ព័ត៌មានជាតិ
តោះ! មកស្វែងយល់ប្រព័ន្ធទឹកក្តៅក្នុងអគារស្នាក់នៅ
នៅក្នុងអគារស្នាក់នៅបច្ចុប្បន្ន ការប្រើប្រាស់ម៉ាស៊ីនទឹកក្តៅទឹកត្រជាក់ កំពុងមានការប្រើប្រាស់ជាទូទៅកាន់តែច្រើនឡើង។
បណ្ដាញទឹកនៅក្នុងអគារស្នាក់នៅបែងចែកជា ៤ ប្រព័ន្ធសំខាន់ៗ៖ 1. Cold Water System (ប្រព័ន្ធទឹកស្អាត) 2. Hot Water System ( ប្រព័ន្ធទឹកក្ដៅ) 3. Soil and Waste Water System ( ប្រព័ន្ធទឹកកខ្វក់ និងទឹកបង្ហូរចោល) 4. Rain Water System (ប្រព័ន្ធទឹកភ្លៀង)។ នេះបើតាមលោកគ្រូ ហាំ គឹមហេង គ្រូបច្ចេកទេសនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងារនិងសហគ្រិនភាព SOS សៀមរាបអង្គរ។

និយាយដាច់ដោយឡែកពាក់ព័ន្ធការប្រើប្រាស់ប្រព័ន្ធទឹកក្តៅ តាមសៀវភៅបច្ចេកទេសបណ្តាញទឹករៀបចំដោយលោកគ្រូ ហាំ គឹមហេង ក៏មានការបែងចែកនិងការផលិតខុសៗគ្នា៖
-Electric Water Heater (ធុងទឹកក្ដៅអគ្គិសនី)
-Solar (ពន្លឺព្រះអាទិត្យ)
-Gas (ហ្គាស)
-Boiler (ឡចំហាយទឹក ឬម៉ាស៊ីនផលិតទឹកក្ដៅខ្នាតធំ)
ធុងទឹកក្ដៅអគ្គិសនី (Electric Water Heater) គឺជាម៉ាស៊ីនទឹកក្ដៅដែលតែងតែឃើញប្រើប្រាស់នៅតាមបន្ទប់ទឹកក្នុងផ្ទះ សណ្ឋាគារ និងកន្លែងស្នាក់នៅនានា។
ម៉ាស៊ីនទឹកក្តៅមានពីរប្រភេទ៖
1. ម៉ាស៊ីនទឹកក្ដៅឆ្លងកាត់
2. ម៉ាស៊ីនទឹកក្តៅផ្ទុក
ក. ម៉ាស៊ីនទឹកក្តៅឆ្លងកាត់ គឺជាម៉ាស៊ីនទឹកក្ដៅខ្នាតតូចដែលប្រើចរន្តអគ្គិសនីទៅកម្ដៅទឹក ដែលឆ្លងកាត់ភ្លាមៗ។ ចំណាំ៖ សីតុណ្ហភាពដ៏ល្អសម្រាប់ការងូតទឹកគឺនៅកន្លែងណាមួយរវាង 90°F – 105°F (32°C 40°C) ដែលខ្ពស់ជាងសីតុណ្ហភាពរាងកាយជាមធ្យម។
ខ. ម៉ាស៊ីនទឹកក្តៅផ្ទុកគឺជាម៉ាស៊ីនទឹកក្តៅដែលប្រើចរន្តអគ្គិសនីទៅកម្តៅទឹកដែលផ្ទុកក្នុងធុង ចំណុះតាមទំហំធុង (32L, 50L, 80L, 100L) តាមតម្រូវការទូទៅ។
២. Solar Hot Water System ៖ ម៉ាស៊ីនកម្ដៅទឹកថាមពលព្រះអាទិត្យ ដើម្បីបង្កើតទឹក ក្តៅសម្រាប់ផ្ទះ។ ពួកវាអាចប្រើប្រាស់បានក្នុងគ្រប់អាកាសធាតុ ឱ្យតែមានពន្លឺព្រះអាទិត្យ។
៣. Gas ហ្គាស ៖ លំហូរជាបន្តបន្ទាប់តាមរយៈប្រព័ន្ធកម្ដៅទឹកក្តៅ គឺជាប្រភេទម៉ាស៊ីន កម្ដៅទឹកក្តៅដោយឧស្ម័ន (ហ្គាស) ដ៏ពេញនិយមបំផុត។
៤. Boiler៖ ប្រព័ន្ធឡចំហាយទឹក គឺជាប្រភេទឡចំហាយដែលត្រូវបានរកឃើញជាទូទៅនៅក្នុងផ្ទះធំ ដែលមានតម្រូវការកាន់តែច្រើនសម្រាប់កម្តៅ និងទឹកក្តៅ៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ត្រាំ បញ្ជាឲ្យមនុស្សជិត ១លាននាក់ ចេញពីអាមេរិក ជាបន្ទាន់