បច្ចេកវិទ្យា
ក្រោយលាឈប់ពី Google, បិតា AI ព្រមានពិភពលោកថា បច្ចេកវិទ្យាមួយនេះអាចនឹងឆ្លាតជាងមនុស្ស
បុរសដែលគេស្គាល់ថាជាបិតានៃបច្ចេកវិទ្យា AI បានលាឈប់ពីការងារនៅ Google ប៉ុន្តែមុនពេលលាឈប់លោកបានព្រមានថា ពិភពលោកនឹងជួបគ្រោះថ្នាក់នៃការអភិវឌ្ឍន៍ AI ព្រោះវានឹងឆ្លាតជាងមនុស្សនាថ្ងៃខាងមុខ។
កាសែត New York Times បានចុះផ្សាយថា លោក Geoffrey Hinton អាយុ ៧៥ ឆ្នាំបានប្រកាសចូលនិវត្តន៍ពីការងាររបស់លោកនៅក្រុមហ៊ុន Google ដោយសារតែការងារមួយនេះធ្វើឲ្យគាត់មានអារម្មណ៍ថា មានកំហុស និងបានលើកឡើងថា បច្ចេកវិទ្យា AI chatbots មានគ្រោះថ្នាក់ ហើយវាគួរឲ្យខ្លាចណាស់ ។

លោកក៏បាននិយាយបន្ថែមទៀតថា “ឥឡូវនេះ តាមដែលខ្ញុំអាចប្រាប់បាន ពួកគេមិនឆ្លាតដូចយើងទេ ប៉ុន្តែខ្ញុំគិតថា ពួកគេនឹងឆ្លាតជាងមនុស្សឆាប់ៗនេះ” ។
ទោះយ៉ាងណាក៏ដោយ អ្នកចិត្តសាស្រ្ត និងអ្នកវិទ្យាសាស្ត្រកុំព្យូទ័រនិយាយថា បច្ចេកវិទ្យា chatbots នឹងមានសក្តានុពលព័ត៌មានក្នុងពេលឆាប់ៗនេះ ។ ប្រសិនបើអ្នកក្រឡេកមើលល្បឿននៃការអភិវឌ្ឍន៍របស់វា យើងរំពឹងថា វានឹងលឿនខ្លាំងណាស់ ដែលជាអ្វីដែលយើងត្រូវព្រួយបារម្ភ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Jeff Dean ប្រធានអ្នកវិទ្យាសាស្ត្ររបស់ក្រុមហ៊ុន Google បាននិយាយថា “យើងប្តេជ្ញាចិត្តចំពោះគោលការណ៍នៃបច្ចេកវិទ្យា AI ប្រកបដោយការទទួលខុសត្រូវ ហើយយើងនឹងបន្តសិក្សា និងស្វែងយល់ពីហានិភ័យដែលកំពុងកើតឡើង រួមជាមួយនឹងការបង្កើតការច្នៃប្រឌិតដ៏អស្ចារ្យផ្សេងៗផងដែរ”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល