Connect with us

បច្ចេកវិទ្យា

ស្ថិតក្នុង​ជួរ​តម្លៃ​ដូចគ្នា ចំណុច​លេចធ្លោ​ទាំងនេះហើយ ​ដែល​ធ្វើឲ្យ realme 7 series ផ្ទុះ​ខ្លាំង​

បានផុស

នៅ

realme 7 Pro និង realme 7 ដែលមាន​បំពាក់​នូវ​កាមេរ៉ា​លំដាប់ ​Flagship៤​គ្រាប់ 64MP កំពុងតែ​ផ្ទុះ​ខ្លាំង អ្វីដែល​គួរឲ្យ​កត់សម្គាល់​នោះ​គឺ realme 7 Pro​ មាន​បំពាក់​នូវ​បច្ចេកវិទ្យា​សាក​លឿន​65W SuperDart ដែល​អាច​សាក​បាន​13% ក្នុង​រយៈពេល​3​នាទី ហើយ​ realme 7 ដែលមាន​បំពាក់​បន្ទះ​ឈី​ប​ Gaming Helio G95 ​របស់​ Media Tek ជា​មួយនឹង​អេក្រង់​90Hz ដូច្នេះ​តើ​បទពិសោធន៍​ជាក់ស្តែង​គឺ​យ៉ាងណា​នោះ ចឹ​ង​យើង​ទៅ​មើល​ទាំងអស់គ្នា​ តើ​អ្នក​ដែល​បាន​សាកល្បង​ហើយ​មាន​ចំណាប់អារម្មណ៍​ដូច​ម្តេច​។​

​ស្ថាប័ន​សារ​ពត៌មាន​ជាច្រើន​បន្ទាប់ពី​បាន ប្រើប្រាស់ realme 7 Series ក៏បាន​បង្ហាញ​ចំណាប់អារម្មណ៍​ក៏ដូចជា​បទពិសោធន៍​នៃ​ការប្រើប្រាស់ realme 7 Series ថា វា​មាន​សមត្ថ​ភាពខ្លាំង​ស្ទើរតែ​ដូច​ទៅនឹង​ស្មា​ត​ហ្វូ​ន​លំដាប់ Flagship ទៅហើយ ដោយ​ផ្អែក​ទៅ កាមេរ៉ា 64MP ជំនា​ន់ទី​​2 ថតរូប​បាន​ច្បាស់ អេក្រង់ Super Amoled និង​ជាពិសេស​គឺ បច្ចេកវិទ្យា​សាក​ថ្ម​លឿន 65W SuperDart. ចំណែក​លោក Jonh Sey ដែលជា Tech reviewer ក៏បាន​ស្វាគមន៍ ចំពោះ អេក្រង់ Super Amoled និង បច្ចេកវិទ្យា​សាក​ថ្ម​លឿន 65W SuperDart នេះដែរ​។ ម្យ៉ាងវិញទៀត​គាត់​ក៏​ពេញចិត្ត​ទៅ software camera ជំនាន់​ថ្មី​របស់ realme 7 Series ដែល​កាន់តែ​ល្អ​ជាង​មុន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ម្ចាស់​ហាង​ដែល​ជា​ដៃគូ​សហការ របស់ ​realme ក៏បាន​បង្ហាញ​ចំណាប់អារម្មណ៍​ថា realme 7 Sereis លើក​នេះ​មានកា​រវិ​ឌ្ឍ​ន៍​ខ្លាំង រូបរាង​ស៊ី​វិ​ល័យ ជាពិសេស​មាន​បច្ចេកវិទ្យា​ទំនើប ផ្នែក​កាមេរ៉ា អេក្រង់ បាស​បំពង​សំឡេង និង​ការ​សាក​ថ្ម​លឿន 65W SuperDart ហើយ​ពួកគាត់​ជឿ​ជាក់ថា realme 7 Series នឹង​ផ្ទុះ​ខ្លាំង​។ ចំពោះ realme Fan ដែលមាន​សំណាង​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ប្រើប្រាស់ realme 7 Series បាន​បង្ហាញ​ចំណាប់អារម្មណ៍​បន្ទាប់ពី​បាន​ប្រើប្រាស់ realme 7 Series ថា​កាមេរ៉ា​ថត​ច្បាស់​ល្អ មាន​មុខងារ​សម្រាប់​លេង​ច្រើន អេក្រង់​ធំ​រលូន ការប្រើប្រាស​ប្រចាំថ្ងៃ​ថ្ម​កាន់​បានយូរ​។ ចំពោះ​ការលេង​ហ្គេម​វិញ មិន​ឡើង​កម្ដៅ​ខ្លាំង ទោះជា​លេង​បណ្តើ​រសាក​បណ្តើរ​។ កាន់តែ​ពិសេស សាក​ថ្ម​លឿន មិន​ដល់​១​ម៉ោង​ពេញ​តែ​ម្តង ពេញ​បេះដូង​ដែល​ជា​យុវវ័យ​ដូច​ពួកគាត់​។​

​លោក G-Devith ដែល​បាន​បាន​សាកល្បង​ប្រើប្រាស់​ realme 7 Pro​ ជិត​មួយ​ខែ​ហើយ​នោះ​ គឺ​មាន​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅលើ​បច្ចេកវិទ្យា​សាក​ថ្ម ដែល​65W SuperDart​នាំមក​នូវ​ល្បឿន​សាក​ថ្ម​ដ៏​លឿន​ដូច​ផ្លេកបន្ទោរ ហើយ​កញ្ញា Tep Boprek ក៏​មាន​កា​រ​សរសើរ​ទៅលើ​កាមេរ៉ា​4​គ្រាប់ Sony 64MP ដែល​អាច​ថត​បាន​រូប​ភាព​កាន់តែច្បាស់​។

Ic3_fr0Gz ដែលជា Gamer ក៏មាន​ការចូល​ចិត្ត​អេក្រង់​90Hz​របស់​realme 7 ដែរ បន្ទះ​ឈី​ប​Helio G95 គឺជា​បន្ទះ​ឈី​ប​ Gaming ដែលមាន​សមត្ថភាព​ខ្លាំង​របស់​Media Tek ធ្វើ​ឲ្យ​ការលេង​ហ្គេម​មាន​ភាពរលូន​។

​បើ​មើល​តាមរយៈ​បទពិសោធន៍​របស់​អ្នកប្រើប្រាស់​ realme 7 series សម្រាប់​realme 7 Pro និង realme 7 មិន​ថា​មុខងារ​ Night Mode ការ​សាក​ថ្ម ឬក៏​បទពិសោធន៍​លេង​ហ្គេម សុទ្ធតែ​បានទទួល​បានការ​សរសើ​រ​យ៉ាង​ខ្លាំង​។ ហើយ​ពួក​យើង​ក៏បាន​ឃើញ​ថា​realme 7 Pro​និង realme 7 ដែលមាន​សមត្ថភាព​ផលិតកម្ម​លេចធ្លោ​ជាង​ស្មា​ត​ហ្វូ​ន​ក្នុង​ជួរ​តម្លៃ​ដូចគ្នា​។ បច្ចុប្បន្ន​នេះ realme 7 pro និង​realme 7 កំពុង​មាន​ការ​ផ្ទុះ​ខ្លាំង ចាប់ពី​ថ្ងៃនេះ រាល់​អតិថិជន​ដែល​បាន​ធ្វើ​ការ​បញ្ជាទិញ​ទុក​មុន​នូវ realme 7 series នៅតាម​បណ្តា​ហាង​នាៗ នឹងមាន​ការ​ថែម​ជូន​កាដូ​ពិសេស​ដូចជា ដប​ទឹក​, កាស​ក្តោប​, កាបូប​កីឡា និង លេខ​ស៊ីម​ស្មា​ត​ធំ​ហ្មង (12 សប្តាហ៍​) និង ចំពោះ​ការ​ដាក់​លក់​លើកដំបូង គឺ​នៅ​ថ្ងៃទី​9ខែតុលា​នេះហើយ ស្តុក​មានកំណត់​៕​

អត្ថបទពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម