បច្ចេកវិទ្យា
ស្ថិតក្នុងជួរតម្លៃដូចគ្នា ចំណុចលេចធ្លោទាំងនេះហើយ ដែលធ្វើឲ្យ realme 7 series ផ្ទុះខ្លាំង
realme 7 Pro និង realme 7 ដែលមានបំពាក់នូវកាមេរ៉ាលំដាប់ Flagship៤គ្រាប់ 64MP កំពុងតែផ្ទុះខ្លាំង អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ realme 7 Pro មានបំពាក់នូវបច្ចេកវិទ្យាសាកលឿន65W SuperDart ដែលអាចសាកបាន13% ក្នុងរយៈពេល3នាទី ហើយ realme 7 ដែលមានបំពាក់បន្ទះឈីប Gaming Helio G95 របស់ Media Tek ជាមួយនឹងអេក្រង់90Hz ដូច្នេះតើបទពិសោធន៍ជាក់ស្តែងគឺយ៉ាងណានោះ ចឹងយើងទៅមើលទាំងអស់គ្នា តើអ្នកដែលបានសាកល្បងហើយមានចំណាប់អារម្មណ៍ដូចម្តេច។
ស្ថាប័នសារពត៌មានជាច្រើនបន្ទាប់ពីបាន ប្រើប្រាស់ realme 7 Series ក៏បានបង្ហាញចំណាប់អារម្មណ៍ក៏ដូចជាបទពិសោធន៍នៃការប្រើប្រាស់ realme 7 Series ថា វាមានសមត្ថភាពខ្លាំងស្ទើរតែដូចទៅនឹងស្មាតហ្វូនលំដាប់ Flagship ទៅហើយ ដោយផ្អែកទៅ កាមេរ៉ា 64MP ជំនាន់ទី2 ថតរូបបានច្បាស់ អេក្រង់ Super Amoled និងជាពិសេសគឺ បច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart. ចំណែកលោក Jonh Sey ដែលជា Tech reviewer ក៏បានស្វាគមន៍ ចំពោះ អេក្រង់ Super Amoled និង បច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart នេះដែរ។ ម្យ៉ាងវិញទៀតគាត់ក៏ពេញចិត្តទៅ software camera ជំនាន់ថ្មីរបស់ realme 7 Series ដែលកាន់តែល្អជាងមុន។

ម្ចាស់ហាងដែលជាដៃគូសហការ របស់ realme ក៏បានបង្ហាញចំណាប់អារម្មណ៍ថា realme 7 Sereis លើកនេះមានការវិឌ្ឍន៍ខ្លាំង រូបរាងស៊ីវិល័យ ជាពិសេសមានបច្ចេកវិទ្យាទំនើប ផ្នែកកាមេរ៉ា អេក្រង់ បាសបំពងសំឡេង និងការសាកថ្មលឿន 65W SuperDart ហើយពួកគាត់ជឿជាក់ថា realme 7 Series នឹងផ្ទុះខ្លាំង។ ចំពោះ realme Fan ដែលមានសំណាងត្រូវបានជ្រើសរើសឲ្យប្រើប្រាស់ realme 7 Series បានបង្ហាញចំណាប់អារម្មណ៍បន្ទាប់ពីបានប្រើប្រាស់ realme 7 Series ថាកាមេរ៉ាថតច្បាស់ល្អ មានមុខងារសម្រាប់លេងច្រើន អេក្រង់ធំរលូន ការប្រើប្រាសប្រចាំថ្ងៃថ្មកាន់បានយូរ។ ចំពោះការលេងហ្គេមវិញ មិនឡើងកម្ដៅខ្លាំង ទោះជាលេងបណ្តើរសាកបណ្តើរ។ កាន់តែពិសេស សាកថ្មលឿន មិនដល់១ម៉ោងពេញតែម្តង ពេញបេះដូងដែលជាយុវវ័យដូចពួកគាត់។




លោក G-Devith ដែលបានបានសាកល្បងប្រើប្រាស់ realme 7 Pro ជិតមួយខែហើយនោះ គឺមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបច្ចេកវិទ្យាសាកថ្ម ដែល65W SuperDartនាំមកនូវល្បឿនសាកថ្មដ៏លឿនដូចផ្លេកបន្ទោរ ហើយកញ្ញា Tep Boprek ក៏មានការសរសើរទៅលើកាមេរ៉ា4គ្រាប់ Sony 64MP ដែលអាចថតបានរូបភាពកាន់តែច្បាស់។

Ic3_fr0Gz ដែលជា Gamer ក៏មានការចូលចិត្តអេក្រង់90Hzរបស់realme 7 ដែរ បន្ទះឈីបHelio G95 គឺជាបន្ទះឈីប Gaming ដែលមានសមត្ថភាពខ្លាំងរបស់Media Tek ធ្វើឲ្យការលេងហ្គេមមានភាពរលូន។

បើមើលតាមរយៈបទពិសោធន៍របស់អ្នកប្រើប្រាស់ realme 7 series សម្រាប់realme 7 Pro និង realme 7 មិនថាមុខងារ Night Mode ការសាកថ្ម ឬក៏បទពិសោធន៍លេងហ្គេម សុទ្ធតែបានទទួលបានការសរសើរយ៉ាងខ្លាំង។ ហើយពួកយើងក៏បានឃើញថាrealme 7 Proនិង realme 7 ដែលមានសមត្ថភាពផលិតកម្មលេចធ្លោជាងស្មាតហ្វូនក្នុងជួរតម្លៃដូចគ្នា។ បច្ចុប្បន្ននេះ realme 7 pro និងrealme 7 កំពុងមានការផ្ទុះខ្លាំង ចាប់ពីថ្ងៃនេះ រាល់អតិថិជនដែលបានធ្វើការបញ្ជាទិញទុកមុននូវ realme 7 series នៅតាមបណ្តាហាងនាៗ នឹងមានការថែមជូនកាដូពិសេសដូចជា ដបទឹក, កាសក្តោប, កាបូបកីឡា និង លេខស៊ីមស្មាតធំហ្មង (12 សប្តាហ៍) និង ចំពោះការដាក់លក់លើកដំបូង គឺនៅថ្ងៃទី9ខែតុលានេះហើយ ស្តុកមានកំណត់៕
អត្ថបទពាណិជ្ជកម្ម

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?