បច្ចេកវិទ្យា
Tesla នឹងបើករោងចក្រផលិត និងស្តុកអគ្គិសនីថ្មីនៅក្នុងទីក្រុងមួយរបស់ ចិន
ក្រុមហ៊ុន Tesla បានសរសេរសារបង្ហោះនៅលើបណ្ដាញ Twitter កាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះនឹងបើករោងចក្រផលិត និងស្តុកអគ្គិសនីថ្មីមួយទៀតឈ្មោះ Megafactory នៅទីក្រុងសៀងហៃ ប្រទេសចិន ជាមួយនឹងសមត្ថភាពផលិតបាន ១០,០០០ Megapacks ក្នុងមួយឆ្នាំ ។

បើយោងតាមគេហទំព័ររបស់ក្រុមហ៊ុនបានឲ្យដឹងថា បច្ចុប្បន្ន Tesla ក៏មានរោងចក្រផលិត និងស្តុកអគ្គិសនី Megafactory នៅទីក្រុង Lathrop រដ្ឋកាលីហ្វ័រញ៉ា ដែលមានសមត្ថភាពផលិតបាន ១០,០០០ Megapacks ជារៀងរាល់ឆ្នាំ ។
នៅក្នុងសារលើ Twitter នោះដែរ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយកាលពីថ្ងៃអាទិត្យថា រោងចក្រនៅក្នុងប្រទេសចិន នឹងបន្ថែមទិន្នផលកាន់តែច្រើនពីរោងចក្រនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ។
ចំពោះរោងចក្រផលិតថ្មថាមពលនេះ ក្រុមហ៊ុនគ្រោងនឹងចាប់ផ្តើមសាងសង់រោងចក្រក្នុងអំឡុងឆមាសទី២ នៃឆ្នាំនេះ ហើយចាប់ផ្តើមផលិតកម្មនៅពាក់កណ្តាលឆ្នាំ ២០២៤ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ CNBC

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ