Connect with us

បច្ចេកវិទ្យា

Apple គំរាមដក Twitter ចេញពី App Store

បានផុស

នៅ

មហាសេដ្ឋី Elon Musk អះអាងថា ក្រុមហ៊ុន Apple គំរាមដកបណ្ដាញ Twitter ចេញពី App Store និងកំពុងដាក់សម្ពាធ​លើ Twitter ជុំវិញការទាមទារការសម្របសម្រួលផ្នែកមាតិកា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Musk បានសរសេរសារបង្ហោះថា ក្រុមហ៊ុន Apple ភាគច្រើន កំពុងតែបញ្ឍប់ការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើ Twitter ហើយលោកបន្តចោទជាចម្ងល់ថា “តើ Apple ស្អប់ការបញ្ចេញមតិដោយសេរី​នៅអាមេរិកឬយ៉ាងណា” ។

ជាមួយគ្នានោះ Elon Musk ក៏បានបង្ហោះសារមួយទៀតដោយភ្ជាប់ជាមួយនឹង​គណនី Twitter របស់ CEO Apple លោក Tim Cook ដោយសួរលោកថា “តើមានអ្វីកើតឡើងជាមួយក្រុមហ៊ុន Apple?” ខណៈរហូតមកដល់ពេលនេះ មិនទាន់មានការឆ្លើយតបពីសំណាក់ក្រុមហ៊ុន Apple នៅឡើយទេ ។

បើតាមការវាស់ស្ទង់ពីក្រុមហ៊ុនវិភាគ Pathmatics បានឲ្យដឹងថា ក្រុមហ៊ុន Apple បានចំណាយលុយលើការផ្សាយពាណិជ្ជកម្មចំនួន ១៣១,៦០០ ដុល្លារចន្លោះថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ។

មិនតែប៉ុណ្ណោះ លោក Musk ថែមទាំងបង្ហោះរូប Meme នៅលើ Twitter ផងដែរថា​ លោកសុខចិត្តធ្វើសង្គ្រាមជាមួយ Apple ជាជាងបង់កម្រៃជើងសារ ៣០ ភាគរយឲ្យ Tim cook ដែលក្រុមហ៊ុន Apple ទាមទារពីការ អភិវឌ្ឍន៍កម្មវិធីនៅក្នុង App Store ៕

ប្រែសម្រួលដោយ ៖ ណាក់ ណាក់

ប្រភព ៖ Daily Sabah

ចុចអាន ៖ ក្រុមហ៊ុន Tesla ប្រមូលឡានជិត ៨ ម៉ឺនគ្រឿងពី ចិន ត្រលប់មកវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម