បច្ចេកវិទ្យា
មិនធម្មតា! ត្រឹម៥០សាខា បានធ្វើឲ្យគ្រប់គ្នាស្គាល់ Bluetronics ជាហាងលក់គ្រឿងអេឡិចត្រូនិកទំនើបៗឈានមុខគេ
នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១ ក្រុមហ៊ុនMobile World Group (MWG) ដែលជាអាជីវកម្មលក់រាយ ដ៏ធំជាងគេក្នុង ចំណោមក្រុមហ៊ុនទាំង ១០០ នៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក បានរៀបចំកម្មវិធី ប្រកាសអំពីការទទួលបាននូវការបើក សាខា នៃហាង Bluetonicsចំនួន ៥០សាខា នៅសណ្ឋាគារផ្កាយប្រាំ សូហ្វីតែលភ្នំពេញភូគីត្រា ក្នុងយុទ្ធសាស្ត្រពង្រីកអាជីវកម្មទូទាំងប្រទេស។




នៅក្នុងការជម្នះនូវឧបសគ្គ Bluetronics បានបង្ហាញការរីកចម្រើន នៃអាជីវកម្មលក់រាយនៃវិស័យ គ្រឿងអេឡិចត្រូនិកយ៉ាង ឆាប់រហ័ស និងគួរឲ្យភ្ញាក់ផ្អើល ទោះបីជាមានការផ្ទុះឡើង នៃការរាតត្បាតនៃវីរុស Covid 19 ក៏ដោយ។ ក្នុងចំនួន៥០សាខា របស់Bluetronics បច្ចុប្បន្ន កំពុងគ្របដណ្តប់ចំនួន១៥ខេត្តក្នុងចំណោម ២៥ខេត្តរាជធានី នៅព្រះរាជាណាចក្រកម្ពុជា ដែលកំពុងដើរតាមគន្លងនៃការកំណត់ឲ្យបាន ទូទាំងប្រទេសរបស់ MWG។ គំរូនៃភាពជោគជ័យរបស់ហាង Bluetronics បានកំពុងពង្រីកយ៉ាងឆាប់រហ័សទៅតាម តំបន់ដែលមានសក្ដានុពល ផ្សារភ្ជាប់ជាមួយនឹងសេវាកម្មបម្រើអតិថិជនយ៉ាងល្អឥតខ្ចោះ ផលិតផលសុទ្ធនិងស្របច្បាប់ តាំងពីប្រភេទទូរសព្ទដៃទំនើបៗ ទូរទឹកកក ទូរទស្សន៍ និង គ្រឿងបរិក្ខារប្រើប្រាស់ក្នុងផ្ទះ ដែលសុទ្ធតែជាម៉ាកល្បីៗ។ ហាងធំទូលាយរួមជាមួយផលិតផលអេឡិចត្រូនិកជាច្រើនមុខ ជាច្រើនម៉ាកបានបានធ្វើ ធ្វើឲ្យ Bluetronics ក្លាយជាហាងដំបូង ដែលអតិថិជនគិតដល់តម្រូវការគ្រឿងអេឡិចត្រូនិក។ ក្នុងពេលបច្ចុប្បន្ននេះ បុគ្គលិកបាន ឆ្លងកាត់ការបណ្តុះបណ្តាលយ៉ាងស្ទាត់ជំនាញក្នុងការផ្តល់សេវាកម្មជូនអតិថិជន ដើម្បីសម្រួលក្នុងការសម្រេចចិត្តទិញផលិតផល ដែលធ្វើឲ្យពួកគាត់មាន អារម្មណ៍ថាកំពុងតែជជែក ជាមួយនឹងមិត្តភក្តិ ឬសាច់ញាតិរបស់ពួកគាត់ ដែលជួយសម្រួលដល់អតិថិជន ក្នុងការសម្រេចចិត្តជ្រើសរើសផលិតផលយកទៅប្រើប្រាស់ ហើយចំណាយពេលវេលាតិចក្នុងការដើរមើលផលិតផល។ មិនតែប៉ុណ្ណោះរាល់ការជាវផលិតផលពីហាង Bluetronics ក្រុមហ៊ុន ក៏មានផ្តល់ជូននូវសេវាកម្ម ដឹកនិងដំឡើងដោយឥតគិតថ្លៃ ផងដែរ។


គម្រោងអាជីវកម្មរបស់Bluetronics គឺជាគំរូអាជីវកម្មមួយ ដែលស្រដៀងទៅហ្នឹងខ្សែសង្វាក់ លក់រាយដ៏ជោគជ័យរបស់ប្រទេសវៀតណាម ដែលគ្រប់គ្រងដោយ MWG។ នាពេលអនាគតនេះ MWG មានភាពជឿជាក់ថា យើងនៅតែអាចបន្ត ពង្រីកអាជីវកម្ម នៅបណ្តាប្រទេសជាច្រើនទៀតដោយក្រុមហ៊ុន មានគម្រោង អនុវត្តន៍គំរូអាជីវកម្ម ដែល ជោគជ័យមួយនេះទៅក្នុងទីផ្សារថ្មី នៅក្នុងប្រទេស ដែលមានសក្តានុពលនៃតំបន់អាស៊ីអាគ្នេយ៍ ដូចជាប្រទេសឥណ្ឌូនេស៊ី ប្រទេសថៃ និងប្រទេសហ្វីលីពីន។

លោក Doan Van Hieu Em អគ្គនាយកនៃសហព័ន្ធ Mobile World បានមានប្រសាសន៍ថា“ការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័សរបស់ Bluetronics បានបង្ហាញថា ការខិតខំប្រឹងប្រែងរបស់យើង ត្រូវបានទទួលស្គាល់នៅក្នុងទីផ្សារ។ យើងទាំងអស់គ្នាកំពុង ដើរលើគន្លងជាមួយ នឹងផលិតផល និងសេវាកម្មយ៉ាងប្រពៃ និងការធ្វើបដិវត្តន៍អាជីរកម្ម លក់រាយនៅទីនេះ។ ដៃគូរអាជីវកម្មរបស់ពួកយើងតែងតែគាំទ្រពួកយើងគ្រប់ពេលវា ដូច្នេះហើយយើងអាចធ្វើ ការពង្រីកអាជីវកម្មនៅលើទីផ្សារអន្តរជាតិបាន មិនតែប៉ុណ្ណោះយើងក៏ទទួលបាន លទ្ធផល យ៉ាងពេញចិត្តនៅលើទីផ្សារភាគហ៊ុន” ។


ឥឡូវនេះ ហាងBluetronicsបានក្លាយទៅជាប្រព័ន្ធអាជីវកម្ម លក់រាយដ៏ធំជាងគេក្នុងទីផ្សារ ព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹង ទទួលបានអតិថិជនពាក់កណ្តាលនៅក្នុង ឆ្នាំនេះ។ ទោះបីជាក្នុងឆ្នាំ២០២០ ក្រុមហ៊ុនជាច្រើនជួបប្រទះផលវិបាកជាមួយជំងឺរាតត្បាតនៃវីរុសកូវីត១៩យ៉ាងណាក៏ដោយ តែហាង Bluetronics នៅតែទទួលបានភាពជោគជ័យ ដោយទទួល បានចំណូលចំនួន ៨លានដុល្លារអាមេរិក ដែល ៦លានដុល្លារទទួលបាននៅចុងពាក់ កណ្តាលឆ្នាំ២០២០ នៅពេលដែលក្រុមហ៊ុនបានពន្លឿន ការពង្រីកសាខា អាជីវកម្ម។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនគ្រោងនឹងទទួលបាន ៥៥ លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២១ ជាមួយនឹង ៧ដងនៃឆ្នាំចាស់។

ក្នុងឆ្នាំ២០២១នេះ ផងដែរ Bluetronics មានគម្រោងពង្រីកទៅដល់ ៨០សាខា ក្នុងការបន្ត ការខិតខំប្រឹងប្រែងផ្តល់សេវាកម្មជូនទៅប្រជាជន នៅតាមតំបន់ឆ្ងាយៗ ដើម្បីគ្រប ដណ្តប់ពេញផ្ទៃប្រទេស ២៥/២៥រាជធានី ខេត្តក្រុង។ វត្តមានរបស់Bluetronics នឹងជួយអតិថិជនកម្ពុជាឲ្យមាននូវហាង ដែលមានកេរ្តិ៍ឈ្មោះ និងជឿជាក់ទៅលើទាំងផលិតផល ទាំងសេវាកម្ម។ ការគ្របដណ្តាប់នេះ Bluetronics អាចផ្តល់សេវាកម្មបន្ថែមដូចជា ការដឹងជញ្ជូន និងសេវាកម្មក្រោយការលក់ ជូនទៅដល់ អតិថិជនដែលជាវផលិតផលពីBluetronícs នៅស្ទើរគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា៕
អត្ថបទពាណិជ្ជកម្ម

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី