បច្ចេកវិទ្យា
Elon Musk សាកល្បងបច្ចេកវិទ្យាដាក់បន្ទះឈីបក្នុងខួរក្បាលមនុស្ស ព្យាបាលជំងឺ ២ ប្រភេទ
មហាសេដ្ឋី Elon Musk និយាយថា បច្ចេកវិទ្យា Neuralink ដែលបង្កើតឡើងដោយក្រុមហ៊ុនបន្ទះឈីបខួរក្បាលរបស់លោក រំពឹងចាប់ផ្តើមសាកល្បងលើការព្យាបាលមនុស្សក្នុងរយៈពេល ៦ ខែ ។

គោលដៅសំខាន់ក្នុងការសាកល្បងព្យាបាលដំបូងគេរបស់លោក គឺទៅលើ ការព្យាបាលប្រស្រីភ្នែក និងលើចលនាសាច់ដុំដែលលែងដំណើរការ ។
Elon Musk និយាយថា “ទោះបីជាមនុស្សកើតមកពិការភ្នែកពីកំណើតក៏ដោយ បច្ចេកវិទ្យានេះ នឹងជួយព្យាបាលឲ្យមើលឃើញវិញដូចធម្មតា” ។

បន្ថែមពីនេះ លោកមហាសេដ្ឋីធ្លាប់និយាយថា មហិច្ចតារបស់លោក គឺប្រើប្រាស់បច្ចេកវិទ្យា Neuralink ដាក់បន្ទះឈីបចូលក្នុងខួរក្បាលមនុស្ស ដែលឲ្យខួរក្បាលអាចគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាអេឡិចត្រូនិច ព្យាបាលមនុស្សដែលក្រិនខ្វិនខ្វង់មិនអាចដើរបាន និងព្យាបាលជំងឺខួរក្បាលជំងឺសរសៃប្រសាទ (Parkinson) ក៏ដូចជាជំងឺវង្វេងវង្វាន់ (Alzaimer) ជាដើម ។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២១ លោក Musk ធ្លាប់ប្រើប្រាស់បច្ចេកវិទ្យា Neuralink របស់លោក ដាក់បន្ទះឈីបចូលទៅក្នុងខួរក្បាលស្វាទាំងសងខាង ដើម្បីពិសោធន៍ស្វា ក្នុងការប្រើប្រាស់ខួរក្បាលបញ្ជាទៅលើការលេងហ្គេម ៕
ប្រែសម្រួលដោយ ៖ ណាក់ ណាក់
ប្រភព ៖ Reuters
ចុចអាន ៖ Elon Muck បញ្ជាក់ការពិតរឿង Apple គំរាមដក Twitter ចេញពី App Store

-
KPT+១៤ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់