទម្លុះ​អេក្រង់ ថាមពល​ថ្ម​ធំ 5000mAh កាមេរ៉ា AI 4 គ្រាប់​។ វា​ត្រូវបាន​គេ​រចនា​ឡើង​ដើម្បី​បង្កើន​បទពិសោធន៍​នៃ​realme C series និង​នាំមក​នូវ​ភាព​ភ្ញាក់ផ្អើល​ដែល​មិន​ធ្លាប់មាន​ពីមុន​សម្រាប់​យុវវ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាមួយនឹង​ស្មារតី Dare to leap realme C17 គឺជា​ម៉ូ​ឌែ​ល​ទី​១ ដែល​មាន​បំពាក់​ជាមួយនឹង​អេក្រង់​រលូន​90Hz នៅក្នុង​ជួរ​តម្លៃ​២០៩​ដុល្លារ ដែល​នឹង​ផ្តល់​បទពិសោធន៍​កាន់តែ​រលូន​ជាង​មុន​។ លើសពីនេះទៅទៀត realme ក៏មាន​គោលបំណង​ដើម្បី​លើកទឹកចិត្ត​ដល់​យុវជន​ឲ្យ​“ ហ៊ាន​” ខិតខំ​ដើម្បី​ឲ្យ​ជីវិត​ទទួលបាន​ភាពរលូន​រីកចម្រើន​ទៅមុខ ទោះបីជា​ត្រូវ​ជួបប្រទះ​ឧស​គ្គ​យ៉ាងណាក៏ដោយ​។ ជាមួយនឹង​ការតស៊ូ​និង​ភាពក្លាហាន ភាពជោគជ័យ​នៅ​កាន់តែ​ជិត​យើង​។

ឆ្ពោះទៅមុខ​ជាមួយនឹង​អេក្រង់​រលូន 90Hz កាមេរ៉ា​ទម្លុះ​អេក្រង់ និង​កាមេរ៉ា AI 4 គ្រាប់​
realme C17 បំពាក់​មកជា​មួយ​អេក្រង់​រលូន 90Hz ទំហំ ៦.៥ អ៊ី​ញ និង​ល្បឿន​ប៉ះ​បញ្ជា 120Hz ធ្វើ​ឲ្យ​រាល់​ការ​ប៉ះ​បញ្ជា​ពិតជា​រអិល​។ អេក្រង់​90Hz មាន​ល្បឿន​អេក្រង់​លឿន​ជាង​អេក្រង់ 60Hz ធម្មតា​រហូតដល់ 50% ដែល​លទ្ធផល​ធ្វើ​ឲ្យ​មានបទពិសោធន៍​មើលឃើញ​ច្បាស់​និង​រលូន​។ ដោយ​បំពាក់​កាមេរ៉ា​ទម្លុះ​អេក្រង់ realme C17 មាន​សមាមាត្រ​អេក្រង់​រហូតដល់ 90% នៃ​តួខ្លួន វា​ធ្វើ​ឲ្យ​បទពិសោធន៍​នៃ​ការកម្សាន្ត​កាន់តែ​អស្ចារ្យ សម្រាប់​យុវវ័យ​។

realme C17 ថែមទាំង​មាន​បំពាក់​កាមេរ៉ា AI 4​គ្រាប់ ដែល​កាមេរ៉ា​គោល​13MP f/2.0 ធ្វើអោយ រូបភាព​កាន់តែ​ភ្លឺ​ច្បាស់​។ កាមេរ៉ា​ទី​2 ជា​ប្រភេទ​លែ​ន​ថត​ប្លង់​ទូលាយ​119° ដែល​អាច​ថត ទេសភាព និង​អាគារ​ធំៗ​កាន់តែ​ស្អាត​។ កាមេរ៉ា​ទី​3 ជា​ប្រភេទ​លែ​ន​ថត​ប្លង់​ជិត “​ម៉ាក្រូ​លែ​ន​” ដែល​អាច​ថត​បាន​ចំនុច​លម្អិត​ដែល​ជិត​រហូតដល់​4cm និង​កាមេរ៉ា​ទី​4 ជា​ប្រភេទ​លែ​ន ស​ខ្មៅ “ B&W Portrait” សម្រាប់​ថតរូប​ព្រាល​ផ្ទៃ​ខាងក្រោយ ដែលមាន គុណភាព​ខ្ពស់​។ ដោយមាន​ជំនួយ​ពីមុខ​ងារ​Super Nightscape realme C17 អាច​ថតរូប​ភាព​ពេល​យប់​បាន​យ៉ាង​ស្រស់ស្អាត។

សមត្ថភាព​ខ្លាំង ថាមពល​ថ្ម​ធំ realme C17 មាន​សមត្ថ​ភាពខ្លាំង អាចបំពេញ​នូវ​តម្រូវការ​ប្រចាំថ្ងៃ​របស់​អ្នក​បាន​យ៉ាង​ល្អ ។ វា​មាន​បំពាក់​នូវ​បន្ទះ​ឈី​ប​Snapdragon 460 និង​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​បទពិសោធន៍​លេង ហ្គេម យ៉ាង​រលូន ។ វា​ថែមទាំង​អាចដាក់​បាន Sim 2​និង​អាច​បន្ថែម​Memory Card​បាន​រហូតដល់​256GB ។ realme C17 រត់​ដោយ realme UI ដែល​ពេញនិយម​បំផុត នាំមក​នូវ​ការកម្សាន្ត​ឥត​ដែន​កំណត់​។

ដោយ​បន្ត​នូវ​គុណសម្បត្តិ​ថាមពល​ថ្ម​ធំ នៃ​C series, realme C17 ក៏មាន​បំពាក់​ថាមពល​ថ្ម​ធំ​5000mAh និង​ការ​សាក​លឿន​18W​។ ដូចនេះ វា​អាច​ទុក​Standby បាន​34​ថ្ងៃ និង​អាច​និយាយ​ទូរស័ព្ទ​បាន 35.7​ម៉ោង ហើយ​អាច​សាក​ថ្ម​បាន​33%​ក្នុង​រយៈពេល​៣០​នាទី ។ វា​មាន​មុខងារ​បង្កើន​ប្រសិទ្ធភាព​និង​សន្សំសំចៃ​ថ្ម ។ ដូច្នេះ អ្នក​អាច​ប្រើប្រាស់​ថ្ម​ត្រឹមតែ​5% សម្រាប់​ការលេង​WhatsApp ជិត​1.2​ម៉ោង​។​

​ការ​រចនា​ដ៏​ពេញនិយម និង​គុណភាព​ខ្ពស់​
​ក្នុងនាម​ជា​ក្រុមហ៊ុន​ពេញនិយម​ផ្នែក​បច្ចេកវិទ្យា realme បាន​យកចិត្តទុកដាក់​ផ្តោតទៅលើ​ការនាំ​ចូល​ថ្មី នៃ​វិស័យ បច្ចេកវិទ្យា ហើយ​ដែល​ខុសគ្នា​ពី C series​ម៉ូ​ឌែ​ល​ដទៃ​នោះ​គឺ realme បាន​បំផុសគំនិត​ដោយ “​ភ្នែកឆ្មា​” បង្ហាញ​ពី​អារម្មណ៍​អា​ថ៍កំ​បាំង​នៃ​វត្ថុ​មានតម្លៃ ហើយ​អ្នក​នឹងមិន​នឹកស្មាន​នោះទេ​ថា​វា​មានតម្លៃ​ត្រឹម​២០៩​ដុល្លារ ។​

realme មាន​ពីរ​ពណ៌​សម្រាប់​ជ្រើសរើស​ដែលមាន​ពណ៌​ខៀវ “Navy Blue” និង​ពណ៌​បៃតង “Lake Green” ដែលមាន​ចំណាំងផ្លាត​ពន្លឺ​ជះ​ចេញមក​យ៉ាង​ស្រស់ស្អាត នាំមក​នូវ​អារម្មណ៍​ដ៏​ប្លែក​។ វា​ថែមទាំង​មាន​តួរ​ខ្លួន​ស្តើង និង​ទម្ងន់​ស្រាល ត្រឹមតែ​188g​និង​8.5mm​តែប៉ុណ្ណោះ​។​

​វា​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​យុវវ័យ realme C17 គឺ​សក្តិសម​ខ្លាំងណាស់​ដែលមាន​អេក្រង់​រលូន​90Hz ជាមួយ​កាមេរ៉ា​ទម្លុះ​អេក្រង់ មានគុណ​ភាពល្អ​ជាង​ផលិតផល ក្នុង​ជួរ​តម្លៃ​ដូចគ្នា ហើយ​វា​ត្រូវបាន​បំផុសគំនិត​ដោយ “​ភ្នែកឆ្មា​” និង​មាន​កាមេរ៉ា AI 4​គ្រាប់ realme C17 ដាក់លក់​ក្នុងតម្លៃ​ពិសេស​ត្រឹមតែ​២០៩​ដុល្លារ និង​មានការ​ដាក់លក់​លើកដំបូង​នៅ ថ្ងៃទី​៨​ខែមករា​ខាងមុខនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម