Connect with us

បច្ចេកវិទ្យា

អស់ពី Apple គំរាម! ពេលនេះ Twitter ក្លាយជាផ្ទាំងស៊ីបរបស់ EU ម្ដង

បានផុស

នៅ

សហភាពអឺរ៉ុប (EU) ធ្វើការគំរាម Twitter មិនឲ្យដំណើរការនៅតំបន់អឹរ៉ុប ប្រសិនបើ​​ Elon Musk មិនព្រមធ្វើតាមច្បាប់ថ្មីចំពោះមាតិកា​ដែល EU បានកំណត់ ខណៈកាលពីពេលថ្មីៗនេះក្រុមហ៊ុន Apple ក៏គំរាមដកបណ្ដាញសង្គមមួយនេះចេញពី App Store ផងដែរ ។

លោក Thierry Breton
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមាននេះធ្វើឡើង បន្ទាប់លោក Thierry Breton អ្នកទទួលបន្ទុកអនុវត្តច្បាប់ឌីជីថលរបស់ EU បាននិយាយទូរសព្ទជាមួយលោក Musk ដោយលោកជំរុញ​ឲ្យមហាសេដ្ឋីបច្ចេកវិទ្យារូបនេះ​ត្រូវប្រកាន់ខ្ជាប់នូវបញ្ជីត្រួតពិនិត្យច្បាប់ រួមទាំងការលុបចោលនូវវិធីសាស្រ្តបំពានក្នុងការស្តារគណនីដែលបានហាមឃាត់ឡើងវិញ, ការស្វែងរកព័ត៌មានមិនពិត និងយល់ព្រមចំពោះសវនកម្មឯករាជ្យនៃបណ្តាញទំនាក់ទំនងសង្គមនៅឆ្នាំ ២០២៣ ។

បើតាមរបាយការណ៍បានឲ្យដឹងថា លុះត្រាតែ Twitter អនុវត្តតាមច្បាប់សេវាកម្មឌីជីថលថ្មីរបស់ EU បើពុំដូចនោះទេ Twitter នឹងប្រឈមការហាមឃាត់ទូទាំងទ្វីបអឺរ៉ុប ឬការផាកពិន័យរហូតដល់ ៦ ភាគរយនៃប្រាក់ចំណូលសកលរបស់ខ្លួន ។

ទន្ទឹមនឹងនោះ ចំពោះច្បាប់ថ្មី​របស់ EU នេះដែរ លោក Musk ក៏ចាត់ទុកថា សមហេតុផលដែរ ហើយលោកគិតថា ក៏គួរតែត្រូវបានអនុវត្តន៍នៅគ្រប់ទីកន្លែង​ក្នុងពិភពលោក ។

គួរឲ្យដឹងថា កាលពីពេលថ្មីៗនេះ Elon Musk ទើបតែបើកឲ្យគណនី Twitter របស់លោក Donald Trump ដំណើរការវិញ ដែលនេះ គឺផ្ទុយនឹងច្បាប់ថ្មីរបស់ EU បានកំណត់ ៕

ប្រែសម្រួលដោយ ៖ ណាក់ ណាក់

ប្រភព ៖ Sputnik

ចុចអាន ៖ Apple គំរាមដក Twitter ចេញពី App Store

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១៩ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២៧ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥៦ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម