Connect with us

សេដ្ឋកិច្ច

ចំណូលក្រុមហ៊ុន​ Apple បន្តធ្លាក់ចុះជាប់ៗគ្នា នៅក្នុងត្រីមាសទី២

បានផុស

នៅ

ទិន្នន័យនៃការលក់ផលិតផលរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple ​បានបន្តធ្លាក់ចុះជាប់គ្នា​ចាប់តាំងពីត្រីមាសទី ១ រហូតដល់ត្រីមាសទី ២​ ។ នេះបើយោងតាមរបាយការណ៍លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលក់ទំនិញសុទ្ធបានធ្លាក់ចុះ ២.៦ ភាគរយមកនៅត្រឹម ៩៤.៨ ពាន់លានដុល្លារសម្រាប់រយៈពេល ៣ ខែដែលគិតត្រឹមថ្ងៃទី១ ខែមេសា ដែលត្រូវនឹងត្រីមាសទីមួយនៃឆ្នាំនេះសម្រាប់ក្រុមហ៊ុន ។ តាមរយៈតួលេខនេះ គឺធ្លាក់ចុះពីជិត ៩៧.៣ ពាន់លានដុល្លារសម្រាប់រយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ដូចគ្នានេះ ក្នុងរយៈពេល ៣ ខែមុន គិតចាប់ពីខែតុលាដល់ខែធ្នូ ក្រុមហ៊ុន Apple សរុបទិន្នន័យនៃការលក់របស់ខ្លួនចំនួន ១១៧.១ ពាន់លានដុល្លារ ពោលធ្លាក់ចុះ ៥.៥ ភាគរយពី ១២៤ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ។

​ទន្ទឹមនឹងនេះ ទោះជាការលក់ផលិតផល Mac, iPad, wearables និងគ្រឿងបន្លាស់មានការធ្លាក់ចុះក៏ដោយ ប៉ុន្តែក្រុមហ៊ុន Apple នៅតែមានកំណើនដដែលលើការលក់ទូរសព្ទ iPhone ។

ចំពោះការលក់ផលិតផល iPhone គឺបានកើនឡើងដល់ ៥១.៣ ពាន់លានដុល្លារ ក្នុងអំឡុងខែមករាដល់ខែមីនា សម្រាប់ឆ្នាំនេះ ដែលកើនពីជិត ៥០.៦ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៣ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១១ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម