Connect with us

បច្ចេកវិទ្យា

Meta តម្រូវឲ្យបង់លុយប្រចាំខែដូច Twitter បើអ្នកប្រើប្រាស់ចង់បាន Verified គណនីខ្លួនឯង

បានផុស

នៅ

ប្រធានក្រុមហ៊ុន Meta លោក Mark Zuckerberg ប្រកាស​ថា Facebook និង Instagram នឹងដាក់ដំណើរការសេវាកម្មជាវប្រចាំខែឈ្មោះថា “Meta Verified” ហើយតម្រូវឲ្យបង់ប្រាក់ចំនួន ១១.៩៩ ដុល្លារក្នុងមួយខែសម្រាប់នៅលើគេហទំព័រ និង ១៤.៩៩ ដុល្លាក្នុងមួយខែសម្រាប់លើប្រព័ន្ធប្រតិបត្តិការ IOS និង Android ចំពោះអ្នកចង់បានសញ្ញាធីកពណ៌ខៀវ (Verified) ក្នុងគណនីរបស់ពួកគេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ចប់សេវាកម្មថ្មីនេះ នឹងត្រូវចាប់ផ្តើមដំណើរការមុនគេនៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់នៅក្នុងសប្តាហ៍នេះ ចំណែកប្រទេសផ្សេងៗទៀតនឹងដំណើរការនៅ​ពេលក្រោយ ។

ទន្ទឹមនោះ សម្រាប់កញ្ចប់សេវាកម្មថ្មីនេះដែរ គឺធ្វើឡើងសម្រាប់តែអ្នកប្រើប្រាស់ដែលមានអាយុចាប់ពី ១៨ ឆ្នាំ​ឡើងទៅប៉ុណ្ណោះ ទើបអាចស្នើសុំបាន ហើយវាជួយឲ្យ​គណនី​ Facebook របស់អ្នកប្រើប្រាស់លែងមានការក្លែងបន្លំ និងកាន់តែមានសុវត្ថិភាពជាងមុន ។

ដូចគ្នានេះ កាលពីខែធ្នូកន្លងទៅបណ្ដាញសង្គម Twitter ក្រោមការគ្រប់គ្រង់របស់មហាសេដ្ឋី Elon Musk ក៏បានដាក់ឲ្យដំណើរការសេវាកម្មបង់ប្រាក់ ៨ ដុល្លារក្នុងមួយខែនៅលើគេហទំព័រ និង​ ១១ ដុល្លារ​នៅលើ IOS និង Android សម្រាប់អ្នកចង់បានសញ្ញាធីកពណ៌ខៀវ (Verified) ក្នុងគណនីរបស់ពួកគេ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖​ CNBC

ចុចអាន ៖ អង់គ្លេស ប្រាប់ចំនួនទ័ព រុស្ស៊ី ស្លាប់ និងរបួស តាំងពីផ្ទុះប្រតិបត្តិការសឹកនៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម