Connect with us

បច្ចេកវិទ្យា

អុីយ៉ាស់!! ហុងដា Scoopy ស៊េរីថ្មី មកលើកនេះកាន់តែឡូយ!!!!

បានផុស

នៅ

ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុន  នាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda  ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេ ដូចជា៖ម៉ូតូHonda, រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Hondaដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជា នឹងដើម្បីជាការឆ្លើយតបទៅនឹងរាល់តម្រូវការរបស់អតិថិជន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុន អិន ស៊ី អិច បានដាក់លក់ជាផ្លូវការ នូវម៉ូតូម៉ាក Honda SCOOPY ស៊េរីថ្មី! ទាំងពីរប្រភេទ ក្រោមគំនិត “NEVER BEHIND TREND” ឆ្លុះបញ្ចាំងពីភាពទាក់ទាញ ទាន់សម័យ ស៊ីវិល័យ បច្ចេកវិទ្យាទំនើបកាលីបឈានមុខគេ មានពីរស៊េរី សម្រាប់ជម្រើស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់អតិថិជនដែលពេញនិយមនូវការរចនាបែបស៊ីវិល័យស្រស់ឆើតឆាយ Honda SCOOPY ស៊េរី PRESTIGE ប្រាកដជាជម្រើសទី១ តែមថ្មីរចនាយ៉ាងសម្រិតសម្រាង ដោយបន្ទះមាស បង្កប់ដោយក្រឡាចំណិតពេជ្រ និងនិមិត្តសញ្ញា SCOOPY ផុស រួមបញ្ចូល ឆ្លុះបញ្ចាំងពីភាពប្រណិតឥតខ្ចោះ។ ជាមួយ ប្រភេទកង់ អត់ពោះវៀន ទំហំ14អ៊ិញ! ធ្វើដំណើរដោយភាពជឿជាក់បង្កើនភាពងាយស្រួល​ក្នុងការបើកបរ។

ចំណែកឯ Honda Scoopy ស៊េរី CLUB12 ស្ទាយប្លែកការរចនាថ្មីបន្ទាត់ឆ្នូតដ៏ UNIQUE របស់ CLUB12 ផ្សារភ្ជាប់នឹងបច្ចេកវិទ្យានិងនិមិត្តសញ្ញា CXII ដែលបង្កប់អត្ថន័យពិសេស ទាក់ទាញគ្រប់ជ្រុងជ្រោយ និងស៊ីវិល័យឥតដែនកំណត់។ បំពាក់ជាមួយ Honda Smart key បង្កើនសុវត្ថិភាព និង ភាពងាយស្រួល​ ទ្វេរដង មិនចាំបាច់ត្រូវការកូនសោរ។ ការរក្សាទំនាក់ទំនងគ្រប់ពេលវេលា ជាមួយ USB Type A ដែលធ្វើឲ្យជីវិតអ្នកកាន់តែងាយស្រួល។ ប្រអប់ដាក់ឥវ៉ាន់ខាងមុខ កាន់តែធំ សម្រួលដល់ការទុកសម្ភារះផ្សេងៗ។

នូវការធានាជូនរយៈពេល២ (ពីរ)ឆ្នាំ ឬស្មើនឹង ២៤០០០គីឡូម៉ែត្រ។

ជម្រើស៣ (បី) ពណ៌ដូចជា៖ ពណ៌ស, ពណ៌ខ្មៅ នឹងពណ៌ក្រហម។ ចំណែកឯ Scoopy Club12 មាន ២ (ពីរ) ពណ៌មានដូចជា៖ ពណ៌ស នឹង ពណ៌ទឹកប្រាក់។

លោកអ្នកក៏អាចរកទិញ Honda SCOOPY ស៊េរីថ្មី! ទាំងពីរស៊េរីនេះនៅតាមបណ្តាលហាងនានានូវទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៣ ខែមីនា​ ឆ្នាំ២០២៣​ នេះតទៅ។

សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬ ចូលទៅកាន់គេហទំព័រ : https://www.ncxhonda.com/motorcycles/kh/ACF110CBTP-2CA

https://www.ncxhonda.com/motorcycles/kh/ACF110CBTP-3CA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម