បច្ចេកវិទ្យា
ជាង ៣០ថ្ងៃទៀត Elon Musk នឹងក្លាយជាបុគ្គលមានឥទ្ធិពលលេខ១ នៅលើ Twitter
នៅសល់ពេលប្រមាណជាងមួយខែទៀត ពោលគឺនៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk នឹងក្លាយជាអ្នកមានឥទ្ធិពលលេខមួយ នៅលើ Twitter ។ នេះបើយោងតាមទិន្នន័យរបស់Social Blade ដែលជាការព្យាករណ៍របស់អ្នកវិភាគប្រព័ន្ធផ្សព្វផ្សាយសង្គម។

ដោយមានអ្នកតាមដានជាង ១២០លាននាក់ គណនីរបស់ Elon Musk បានឡើងតំណែងលំដាប់ទីពីរមានអ្នកតាមដានច្រើនជាងគេលើពិភពលោក បន្ទាប់ពីគណនីរបស់អតីតប្រធានាធិបតីអាមេរិក Barack Obama ដែលមានអ្នកតាមដានជាង ១៣០លាននាក់។
យោងតាមការវិភាគ បន្ទាប់ពីទិញយក Twitter កំលុងខែតុលា ស្ថិតិ Follower របស់លោក Elon Musk នឹងវ៉ាដាច់ Barack Obama ដោយចៀសសមិនរួច ខណៈមួយថ្ងៃមហាសេដ្ឋីវ័យ ៥១ឆ្នាំរូបនេះ ទទួលបានអ្នកតាមដានរហូតដល់ ២៧ម៉ឺននាក់ឯណោះ។

ទោះបីជាមានភាពចម្រូងចម្រាសនាពេលថ្មីៗនេះក៏ដោយ ប៉ុន្តែប្រជាប្រិយភាពរបស់លោក Musk នៅលើ Twitter នៅតែកើនឡើងមិនអាចប្រកែកបាន។

អ្នកអត្ថាធិប្បាយប្រព័ន្ធផ្សព្វផ្សាយសង្គម Matt Navarra មានប្រសាសន៍ថា “ឥឡូវនេះ Elon Musk គឺជាតួអង្គសំខាន់នៅលើ Twitter” ។ ដោយសារលោកជា CEO នៃបណ្ដាញនេះផង និងដោយសារគុណសម្បត្តិមួយចំនួន ដូច្នេះលោកក្លាយជាបុគ្គលមានឥទ្ធិពលជាជាងគេនៅលើវេទិកា មិនមែនជារឿងចម្លែកនោះទេ ហើយនេះក៏ជាប្រវត្តិសាស្ត្រថ្មីសម្រាប់បណ្ដាញទំនាក់ទំនងសង្គមផងដែរ ព្រោះកម្រមានណាស់ដែលនាយកប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសង្គមក្លាយជាជាអ្នកមានឥទ្ធិពលលើគេហទំព័រផ្ទាល់ខ្លួនរបស់ពួកគេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ BBC
ចុចអាន៖ Elon Musk មិនយក ៨ ដុល្លារទេចំពោះអ្នកប្រើ Twitter ដែលមានធីកពណ៌ខៀវលើ IPhone
ចុចអាន៖ មកដឹងពីពាក្យដែលគេស្វែងរកច្រើនបំផុតលើ Google ក្នុងឆ្នាំនេះ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ