បច្ចេកវិទ្យា
ការពិតទាំង ១០ យ៉ាង អំពីបណ្ដាញសង្គម TikTok
TikTok ត្រូវបានគេស្គាល់សម្រាប់មាតិកាសម្រាប់ការបង្ហោះដោយវីដេអូចម្រៀង និងសម្ដែង ក៏ដូចជា រាំ ដែលកម្មវិធីនេះបំផុសគំនិតមនុស្សនិងជួយឱ្យអ្នកសប្បាយជាមួយវីដេអូបទច្រៀង និងក្បាចរាំ បន្ទាប់មកចែករំលែកជាមួយមិត្តភក្តិ និងពិភពលោក។ ប៉ុន្តែតើកម្មវិធីនេះស្រាប់តែលេចចេញពីណា ហើយហេតុអ្វីបានជាវាពេញនិយមម្ល៉េះ?
ខាងក្រោមនេះគឺជាការពិតចំនួន ១០ អំពីកម្មវិធី TikTok ៖
១ TikTok គឺជាកម្មវិធីមានអ្នកប្រើប្រាស់ច្រើនជាងគេនៅក្នុងឆ្នាំ ២០២០ និង ២០២១

TikTok ត្រូវបានគេទាញយកប្រើប្រាស់ជិត ១១៥ លានដងក្នុងខែ មីនា ឆ្នាំ ២០២០ ដែលវាធ្វើឱ្យក្លាយជាកម្មវិធីមានប្រើប្រាស់ច្រើនបំផុតដែលមិនធ្លាប់មានរហូតមកដល់បច្ចុប្បន្ន រហូតដល់ក្នុងកំឡុង ឆ្នាំ ២០២១ TikTok មានការទាញយកចំនួន ៦៥៦ លានដងដោយ Instagram ជាប់ចំណាត់ថ្នាក់ លេខ ២ ដែលមានការទាញយកចំនួន ៥៤៥ លានដង។
២ TikTok ត្រូវបានគេហៅថា Douyin នៅក្នុងប្រទេសចិន

កម្មវិធីដើមរបស់ TikTok ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ហើយត្រូវបានបង្កើតឡើងដោយក្រុមហ៊ុ ន Bytedance នៅក្នុងប្រទេសចិន។ ប្រជាជនចិនបានហៅកម្មវិធីនេះថា “Douyin” ហើយបន្ទាប់មក បានបើកដំណើរការវាទៅកាន់ទីផ្សារលោកខាងលិចក្នុងឆ្នាំ ២០១៧ ក៏ផ្តូលឈ្មោះជា TikTok ។
៣ ប្រហែល ៤១ ភាគនៃអ្នកប្រើប្រាស់ TikTok មានអាយុចន្លោះពី ១៦ ទៅ ២៤ ឆ្នាំ

TikTok ត្រូវបានរចនាឡើងដោយមានសម្រាប់មនុស្សទូទៅ កម្មវិធីនេះអនុញ្ញាត ឱ្យអ្នកប្រើបង្ហាញខ្លួនឯងតាមរយៈការការសម្តែង រាំ និងច្រៀង។ នៅឆ្នាំ ២០១៩ ការស្ទង់មតិមួយបានបង្ហាញថា ៤១ ភាគនៃអ្នកប្រើប្រាស់មានអាយុចន្លោះពី ១៦ ទៅ ២៤ ឆ្នាំ ហើយវាមិនគួរឱ្យភ្ញាក់ផ្អើលចំពោះរឿងមួយនេះ។
៤ TikTok បានទិញយកកម្មវិធី Musical.ly

Musical.ly ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ ជាមួយនឹងអ្នកប្រើដែលបង្ហោះវីដេអូខ្លីៗអំពីខ្លួនពួកគេ ដោយផ្ទាល់ ជាមួយភាពកំប្លែង។ ទោះជាយ៉ាងណាក៏ដោយ វាបានផ្លាស់ប្តូរទៅជា TikTok នៅពេល ដែលកម្មវិធីទាំងពីរបានបញ្ចូលគ្នាក្នុងឆ្នាំ ២០១៧ ដោយក្រុមហ៊ុនចិន Bytedance ដែលជាស្ថាបនិក TikTok បានទិញ Musical.ly ក្នុងតម្លៃ ១ ពាន់លានដុល្លារ។
៥ TikTok ណែនាំអ្នកប្រើប្រាស់ឱ្យឈប់សម្រាកពីកម្មវិធី

នៅក្នុងឆ្នាំ ២០១៩ TikTok ជាផ្នែកមួយនៃស៊េរីមាតិកា “You’re in Control” ធ្វើយុទ្ធនាការដើម្បីជួយ អ្នកប្រើប្រាស់ TikTok បានបង្កើតការផ្សាយពាណិជ្ជកម្ម ដើម្បីរំលឹកអ្នកប្រើប្រាស់ឱ្យឈប់សម្រាក ពីកម្មវិធី។ យុទ្ធនាការនេះបានធ្វើការជាមួយនឹងតារាល្បី TikTok ដើម្បីលើកទឹកចិត្តអ្នកប្រើប្រាស់ ឱ្យផឹកទឹក ឬទទួលបានអាហារ ព្រោះពេលខ្លះអ្នកប្រើប្រាស់កម្មវិធីរហូតភ្លេចថែរក្សាខ្លួនឯង។
៦ ប្រទេសឥណ្ឌាហាមឃាត់មិនឲ្យប្រើប្រាស់ TikTok

គិតត្រឹមឆ្នាំ ២០២០ TikTok ត្រូវបានទាញយកសរុបជាង ៦១១ លានដងនៅក្នុងប្រទេសឥណ្ឌា ដែលស្មើនឹង ៣០ ភាគរយៈនៃការទាញយកសរុបទូទាំងពិភពលោក។ ទោះយ៉ាងណា នៅថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២០ ក្រសួងអេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មានបានទប់ស្កាត់ការប្រើប្រាស់ កម្មវិធីនៅក្នុងប្រទេសឥណ្ឌា។
៧ TikTok មានមុខងារគ្រប់គ្រងពេលវេលា

មុនពេលយុទ្ធនាការ “You’re in Control” កម្មវិធី TikTok មានមុខងារគ្រប់គ្រងក្នុងការកាត់បន្ថយ ម៉ោងប្រើប្រាស់។ យុទ្ធនាការនេះត្រូវបានណែនាំនៅក្នុងខែ មេសា ឆ្នាំ ២០១៩ និងបានលើកទឹក ចិត្តអ្នកប្រើប្រាស់ឱ្យឈប់សម្រាកពីការមើលអេក្រង់ទូរស័ព្ទជាបន្តបន្ទាប់។
៨ ជាមធ្យមដែលអ្នកប្រើប្រាស់នៅលើ TikTok គឺ ៥២ នាទីក្នុងមួយថ្ងៃ

យោងទៅតាម Statistics from Businessofapps s បានបង្ហាញថា ក្នុងឆ្នាំ ២០១៩ ពេលវេលាសរុប ជាមធ្យមដែលអ្នកប្រើប្រាស់នៅលើ TikTok គឺ ៥២ នាទីក្នុងមួយថ្ងៃ។ អ្នកប្រើប្រាស់ នឹងបើកកម្ម វិធីប្រាំបីដងក្នុងមួយថ្ងៃ ហើយចំណាយពេលប្រហែល ៦ទៅ៧ នាទីនៅលើកម្មវិធី។
៩ អ្នកប្រើប្រាស់ TikTok ជាង ៩០ ភាគរយៈប្រើប្រាស់កម្មវិធីច្រើនដងជារៀងរាល់ថ្ងៃ

តើអ្នកដឹងទេថា ៣ភាគ៤ នៃកម្មវិធីទាំងអស់ដែលបានទាញយកគឺត្រូវបានចូលប្រើតែម្តងប៉ុណ្ណោះ បន្ទាប់មកមិនប្រើម្តងទៀតទេ។ នេះធ្វើឱ្យ TikTok នៅក្នុងត្រីមាសដែលនៅសល់ ដោយមានអ្នក ប្រើប្រាស់ ៩០ ភាគរយប្រើប្រាស់កម្មវិធីនេះជារៀងរាល់ថ្ងៃ។
១០ គិតត្រឹមឆ្នាំ ២០២២TikTok មានតម្លៃប្រហែល ៧៥ ពាន់លានដុល្លារ

TikTok បានកើនឡើងទ្វេដងនូវប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួនក្នុងឆ្នាំ ២០១៩ នៅចុងឆ្នាំ ២០១៨ វាមានតម្លៃ ៧.៤ ពាន់លានដុល្លារ និងឈានដល់ ១៧ ពាន់លានដុល្លារនៅចុងឆ្នាំ ២០១៩ ។ ក៏ដូច ជាកម្មវិធីដែលរកប្រាក់ចំណេញបានដែរ តារា TikTok ជាមធ្យមអាចរកចំណូលបានចន្លោះពី ៥០,០០០ ដុល្លារ ទៅ ១៥០,០០០ ដុល្លារក្នុងមួយឆ្នាំ។
ប្រែសម្រួល៖នាងតូច

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១១ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ១៥ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ