Connect with us

បច្ចេកវិទ្យា

ជប៉ុន ប្រើបច្ចេកវិទ្យា AI ដើម្បីស្វែងរកសកម្មភាពផលិតអាវុធខុសច្បាប់លើ​អនឡាញ

បានផុស

នៅ

ប៉ូលិសជប៉ុនបានសម្រេចចិត្តប្រើប្រាស់បច្ចេកវិទ្យា AI ពង្រឹងការគ្រប់គ្រងតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីស្វែងរកព័ត៌មានដែលទាក់ទងនឹងការផលិតកាំភ្លើង និងគ្រឿងផ្ទុះខុសច្បាប់ផ្សេងៗ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះបច្ចេកវិទ្យា AI នេះ ទីភ្នាក់ងារប៉ូលិសជាតិជប៉ុន គ្រោងនឹងដាក់ឲ្យប្រើប្រាស់នៅខែកញ្ញា ដែលមានមានមុខងារ ក៏ដូចជាសមត្ថភាពវិភាគអត្ថបទ និងបញ្ចេញខ្លឹមសារដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស ។

ទន្ទឹមនោះ កាលពីខែកុម្ភៈ​ ទីភ្នាក់ងារប៉ូលិសជាតិជប៉ុន ក៏ធ្លាប់បានស្នើឲ្យអ្នកគ្រប់គ្រងគេហទំព័រផ្សេងៗត្រូវលុបចោល​ខ្លឹមសារអំពីរបៀបបង្កើត ឬកែឆ្នៃអាវុធ និងគ្រឿងផ្ទុះ ចេញពីបណ្តាញសង្គមផងដែរ ។

ពាក់ព័ន្ធនឹងបច្ចេកវិទ្យានេះដែរ នឹងត្រូវអនុវត្តចំពោះការបង្ហោះនៅលើបណ្ដាញ Twitter និង YouTube ហើយគេរំពឹងថា AI នឹងរកឃើញខ្លឹមសារដែលបង្កគ្រោះថ្នាក់បានត្រឹមត្រូវល្អជាងការ​ស្វែងរកតាម​ Google ។​

គួរបញ្ជាក់ថា ការឆ្ពោះទៅប្រើប្រាស់បច្ចេកវិទ្យា AI នេះ គឺបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក ​​Shinzo Abe ត្រូវបានបាញ់សម្លាប់កាលពីខែកក្កដាឆ្នាំមុន ជាពិសេសគឺករណីប៉ុនប៉ងធ្វើឃាតដោយការបំផ្ទុះគ្រាប់បែកកាលពីពេលថ្មីៗនេះលើលោកនាយករដ្ឋមន្ត្រី Kishida Fumio ៕

ប្រែសម្រួលដោយ ៖ នាង​ រតនៈ

ប្រភព ៖ NHK

ចុចអាន ៖ ក្រៅពីគ្រាប់បែក, ជនសង្ស័យប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្ត្រី ជប៉ុន នៅមាន អាវុធមួយប្រភេទទៀត (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម