បច្ចេកវិទ្យា
មកស្គាល់ App និង Program មួយចំនួន ជួយសម្រួលការងារពីផ្ទះ ជំនួសទៅកន្លែងការងារ ក្នុងកំលុងពេលកូវីដ១៩
ក្រុមហ៊ុន Code Orange បានប្រកាសណែនាំពីកម្មវិធីនិង App មួយចំនួនដើម្បីបង្កភាពងាយស្រួលដល់អ្នកដែលមិនអាចទៅធ្វើការនៅការិយាល័យផ្ទាល់ ដោយធ្វើការពីផ្ទះជំនួសវិញបាន ក្នុងអំឡុងពេលកំពុងផ្ទុះឡើងនៃជំងឺកូវីដ១៩ដែលបណ្ដាលឲ្យបុគ្គលិកមួយចំនួនមិនអាចទៅធ្វើការដូចប្រក្រតី។ វាជាឧបករណ៍ទូរគមនាគមន៍ដែលជួយឲ្យពួកគេនៅតែមានផលិតភាពការងារដូចមុន ទោះបីនៅទីណាក៏ដោយ។
SLACK
កម្មវិធីនេះមាននៅលើប្រព័ន្ធប្រតិបត្តិការ Android, iOS, Mac និង Windows។ SLACK ជាឧបករណ៍ដែលអាចអនុញ្ញាតឲ្យអ្នកផ្ញើសារនិងឯកសារដោយផ្ទាល់ទៅមនុស្សម្នាក់ឬក្រុមបាន។ ឧបករណ៍នេះធ្វើការសន្ទនាផ្ញើសារដោយប្រព្រឹត្តទៅនៅក្នុងឆានែល។ កម្មវិធី Slack អាចហៅជាសំឡេងនិងវីដេអូ។ ដូច្នេះអ្នកអាចរៀបចំការប្រជុំ ឬសន្និសីទជាវីដេអូពីចម្ងាយដើម្បីពិភាក្សាពីបញ្ហាបន្ទាន់បាន។ ផ្នែកល្អបំផុតរបស់ SLACK គឺវាមានកំណែទម្រង់ឥតដែនកំណត់។ ប៉ុន្តែវាអាចហៅជាសំឡេងនិងវីដេអូបានតែពីម្នាក់ទៅម្នាក់ប៉ុណ្ណោះ ដោយមិនអាចហៅជាក្រុមបានទេ។ អ្នកក៏អាចចូលមើលសារថ្មីៗរបស់ក្រុមអ្នកបាន ១០០០០ សារភ្លាមៗផងដែរ។
G SUITE
កម្មវិធីនេះមាននៅលើប្រព័ន្ធប្រតិបត្តិការ Android, iOS, Mac និង Windows។
កម្មវិធី Google’s G Suite រួមមាន Gmail, Google Drive, Docs, Hangouts, Calenda និងសេវាកម្មផ្សេងទៀត។ វាជាវិធីងាយស្រួលបំផុតដើម្បីធ្វើការពីផ្ទះ ដោយអាចទាក់ទងជាមួយមិត្តរួមការងាររបស់យើងបានគ្រប់ទីកន្លែង។ G Suite អនុញ្ញាតឲ្យអ្នកបង្កើតឯកសារ សៀវភៅបញ្ជី និងបទបង្ហាញ។ អ្នកអាចផ្ទុកឯកសារនៅលើ Google Drive ហើយស្វែងរកអ្វីដែលអ្នកត្រូវការភ្លាមៗនៅលើវាបាន។ រីឯ Calenda អនុញ្ញាតឲ្យមនុស្សគ្រប់គ្នាមើលឃើញកាលវិភាគរបស់អ្នកដទៃដោយមិនចាំបាច់ហៅឬផ្ញើសារទៅគ្នាទៅវិញទៅមកទេ។ ចំណែក Hangouts មានកម្មវិធីជជែកដែលអនុញ្ញាតឲ្យមនុស្សទាក់ទងគ្នាបាន។
ZOOM
កម្មវិធីនេះមាននៅលើប្រព័ន្ធប្រតិបត្តិការ Android, iOS, Mac និង Windows។ ZOOM ជាកម្មវិធីសម្រាប់អ្នកដែលចង់ឬចូលចិត្តការហៅជាក្រុម។ វាអាចជជែកបានច្រើននាក់ក្នុងពេលតែមួយ ប៉ុន្តែមិនលើសពី ៤០នាទីទេ។ វាជាកម្មវីធីដែលមាន អេក្រង់ពេញច្បាស់ពេលហៅជាវីដេអូឬផ្ញើសាររូបភាព។ ZOOM អាចប្រើក្នុងសន្និសីទ និងរៀបចំកាលវិភាគដោយផ្ទាល់ពី Google Calenda។ អ្នកក៏អាចថតជាវីដេអូ ថតសម្លេង និងសរសេរអត្ថបទទុកក្នុងពេលហៅជាវីដអូផងដែរ។
TRELLO
កម្មវិធីនេះមាននៅលើប្រព័ន្ធប្រតិបត្តិការ Android, iOS, Mac, Windows និង Web។ TRELLO ជាឧបករណ៍ពេញនិយមសម្រាប់អង្គការធំៗដូចជា Kickstarter និង Unicef។ វាប្រើសម្រាប់ចែកចាយគ្រប់គ្រងការចែករំលែកគម្រោងជាក្រុម ។ លក្ខណៈពិសេសជាមូលដ្ឋានរបស់វាគឺអាចប្រើបានដោយសេរី ទោះបីជាមានការរឹតត្បិតត្រឹមដែនកំណត់ភ្ជាប់ 10 MB ក៏ដោយ។
TOGGL
កម្មវិធីនេះមាននៅលើប្រព័ន្ធប្រតិបត្តិការ Android, iOS, Mac, Windows និង Web។ TOGGL ងាយស្រួលសម្រាប់អ្នកធ្វើអាជីវកម្មនិងជំនួញ។ វាជួយពន្លឿនការងារធ្វើឲ្យចំណេញពេលនឹងការទូទាត់ប្រាក់ជាមួយអតិថិជន។ វាត្រូវបានសហការជាមួយ ឧបករណ៍ផ្សេងៗដូចជា Asana, Basecamp និង Google Calenda ដែលផ្ដល់ភាពងាយស្រួលក្នុងការចាត់តាំង និងតាមដានពេលវេលាសម្រាប់គម្រោងជាក់លាក់។ អ្វីដែលពិសេសបំផុតនោះគឺមុខងារសំខាន់ៗរបស់វាអាចរកបានដោយឥតគិតថ្លៃ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ជំនាញបច្ចេកវិទ្យាជាន់ខ្ពស់ណាខ្លះជាតម្រូវការអាទិភាពលើទីផ្សារសម្រាប់ឆ្នាំ ២០២១
ចុចអាន៖សហរដ្ឋអាមេរិក បញ្ជាឲ្យបិទកម្មវិធីចិនចំនួន៨បន្ថែមទៀត រាប់បញ្ចូលទាំង Alipay និង WeChat Pay
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារ SinoPac ទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតក្នុងទឹកប្រាក់ជាង៥០០លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ក្រោយលែងលះ តារាហុងកុង Roger សល់ទ្រព្យ ១១ លានដុល្លារ ខណៈអតីតភរិយាចុះចេញតែខ្លួន
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ កំពុងរង់ចាំថវិកាពីចិន
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
សារព័ត៌មានកូរ៉េលើកហេតុផល គ្មានអ្នកហ៊ានពហិការ ក្រោយ Lisa បង្ហាញស្នេហាជាមួយកូនសេដ្ឋី LV
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
វិមានសេដ្ឋីកាស៊ីណូ ហុងកុង ធ្លាប់រស់ជាមួយភរិយាទីមួយ ដាក់លក់តម្លៃ ៣៨៣លានដុល្លារ ក្នុងន័យចែកទ្រព្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្រុកចំនួន ៣ ក្នុងខេត្តបាត់ដំបងមានប្រភពទឹកធម្មជាតិទាក់ទាញទេសចរច្រើនជាងគេ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ព័ត៌មានបឋម៖ អគ្គិភ័យកំពុងឆេះស្ថានីយប្រេងឥន្ធនៈនៅខេត្តព្រះវិហារ(មានវីដេអូ)